ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Marcos dos Reis da Costa ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័​រឡេ​ស្តេ​ថ្មី​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន អញ្ជើញ​ថ្វាយ​ព្រះរាជដំណើរ​ព្រះមហាក្សត្រ និង​សម្តេចម៉ែ យាង​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា នៅតែ​បន្ត​ព្រួយបារម្ភ​ពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ណែនាំ​ឱ្យ​ពិនិត្យ​ការប្រើ​កង់ ម៉ូតូ និង​កូន​រថយន្ត​អាគុយ​ - អនុព័ន្ធ​យោធា​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ដឹកនាំ​ប្រតិភូ​សមាជិក​សរុប​៧​ប្រទេស អញ្ជើញ​ដល់​យោធភូមិភាគ​ទី​៥ ខេត្ត​បាត់ដំបង | Military Attaché of Malaysia to Cambodia Leads a Delegation of Seven Countries to Military Region 5 in Battambang Province - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​បន្ត​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ វីរ​យុទ្ធជន​ពលី​នៅ​សមរភូមិ​មុខ​ក្នុង​បុព្វេ​ហេតុ​ការពារ​បូរណភាព​ទឹកដី​កន្លងទៅ​នៅ​ទិស​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ដែល​មាន​ទីតាំង​ស្ថិតក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី ចំនួន ៣​រូប ក្នុង​សមរភូមិ​មុខ​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ក្រសួងការបរទេស​កម្ពុជា​៖ កងទ័ព​កម្ពុជា​ពុំ​បាន​ធ្វើ​សកម្មភាព​ណាមួយ​ទាល់តែសោះ​ដែល​រំលោភ​បទ​ឈប់​បាញ់ និង​ព្យាយាម​ដោយ​ស្មោះត្រង់ ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​ទាំងស្រុង​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​នាំ​យក​ស្បៀងអាហារ គ្រឿងឧបភោគ​បរិភោគ​ព្រមទាំង​របស់របរ​ប្រើប្រាស​ចាំបាច់​ជាច្រើន​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ភៀ​សសឹក​ពី​តំបន់​មាន​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​ក្នុង​ជំរំ​សុវត្ថិភាព​
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ «​វិមាន​កីឡដ្ឋាន​»​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ  សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ «​វិមាន​កីឡដ្ឋាន​»​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​

​ភ្នំពេញ​: នា​ថ្ងៃ​សៅរ៍ ១៤​កើត ខែ​មិគសិរ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម វ៉ាង វិន​ធាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​រួមគ្នា​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ វិមាន​កីឡដ្ឋាន ដែល​ជា​សំណង់​ធំជាងគេ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ ដែល​កើតឡើង​ពី​ចំណង​មិត្តភាព កម្ពុជា​-​ចិន ជា​ជំនួយ​ឥត​សំណង​ពី​មិត្ត​ចិន ដែល​ស្ថិត​ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​វិមាន​កីឡដ្ឋាន បាន​សាងសង់​លើ​ទំហំ​ផ្ទៃដី​ប្រមាណ ១៦.២២​ហិកតា ទំហំ​សំណង់​ប្រហែល ៨.២៤​ម៉ឺន​ម៉ែត្រការ៉េ គឺជា​កីឡដ្ឋាន​ខ្នាត​ធំ ដែល​អាច​ផ្ទុក​អ្នកទស្សនា​បាន​រហូត​ដល់ ៦​ម៉ឺន​នាក់ ហើយ​មាន​សមត្ថភាព​ទទួល​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ថ្នាក់ជាតិ និង​អន្តរជាតិ​ធំៗ​កម្រិត​ពិភពលោក​។

​ពិសេស​នឹង​ក្លាយជា​កីឡដ្ឋាន​ដ៏​សំខាន់ សម្រាប់​ត្រៀម​ស្វាគមន៍​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម នៅ​កម្ពុជា នា​ឆ្នាំ​២០២៣​ខាងមុខ ។ ឯកឧត្តម Wang Wentian បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​សមិទ្ធផល​នៃ​ចំណង​មិត្តភាព​កម្ពុជា​-​ចិន​គឺ​វិមាន​កីឡដ្ឋាន នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ នាពេលនេះ​។

