ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានរដ្ឋសភា​ឥណ្ឌូណេស៊ី - សម្តេច​តេជោ ប្រធានព្រឹទ្ធសភា ជួប​សម្ដែង​ការគួរសម និង ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ប្រា​បូ​វ៉ូ ស៊ូ​ប៊ីយ៉ា​ន់​តូ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ - ​សម្តេច តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ លោក​សាស្ត្រាចារ្យ​បណ្ឌិត Dato' Sri Tahir សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​របស់ ប្រធានាធិបតី​ឥណ្ឌូណេស៊ី និង​ស្ថាបនិក​ក្រុមហ៊ុន Mayapada Group ចូលជួប និង​សម្តែង​ការគួរសម​​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​ឯកឧត្តម​បណ្ឌិត មហា​មេ​ដ យូ​សុស​កាឡា ប្រធាន​ប្រតិបត្តិ​អង្គការ អ្នកប្រជាធិបតេយ្យ​និយម​កណ្ដាល​អាស៊ី​-​ប៉ាស៊ីហ្វិក ចូលជួប​សម្តែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ អគ្គលេខាធិការ​អាស៊ាន - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ត​ផ្តល់​សេវាសាធារណៈ និង​ដោះស្រាយ​បញ្ហា​ប្រឈម ជូន​ពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព​ - ​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​វៀតណាម​

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​វៀតណាម​

នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ ២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយនឹង​ឯកឧត្តម ប៊ូ​យ ថាញ់​សឺន (Bùi Thanh Sơn) រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​ជំនួប​នេះ ត្រូវបាន​ធ្វើឡើង​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។

​នៅក្នុង​ជំនួប​នោះ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ពិតជា​រីករាយ​ដែល​បន្ត​ឃើញ​វឌ្ឍនភាព និង​ការរីកចម្រើន​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា​-​វៀតណាម​។ ឯកឧត្តម​ប៊ូ​យ ថាញ់​សឺន (Bùi Thanh Sơn) ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំ​សួរសុខទុក្ខ​ពី​ប្រមុខ​ដឹកនាំ​របស់​ប្រទេស​វៀតណាម ជូន​ចំពោះ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ផងដែរ​។ ឯកឧត្តម​បាន​កោតសរសើរ និង​ស្ញប់ស្ញែង​ចំពោះ​ការប្រែប្រួល​ក៏​ដូចជា​ការអភិវឌ្ឍ​ក្នុង​រយៈពេល​ខ្លី និង​ការរីកចម្រើន​នៅ​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដែល​មាន​ការរីកចម្រើន​ស្ទើរ​លើ​គ្រប់​វិស័យ​។ ឯកឧត្តម​បន្តថា បច្ចុប្បន្ន​កម្ពុជា​នៅតែ​បន្ត​រីកលូតលាស់​ទៅមុខ ជាពិសេស​ការពង្រឹង​តួនាទី​របស់​ខ្លួន និង​កិត្តិនាម​របស់​កម្ពុជា​នៅក្នុង​តំបន់​ក៏​ដូច​ជា​អន្តរជាតិ​ផងដែរ​។ ឯកឧត្តម​បាន​មានប្រសាសន៍ថា ឯកឧត្តម​បាន​មើលឃើញ​ពី​ការរីកចម្រើន​របស់​កម្ពុជា​។

​ឯកឧត្តម​ក៏បាន​ជូនពរ​ចំពោះ​ការបោះឆ្នោត​នៅ​កម្ពុជា​នៅពេល​ខាងមុខ ជាពិសេស​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ខែមិថុនា ឆ្នាំ​២០២២​ខាងមុខ​។ ឯកឧត្តម​មាន​ប្រសាសន៍​ថា វៀតណាម​គាំទ្រ​ចំពោះ​កម្ពុជា​ដែល​ធ្វើ​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២​នេះ ។ ឯកឧត្តម​បាន​មានប្រសាសន៍ថា ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​នៅ​មាន​ទំនាក់​ទង​ល្អប្រសើរ​ជាពិសេស​តាមរយៈ​ការ​ទស្សនកិច្ច​នៃ​ការដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​ពីរ​នា​ពេលកន្លងមក ដែល​បាន​ធ្វើឲ្យ​ចំណង​មិត្តភាព​រវាង​កម្ពុជា និង​វៀតណាម​កាន់តែ​មាន​ភាព​ល្អប្រសើរ​ឡើង​។

