ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បើក​ការដ្ឋាន​សាងសង់ និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៤៨

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បើក​ការដ្ឋាន​សាងសង់ និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៤៨

​ថ្ងៃ​ចន្ទ ១​កើត ខែ​បុស្ស ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០២២ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់ និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៤៨ ត​ភ្ជាប់​ខេត្ត​ព្រះសីហនុ ទៅកាន់​ខេត្ត​កោះកុង​ប្រវែង​១៤៨​គីឡូម៉ែត្រ​។ កម្មវិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្ដម​ឯកអគ្គរដ្ឋទូត​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​ផង​ដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​កូរ៉េ ដែល​បាន​ជួយ​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា ជា​ពិសេស​ការបើក​ការដ្ឋាន​សាងសង់ និង​លើ​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៤៨​នាពេលនេះ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន មានប្រសាសន៍ថា នៅពេល​ខាងមុខ​ខេត្តកោះកុង នឹង​មាន​តំបន់​សេដ្ឋកិច្ច​ច្រើន​ជាង​ខេត្ត​ដទៃ ដោយ​មិន​ចាញ់​ខេត្ត​ព្រះសីហនុ​ប៉ុន្មាន​នោះទេ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ការសាងសង់​ផ្លូវជាតិ​លេខ​៤៨​នេះ យើង​ត្រូវ​រង់ចាំ​ពេល​សាងសង់​យឺត​បន្តិច ព្រោះ​ត្រូវ​ស្វះស្វែង​រក​ថវិកា​មក​សាង​សង់ តែ​ទោះជា​យ៉ាងណា​ការសាងសង់​យឺត វា​ប្រសើរ​ជាង​មិនបាន​សាងសង់​។ សម្តេច​តេជោ​បាន​ថ្លែងថា អតីតកាល​របស់​កម្ពុ​ជា ការតភ្ជាប់​រវាង​ខេត្ត​ព្រះសីហនុ និង​កោះកុង គឺ​ត្រូវ​ធ្វើដំណើរ​តាម​កាណូត​ប្រកប​ដោយ​ភាពគ្រោះថ្នាក់​។ តែ​ដោយសារ​តែ​ដំណើ​រវិ​វត្ត​របស់​ប្រទេសជាតិ និង​ភាព​រីកចម្រើន​ឥតឈប់ឈរ យើង​បាន​ត​ភ្ជាប់​យ៉ាង​ងាយស្រួល​ពី​កោះកុង​មក​ខេត្ត​ព្រះសីហនុុ​។ សម្តេច​តេជោ​បានបង្ហាញ​នូវ​មោទនភាព​ចំពោះ​កិច្ច​ប្រឹងប្រែង​របស់​សម្តេច និង​សហការី ក្នុង​ការកសាង និង​អភិវឌ្ឍន៍​ខេត្តកោះកុង​ពី​ស្ថានភាព​ដ៏​លំបាក​មក​មាន​ការអភិវឌ្ឍ​រីកចម្រើន​។ សម្តេច​តេជោ​បាន​ថ្លែងថា សុខសន្តិភាព គឺជា​កត្តា​ដ៏​សំខាន់​នាំឱ្យ​សម្តេច​បាន​កសាង និង​អភិវឌ្ឍន៍​ខេត្ត​នេះ​ជា​បន្តបន្ទាប់​ទៀត​។ ផ្លូវជាតិ​លេខ​៤៨ ជា​របៀង​មាត់សមុទ្រ ដែល​មិន​ត្រឹម​បម្រើ​នៅក្នុង​ស្រុក​ទេ តែ​ក៏​បម្រើ​ដល់​ការធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា ថៃ និង​វៀតណាម​ផងដែរ ខណៈ​បច្ចុប្បន្នកំពុង​ក្លាយ​ជា​ប៉ូល​ទេសចរណ៍​ដ៏​មាន​សក្តានុពល​ផង​ដែរ​។ នៅថ្ងៃនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​រដ្ឋាភិបាល​កូរ៉េខាងត្បូង ដែល​បាន​សម្រេច​ជួយ​សាងសង់​ស្ពាន​មួយ​ខ្សែ​ឆ្លងកាត់​ទន្លេ ត​ភ្ជាប់​ពី​ភ្នំពេញ ទៅកាន់​អរិយ​ក្សត្រ​នាពេលខាងមុខ​។ ហើយ​តាមរយៈ​ការទទួល​បាន​ស្ពាន​នេះ នឹង​ធ្វើ​ការតភ្ជាប់រ​វា​ង​ទីក្រុង​ភ្នំពេញ​ទៅកាន់​តំបន់​អរិយ​ក្សត្រ​កាន់តែ​ខិត​ជិត​គ្នា ហើយ​តំបន់​អរិយ​ក្សត្រ​នឹង​ក្លាយជា​ទីក្រុង​រណប​ផង​ដែរ​នា​ពេលខាងមុខ​។​