​ឯកឧត្តម​បាន​មាន​ប្រសា​ន៍​ថា នៅសល់តែ​៥០២​ថ្ងៃ​ទៀត កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ នៃ​កីឡា​ស៊ី​ហ្គេម (SEA GAME 2023)​លើកដំបូង​នៅ​ទីនេះ ពេល​នោះ​អត្ត​ពលិ​ក​ដែល​មកពី​បណ្តា​ប្រទេស​ក្នុង​អាស៊ីអាគ្នេយ៍​នឹង​ជួបជុំគ្នា​នៅទីនេះ បង្ហាញ​និង​ស្វែងយល់​ពី​ជំនាញ​នៃ​វិស័យ​កីឡា ដែល​នៅ​ពេល​នោះ ទាំង​តំបន់​អាស៊ី និង​ពិភពលោក​នឹង​ចោល​ក្រសែភ្នែក​មកលើ​កម្ពុជា ជឿជាក់​ថា​កម្ពុជា​នឹង​អាច​ធ្វើឲ្យ​ការប្រកួត​កីឡា​នេះ ក្លាយជា​ព្រឹត្តិការណ៍​ប្រកួត​ដ៏​អស្ចារ្យ ដែល​បង្ហាញ​ពី​មុខមាត់​ជាតិ លើកកម្ពស់​ការអភិវឌ្ឍ​ន៍​ជាតិ និង​ជំរុញ​ស្មារតី​ប្រជាជាតិ​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែងអំណរគុណ​ចំពោះ​មិត្ត​ចិន ដែល​តែងតែ​ជួយ​មកដល់​ប្រទេស​កម្ពុជា​។

​សម្ដេច​តេជោ​បាន​ថ្លែង​អំណរ​ព្រះ​គុណ​ដល់​ព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ​នរោត្តម សីហនុ ដែល​ព្រះអង្គ​បាន​ផ្ដើមកសាង​ទំនាក់ទំនង​ដ៏​ល្អ​ជាមួយ​ប្រទេស​ចិន ហើយ​បាន​បន្សល់ទុក​នូវ​កេរ​មរតក​ទំនាក់ទំនង រវាង​ប្រទេស​ទាំង​ពីរ​ដល់​កូនចៅ​ជំនាន់​ក្រោយ​។

​សម្ដេច​តេជោ បាន​ថ្លែងថា សមិទ្ធផល​ពហុ​កីឡដ្ឋាន​ជាតិ​ដែល​កម្ពុជា​ទទួលបាន​នាពេលនេះ មិន​ធំធេង​ដល់​ជម្រៅ​ចិត្ត​រដ្ឋាភិបាល​និង​ប្រជាជន​ចិន​ផ្ដល់ជូន​កម្ពុជា​នោះទេ​។ សម្ដេច​តេ​ជោបាន​ផ្ដាំផ្ញើ​តាមរយៈ​អគ្គរដ្ឋទូត​ចិន ដើម្បី​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ចិន សម្រាប់​ទឹកចិត្ត​ដ៏​ធំធេង​ក្នុង​ការផ្ដល់​ជំនួយ​ដល់​កម្ពុជា​នា​ពេល​នេះ​។

​ទាក់ទង​ទៅនឹង​បញ្ហា​ជំងឺ​កូវី​ដ​-១៩ សម្ដេច​តេជោ​បាន​បន្ត​ជំរុញ​ឲ្យ​បន្ត​ចាក់​វ៉ាក់សាំង​ដល់​ការ​ជា​ពលរដ្ឋ​កម្ពុជា ជាពិសេស​មនុស្ស​ចាស់ និង​កុមារ ព្រោះ​ជំងឺ​កូវី​ដ​-១៩ មិនទាន់​ចប់​ទេ​។

​សម្ដេច​តេជោ​បន្តអំពាវ​នាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​កុំ​មាន​ការ​ភ័យ​ស្លន់ស្លោ​ខ្លាំងពេក​ជាមួយនឹង​មេ​រោគកូ​វីដ​-១៩ បំប្លែង​ខ្លួន​ថ្មី អូ​មី​ក្រុង គេ​ត្រូវតែ​អនុវត្ត​វិធានការ​ការពារ​ជាប់​ជានិច្ច​។ សម្តេច​តេជោ ហ៊ុន សែន អរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​ចូលរួម​អបអរសាទរ​នូវ​សមិទ្ធផល​ជាតិ​ដ៏​ធំ​នា​ថ្ងៃនេះ និង​ជូនពរឲ្យ​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់ៗ​គ្នា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com