ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

ពល​រដ្ន​ស្នើ​អោយ​អាជ្ញាធរ​ស្រុក​សណ្ដាន​នែ​នាំ​អ្នកចាក់ដី​លុប​បឹង​អោយ​កាយ​អាចម៍ដី​ចេញ​វិញ​ជា​បន្ទាន់​

ពល​រដ្ន​ស្នើ​អោយ​អាជ្ញាធរ​ស្រុក​សណ្ដាន​នែ​នាំ​អ្នកចាក់ដី​លុប​បឹង​អោយ​កាយ​អាចម៍ដី​ចេញ​វិញ​ជា​បន្ទាន់​

កំពង់ធំ ៖ ប្រជា​ពល​រដ្ន​ស្នើរ​អោយ​អាជ្ញាធរ​ស្រុក​សណ្ដាន​ចាត់វិធានការ​ជាបន្ទាន់​ក្នុង​ការជីក​កកាយ​យក​អាចម៍ដី​ចេញ​ពី​មាត់​បឹង អូរ​ក្រ​ញាក់​ដើម្បី​រក្សា​ទំហំ​បឹង កុំអោយ​មាន​អ្នក​បំពាន់​រំលោភ​យក​ដី​មាត់បឹង​ធ្វើ​ជា​កម្ម​សិទ្ធ​និង​ដើម្បី​រំដោះ​ទឹក សារាចរណ៍​ទឹក​ឡើងវិ​ញ​។​

​ពល​រដ្ន​មួយចំនួន​ហួសចិត្ត ដោយ​ពោល​ពាក្យ​ថា (​ពិតជា​ថ្លើមធំ​ពាសមេឃ​មែន​) ហ៊ាន​ចាក់​ដី​លុប​ចំណី​មាត់​បឹង អូរ​ក្រ​ញាក់ យក​ធ្វើជា​កម្មសិទ្ធិ ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​កន្ទី ឃុំ​មាន​រិទ្ធ ស្រុក​សណ្ដាន់ ខេត្ត​កំពង​ធំ យក​ធ្វើជា​កម្មសិទ្ធិ​ដោយ​មិន​ញញើត​ច្បាប់ មិនដឹង​ជា​អាជ្ញាធរ​ពួកគាត់​បាន​ឃើញ បាន​ឃាត បាន​ហាម ឬក៏​បើកដៃ​នោះទេ ?​ទើប​ធ្វើអោយ​ដំណើរការ​ចាក់ដី​លុប​មាត់​បឹង​នេះ​ធ្វើ​បាន​យ៉ាង​រលូន​និង​បាន​សំរេច​បែប​នេះ​។​

​បឹង​អូរ​ក្រ​ញាក់​ជា​បឹង​ធម្មជាតិ ជា​កន្លែង​កំសាន្ដ​សំរាប់់​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ និង​ជា​អាង​ស្ដុបទឹក​ដ៏​ធំ​មហិមា សំរាប់​ការប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម ក្នុងការ​ធ្វើ​ស្រែប្រាំង ស្រែវស្សា និង​សំរាប់​សត្វពាហនះ​គ្រប់​ប្រភេទ តែ​បច្ចុប្បន្ន​ត្រូវបាន​គេ​ចាក់​លុប​មាត់បឹង​ជា​បណ្ដើរៗ​ធ្វើអោយ​ពល​រដ្ន​មាន​ការព្រួយបារម្ភ​នៃ​ការ​ការរួម​តូច​នៃ​ផ្ទៃ​បឹង​។​

​ពាក់ព័ន្ធ​និង​រឿង​ចាក់​ដី​លុប​មាត់បឹង លោក ស្រី​សៀក មេឃុំ​មាន​រិទ្ធ បាន​ផ្ដល់​បទ​សម្ភាស​តាម​ទូ​ស័ព្ទ​ថា លោក​បាន​ដឹង​ឈ្មោះ​អ្នកចាក់ដី​ហើយ តែ​ដោយ​លោក​រវល់​មិនទាន់បាន​ហៅ​អោយ​កាយ​អាចម៍ដី​ចេញ​វិញ​នៅឡើយ ៕ រងចាំ​ភាគ​បន្ដ​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com