​ឯកឧត្តម​បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា​ឆ្នាំនេះ​ជា​ខួប​លើក​ទី​៥៥​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​។ បច្ចុប្បន្ន កំណើន​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ​មាន​កើនឡើង​យ៉ាងខ្ពស់​រហូត​ដល់​ដប់​ជិត​១០​ពាន់​លាន បើ​ប្រៀបធៀប​ទៅ​ឆ្នាំមុន​។ ដូច្នេះ​ឯកឧត្តម​សង្ឃឹមថា វៀតណាម​-​កម្ពុជា នឹង​បន្ត​ពង្រឹង​នៃ​ការតភ្ជាប់​សេដ្ឋកិច្ច និង​បន្ត​ធ្វើការ​ជាមួយគ្នា ធ្វើយ៉ាងណា​ឱ្យ​ឆ្នាំនេះ កំណើន​សេដ្ឋកិច្ច​មានកា​រ​ឡើង​ជា​បន្ត​ទៀត ជាពិសេស​ការជំរុញ​កិច្ចសហការ​លើ​គ្រប់​វិស័យ ដូចជា វិស័យ​កសិកម្ម វិស័យ​ឧស្សាហកម្ម និង​វិស័យ​ផ្សេង​ផ្សេងទៀត​។

​ឯកឧត្តម​បាន​ថ្លែងអំណរគុណ​សម្តេច​តេជោ​ក្នុង​ការជំរុញឲ្យ​បើក​ឡើង​វិញ​នៃ​ជើងយន្តហោះ ដោយផ្ទាល់​រវាង​កម្ពុជា និង​វៀតណាម​ដែល​បាន​ដំណើរការ​ទៅ​ថ្មីៗ​នេះ​ធ្វើឲ្យ​ការធ្វើដំណើរ​កាន់តែ​ងាយស្រួល​ជាង​មុន ជា​ពិសេស​ទៀត​នោះ​ការជំរុញ​ឲ្យមាន​ការ​ទទួលស្គាល់​នៃ​លិខិត​ឆ្លង​ដែល​ហៅថា​ប៉ាស្ព័រ​វ៉ាក់សាំង​នោះ​។
​ឯកឧត្តម​ក៏​បាន​រាយការណ៍​ជូន​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ផងដែរ​ថា កាលពីពេល​កន្លង​ទៅនេះ ឯកឧត្តម​បាន​ជួបពិភាក្សា​ការងារ​ទៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ លើក​ទី​១៩ មាន​ការចូលរួម​ពី​ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស​កម្ពុជា ឯកឧត្តម ប្រាក់ សុខុន ដែល​លទ្ធផល​នៃ​កិច្ចប្រជុំ​នោះ​គឺ​ទទួលបាន​នូវ​ភាពជោគជ័យ​។ ក្រៅ​ពី​កិច្ចការ​ទ្វេភាគី ក៏​មាន​ការផ្លាស់ប្តូរ​មតិ​ជុំវិញ​បញ្ហា​តំបន់ និង​អន្តរជាតិ​ផងដែរ លើសពីនេះ​ទៀត​ឧត្តម​ក៏​បាន​មានប្រសាសន៍ពា​ក់​ព័ន្ធ​នឹង​ការងារ​អាស៊ាន ក៏ដូចជា​វៀតណាម​ផងដែរ ហើយ​គាត់​ក៏​បាន​គូសបញ្ជាក់ថា ប្រទេស​វៀតណាម នឹង​ធ្វើ​អ្វី​តាម​ដែល​ខ្លួន​អាច​ធ្វើទៅបាន​ដើម្បី​គាំទ្រ​ឲ្យ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ទទួលបាន​ភាពជោគជ័យ​។​ឯកឧត្តម ក៏​បាន​អរគុណ​សម្តេច​តេជោ​មន្ត្រី ដែល​បន្ត​ការគាំទ្រ​ទៅដល់​ពាណិជ្ជករ​របស់​វៀតណាម​ដែល​ធ្វើ​ធុរកិច្ច​នៃ​ប្រទេស​កម្ពុជា​ផងដែរ​។

ឯកឧត្តម​បាន​គូសបញ្ជាក់​ផងដែរ​ថា កម្ពុជា និង​វៀតណាម​នឹង​បន្ត​ជំរុញ​កិច្ចសហការ​ជាពិសេស​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យក្លាយ​ជា​ព្រំដែន​នៃ​សន្តិភាព​។ ទាក់ទង​ទៅនឹង​ដំណើរ​បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​នា​ពេល​កន្លងទៅ​នេះ ឯកឧត្តម​ប៊ូ​យ ថាញ់​សឺន (Bùi Thanh Sơn) បាន​អបអរសាទរ​ចំពោះ​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​សម្តេច​តេជោ​ទៅកាន់​ប្រទេសមី​យ៉ាន់​ម៉ា ឯកឧត្តម​ចាត់ទុកថា​ទស្សនកិច្ច​នេះ គឺ​មាន​សារៈសំខាន់​សម្រាប់​ការងារ​អាស៊ាន ហើយ​ឯកឧត្តម​មាន​ការគាំទ្រ​ចំពោះ​សកម្មភាព​ដែល​សម្ដេច​តេជោ​បាន​ចូលរួ​ម​ចំណែក​ជួយ​ដល់​មី​យ៉ាន់​ម៉ា​នោះ​។

