ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

រដ្ឋបាល​ខេត្ត​សៀមរាប​ទទួល​អំណោយ​របស់​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី​និង​សំណង់​កម្ពុជា​

រដ្ឋបាល​ខេត្ត​សៀមរាប​ទទួល​អំណោយ​របស់​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី​និង​សំណង់​កម្ពុជា​

ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២១ រដ្ឋបាល​ខេត្ត​សៀមរាប បានទទួល​អំណោយ​របស់​សមាគម​ស​ហព​ន្ធ័​អភិវឌ្ឍន៍​ដីធ្លី និង សំណង់​កម្ពុជា មាន GEL លាង​សំ​អា​ត់ដៃ ០៩​កេស ,​មី​ជាតិ ៥០​កេស , ទឹក​ស៊ី​អុីវ​និង​ទឹកត្រី ៥០​យួរ , ត្រីខ ០៥​កេស , ទឹក​សុទ្ធ ៥០​កេស និង ម៉ាស៊ីន​បាញ់សម្លាប់​មេរោគ ០១​គ្រឿង រួម​នឹង​ថ្នាំ​សម្លាប់​មេរោគ ០២​ធុង ត្រូវបាន​ឯកឧត្តម​ហមូ​ហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា បិង​ជា​ប្រធាន​សមាគម​សហពន្ធ័​អភិ​វឌ្ឍន៍​ដីធ្លី និង សំណង់​កម្ពុជា ដើម្បី​សម្រាប់​ប្រើប្រាស់​ក្នុង​គ្រា​ដ៏​លំបាក​នៃ​ឆ្លង​ជម្ងឺ​កូវី​ដ​-១៩ ក្នុង​គោលបំណង​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ជាពិសេស​រដ្ឋបាល​ខេត្ត​សៀមរាប​តែម្តង ក្នុងអំឡុងពេល​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់ និង កាត់ផ្តាច់​ការចម្លង​វីរុស​នៃ​ជម្ងឺ​កូវី​ដ​-១៩ ។ ពិធី​ប្រគល់​នេះ​បាន​ធ្វើឡើង​នៅ​សាលាខេត្ត​សៀមរាប ក្រោម​វត្តមាន​របស់​ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត ។

​ក្នុងនាម​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត នា​ឱកាស​នោះ​ដែរ ឯកឧត្តម ទៀ សីហា បាន​ធ្វើ​ការថ្លែងអំណរគុណ ចំពោះ​ប្រតិភូ​សមាគម​ស​ហព​ន្ធ័​អភិវឌ្ឍន៍​ដីធ្លី និង សំណង់​កម្ពុជា ដែល​បាន​នាំយក​អំណោយ​ផ្តល់ជូន​ដល់​រដ្ឋបាល​ខេត្ត ក្នុង ការចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់ និង កាត់ផ្តាច់​ការចម្លង​វីរុស​នៃ​ជម្ងឺ​កូវី​ដ​-១៩ និង ដោះស្រាយ​ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​ក្នុង​ខេត្ត​សៀមរាប ។

​ឯកឧត្តម​អភិបាលខេត្ត​បាន​លើកឡើង​ថា រដ្ឋបាល​ខេត្ត​សៀមរាប ក្រោម​ការដឹកនាំ​យកចិត្ត​ទុកដាក់ គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង និង​ខិតខំ​ប្រឹងប្រែង​ពន្យល់​ណែនាំ​អប់រំ​ជារឿយៗ​នូវ​វិធីសាស្ត្រ​និង​ការណែនាំ​នានា​របស់​ក្រសួង​សុខាភិបាល​ក៏ដូចជា​វិធានការ​ផ្សេងៗ របស់​រាជរដ្ឋាភិបាល​ក្នុង​ការប្រយុទ្ឋ ប្រឆាំង​បង្កា​ទប់ស្កាត់​ជម្ងឺ​កូវី​ដ​-១៩ ។

​ជាក់ស្តែង​បច្ចុប្បន្ននេះ រដ្ឋបាល​ខេត្ត​សៀមរាប បាន​នឹង​កំពុង​យកចិត្តទុកដាក់​អនុវត្ត វិធានការ​បង្កា​រទប់​ស្កាត់​ការឆ្លង​រីក​រាលដាល​ជម្ងឺ​កូវី​ដ​ប្រភេទ​ថ្មី (​អូ​មេ​ក្រុង​) តាមរយៈ​ការ​នាំចូល ។ ក្នុងនោះ​ឯកឧត្តម​ក៏​មាន​ការព្រួយបារម្ភ​ផងដែរ ក្នុងពេល​ដែល​បើក​ការហោះហើរ​ពី​ក្រៅ​ប្រទេស​មក​កាន់​ខេត្តសៀមរាប តែ​មកដល់​ពេលនេះ យើង​ពុំ​ទាន់​មាន​ភ្ញៀវ​ណា​ម្នាក់​កើត​នូវ​ករណី​នេះ​ឡើយ ដោយ​យើង​អនុវត្ត​ជា​ប្រចាំ​នូវ​វិធានការ ៣​កុំ ៣​ការពារ របស់​ប្រមុខ​រាជរដ្ឋាភិបាល និង វិធានការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល បាន​យ៉ាង​ល្អ​ប្រសើរ​ផង​ដែរ ។ ឯកឧត្តម​បាន​បន្តថា បញ្ហា​ការប្រយុទ្ធប្រឆាំង​បង្ការ​ទប់ស្កាត់​ជម្ងឺ​កូវី​ដ​-១៩ គឺជា​បញ្ហា​រួម​របស់​យើងទាំងអស់គ្នា មិនមែន​ជា​បញ្ហា​របស់​បុគ្គល​ណា​ម្នាក់​ឡើយ ទាំង​ថ្នាក់​ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋ​ទូទៅ ត្រូវតែ​ចូលរួម បង្ការ​ទប់ស្កាត់​ជម្ងឺឆ្លង​ដ៏​កាច​សាហាវ​នេះ ។

​បច្ចុប្បន្ននេះ ជម្ងឺ​កូ​វិដ​.១៩ បាន​នឹង​កំពុង​បន្ត​តាម​យាយី​ដល់​សុខភាព​របស់​មនុស្ស​នៅ​ទូទាំង​ពិភពលោក ក៏​ដូចជា​ប្រទេស​កម្ពុជា និយាយ​ដោយឡែក​នៅ​ខេត្ត​សៀមរាប​ផងដែរ ។

​ជាមួយគ្នានេះ ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​សមាគម​ស​ហព​ន្ធ័​អភិវឌ្ឍន៍​ដីធ្លី និង សំណង់​កម្ពុជា ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការទប់ស្កាត់​ជម្ងឺ​កូវី​ដ​-១៩ ទោះបី​ព្រឹត្តិការណ៍ ២០​កុម្ភះ ២០២១​ត្រូវ​បាន​បិទ​បញ្ចប់​ក៏ពិតមែន តែ​យើង​ត្រូវ​បន្ត​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​វិធានការ ៣​កុំ ៣​ការពារ ។ ម្យ៉ាងទៀត​អំណោយ​ទាំងនេះ រដ្ឋបាលខេត្ត និង ធ្វើ​ការបែងចែក​ទៅតាម បណ្តា​ក្រុង ស្រុក យក​ទៅ​ប្រើប្រាស់ ដោះស្រាយ​នូវ​ការខ្វះខាត​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ក្នុង​បរិបទ​កូ​វិដ​១៩​នេះ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com