​នៅថ្ងៃនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ព្រឹត្តិការណ៍​បុណ្យ​ឆ្លង​ឆ្នាំ​សកល​កន្លង​ទៅ​ថ្មីៗ​នេះ គឺជា​ការសាកល្បង​ដ៏​ធំ​មួយ​របស់​កម្ពុជា ចំពោះ​ស្ថានភាព​ជំងឺ​កូវី​ដ​-១៩ ដែល​មិន​មាន​អ្នក​ឆ្លង​កូវដ​-១៩​ច្រើន តែ​ទោះជា​យ៉ាងណាក៏ដោយ​ក៏​យើង​ត្រូវ​រង​ចាំមើល​ស្ថានភាព​ជំងឺ​កូវី​ដ​-១៩ ក្រោយ​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ជា​បន្ត​ទៀត​។ សម្តេច​តេជោ​បានលើកឡើ​ង​ថា ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំនេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​កម្សាន្ត​នៅក្នុង​ស្រុក ហើយ​មិន​បាន​ចេញ​ទៅ​ក្រៅ​ស្រុក​នោះទេ ដែល​ជា​ការរួមចំណែក​ជំរុញ​សេដ្ឋកិច្ចជាតិ​។ សម្តេច​មាន​មោទនភាព​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បាន​ចូលរួម​អនុវត្តន៍​វិធានការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩​។ សម្តេច​តេ​ជោបាន​ណែនាំ​ឱ្យ​ក្រសួង​សុខាភិបាល​ពិនិត្យ​ឡើង​ចំពោះ​ប្រជាពលរដ្ឋ​ជាង ៧​ម៉ឺន​នាក់ ដែល​គ្រូពេទ្យ​មិន​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​នា​ពេលកន្លងមក ព្រោះ​ហេតុផល​បញ្ហា​សុខភាព ក៏​ប៉ុន្តែ​ពេល​នេះ​ប្រជាពលរដ្ឋ​ទាំងអស់​ទោះ​គឺអាច​ចាក់​វ៉ាក់សាំង​បាន មិន​មាន​បញ្ហា​អ្វី​នោះទេ ដូច្នេះ​ត្រូវ​បន្ត​ចាក់​វ៉ាក់សាំង​ឲ្យ​ពួកគាត់​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​ណែនាំ​ឱ្យ​ស្ថាប័ន​រដ្ឋ​ទាំង​ថ្នាក់ជាតិ និង​ក្រោម​ជាតិ ឱ្យ​បញ្ឈប់​គម្រោង​នានា​ជាមួយ​ក្រុមហ៊ុន លី ឈួ​ង ដែលជា​ក្រុមហ៊ុន​ទទួល​ការសាងសង់​សំណង់​នៅ​ផ្លូវ​ផ្សេងៗ ដែល​មាន​ការសាងសង់​ហើយ​ទើប​ទូទាត់​ប្រាក់​ជាមុន ហើយ​បំណុល​ដែល​មាន​ត្រូវ​សង​ក្នុង​រយៈពេល​២០​ឆ្នាំ​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា គម្រោង​របស់​រដ្ឋ ដែល​ភាគច្រើន​របស់​ខេត្ត ជាមួយ​ក្រុមហ៊ុន លី ឈួ​ង គឺ​ជា​ទង្វើ​ពុករលួយ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ព្រមាន​ដក​តំណែង​អភិបាលខេត្ត​រូប​ណា ដែល​បន្ត​ធ្វើ​គម្រោង​នានា​ជា​ក្រុមហ៊ុន លី ឈួ​ង​។​សម្តេច​តេជោ​គ្រោង​ធ្វើ​សវនកម្ម​លើ​គម្រោង​នានា​របស់​ខេត្ត ជាមួយ​ក្រុមហ៊ុន​សាងសង់ លី ឈួ​ង បើ​រកឃើញ​មិន​ប្រក្រតី​នៅ​ខេត្ត​ណាមួយ អភិបាលខេត្ត​អាច​នឹង​មាន​បញ្ហា​។​

​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​២០២២​នេះ​សម្តេច​តេជោ ក៏​បាន​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់ៗ​គ្នា​ជាពិសេស​ចៀសផុត​ពី​ជំងឺ​កូវី​ដ​-១៩​។​
​ចុងបញ្ចប់ សម្ដេច​តេជោ ហ៊ុន សែន និង​ឯកឧត្តម ឯកអគ្គរាជទូត​កូរ៉េ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​អញ្ជើញ​បញ្ជា​គ្រឿងចក្រ​ជា​មិត្ត​រូប​បើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ ៤៨​ចាប់ពី​ពេលនេះ​តទៅ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com