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា អ្វី​ដែល​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​បាន​ទទួល​ផល​ពី​គ្នា​ទៅវិញទៅមក គឺ​យើង​មាន​ព្រំដែន​ប្រកប​ដោយ​សុខសន្តិភាព​។

សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​ពី​ការងារ​ចាក់​វ៉ាក់សាំង​នៅក្នុង​ប្រទេស​កម្ពុជា​ក៏ដូចជា​នៅ​ក្នុង​តំបន់​អាស៊ាន​ផងដែរ ដែល​សកម្មភាព​នេះ​ជា​ឱកាស​ដែល​យើង​អាច​បើក​ប្រទេស​ឡើងវិញ ក៏​ដូចជា​បើ​វិស័យ​ទេសចរណ៍​ឡើង​វិញ​ផង​ដែរ​។ សម្ដេច​តេជោ​មានជំនឿថា ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ នឹង​បន្ត​កើនឡើង​បន្ថែម​ទៀត លើសពី ១០​ពាន់​លាន​ទៅទៀត​។

សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​ថា​ការបើក​សាលារៀន​ឡើងវិញ​នេះ ឃើញ​ថា​សិស្ស​ជាច្រើន​បាន​ត្រឡប់​ចូល​រៀន​វិញ​ហើយ ប៉ុន្តែ​យើង​មិន​មាន​ករណី​ឆ្លង​ច្រើន​ដែល​គួរឲ្យ​កត់សម្គាល់​នោះទេ ។ ពាក់ព័ន្ធ​ទៅនឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​សម្តេច​តេជោ បាន​គូសបញ្ជាក់ថា​យើង​ត្រូវតែ ខិតខំ​បន្ត​ជំរុញ លើ​ការវិនិយោគ​ពាណិជ្ជកម្ម​ទេសចរណ៍ ដើម្បី​ឲ្យ​សេដ្ឋកិច្ច​មាន​ការតភ្ជាប់​គ្នា​។

សម្ដេច​តេជោក៏បាន​មាន​ប្រសាសន៍ពី​គម្រោង​នៃ​ការតភ្ជាប់ ផ្លូវដែក​កម្ពុជា និង​វៀតណាម​ដោយ​សម្ដេច​ចង់​ឃើញ​ជំរុញ​ការតភ្ជាប់​ផ្លូវដែក​នេះ ដែល​នឹង​អាចជួយ​សម្រួល​ដល់ ការតភ្ជាប់​សេដ្ឋកិច្ចរ​វាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។

ពាក់ព័ន្ធ​ទៅនឹង​រឿង​អាស៊ាន​សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍ថា អាស៊ាន​មាន​ការងារ​ធ្វើ​ជា​ច្រើន​មិន​មែន​មាន​តែ​រឿង​មី​យ៉ាន់​ម៉ា​នោះទេ​។ អាស៊ាន​មិន​មែន​ជា​ចំណាប់ខ្មាំង​នៃ​មី​យ៉ាន់​ម៉ា​ឡើយ តែ​យើង​នៅតែ​បន្ត​ខិតខំ​ជួយ​ដល់​មី​យ៉ាន់​ម៉ា តែ​ការងារ​ដែល​អាស៊ាន​ត្រូវធ្វើ​គឺ​មាន​ជាច្រើន​ទៀត ។

​ទាក់ទង​ទៅនឹង​ការជំរុញ COC សម្ដេច​តេជោ​បានបញ្ជាក់​ថា នៅក្នុង​ជំនួប​ជាមួយ​នឹង​ឯកឧត្តម​អគ្គលេខាធិការ​អាស៊ាន ឯកឧត្តម​អគ្គលេខាធិការ​អាស៊ាន​បានផ្ដល់ មន្ទី​អគ្គលេខាធិការដ្ឋាន​អាស៊ាន​ក្នុង​ការចចារ និង​ការប្រជុំ​សម្រាប់​ការងារ COC ហើយ​កន្លងមក​សម្ដេច​ក៏​ធ្លាប់បាន​ផ្ដល់​នូវ​សណ្ឋាគារ​ហា​យ៉ាត់​រី​ជិន​ស៊ី​ភ្នំពេញ សម្រាប់​ជា​កន្លែង​ចរចា​ផងដែរ ក្នុង​ការជំរុញ​ការងារ​នេះ​។ ជា​ចុងក្រោយ សម្ដេច​តេជោ ក៏​បាន​ជូនពរឲ្យ​ឯកឧត្តម​រដ្ឋមន្ត្រីការបរទេ​ស​វៀតណាម ទទួលបាន​នៅ​សុខភាព​ល្អ និង​ជោគជ័យ​ជា​បន្តបន្ទាប់​ទៀត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com