ទាន់ហេតុការណ៍
ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​) - ​អនុប្រធាន​ក្រុមហ៊ុន TotalEnergies ប្រចាំ​តំបន់​អូ​សេ​អា​នី និង​អាស៊ី​អាគ្នេយ៍​បាន​វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ការងារ​គន្លឹះ​ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ឆ្នាំ​២០២៥ - ​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​កោតសរសើរ​ការងារ​អភិបាលកិច្ច​ប្រទេស​របស់​សម្តេច​បវរ​ធិបតី
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សន្ទនា​ការងារ​តាម​ប្រព័ន្ធ​ទូរស័ព្ឌ ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សន្ទនា​ការងារ​តាម​ប្រព័ន្ធ​ទូរស័ព្ឌ ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី

សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២១ មករា ឆ្នាំ​២០២២​នេះ បាន​ចំណាយពេល​ប្រមាណ​៣៥​នាទី ក្នុងការ​ធ្វើ​កិច្ចសន្ទនា​តាម​ប្រព័ន្ធ​ទូរស័ព្ទ ជាមួយ ឯកឧត្តម ប្រធានាធិបតី​ឥណ្ឌូនេស៊ី ចូកូ វី​ដូ​ដូ (Joko Widodo) ទាក់ទិន​ទៅ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃ​ទី​៧-៨ មករា​កន្លង​ទៅ​ថ្មីៗ​នេះ​។​

​ក្នុង​ជំនួប​គ្នា​នោះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ថ្លែងអំណរគុណ ជូន​ចំពោះ ឯកឧត្តម​ប្រធានាធិបតី ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​បំផុត ជួប​សន្ទនា​ការងារ​ជា​លើក​ទី​២ បន្ទាប់​ពី​ការសន្ទនា​លើក​ទី​១ កាលពី​ថ្ងៃ​ទី​៤​មករា​ឆ្នាំ​២០២២​។ ទាក់ទិន​ទៅ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ទៅកាន់​មី​យ៉ាន់​ម៉ា សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា មាន​មនុស្ស​មួយចំនួន​អបអរសាទរ និង​គាំទ្រ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច ប៉ុន្តែ​មាន​អ្នកខ្លះ​មិន​បាន គាំទ្រ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ទៅ​កាន់​មី​យ៉ាន់​ម៉ា​។ សម្តេច​តេជោ​មានប្រសាស​ន៍​សង្កត់ធ្ងន់​ថា អ្វី​ដែល​សម្តេច​ធ្វើ​ដំណើរ​ទៅ​មី​យ៉ាន់​ម៉ា គឺ​ទៅ​ដាំ​ដើមឈើ មិនមែន​ទៅ​កាប់​ឈើ​នោះទេ ហើយ​អ្នក​មិន​គាំទ្រ​នោះ គឺ​ហាក់​គិត​ថា​ដាំ​ដើមឈើ​តែ​មួយ​ថ្ងៃ ពី​ថ្ងៃ ហើយ​ចង់​បាន​ផ្លែផ្កា​ភ្លាមៗ​។ សម្តេច​តេជោ​បន្តថា ដំណើរ​ទស្សនកិច្ច​ទៅកាន់​មី​យ៉ាន់​ម៉ា គឺ​ដើម្បី​ជំរុញ​ដោះស្រាយ​ស្ថានភាព​ទាល់ច្រក ដើម្បី​រក​ច្រកចេញ ហើយ​ជាពិសេស​ស្ថានភាព​នៅ​មី​យ៉ាន់​ម៉ា​ពី​មុន​ហើយ​និង​ស្ថានភាព​នៅ​ពេល​នេះ គឺ​មិន​ដូច​គ្នា​ទេ ដោយសារ​នៅ​មី​យ៉ាន់​ម៉ា ពីមុន​មាន​រដ្ឋាភិបាល​តែមួយ ប៉ុន្តែ​បច្ចុប្បន្ន​នេះ គឺថា​អាច​មាន​រដ្ឋាភិបាល​២​ឯណោះ​។ សម្តេច​តេជោ បាន​គូសបញ្ជាក់​ផងដែរ​ថា យើង​ធ្វើ​ក៏​ខុស យើង​មិន​ធ្វើ​ក៏​ខុស ប៉ុន្តែ​គោលដៅ​សំខាន់​របស់​សម្ដេច គឺ​ទម្លាយ​ភាពទាល់ច្រក​ពាក់ព័ន្ធ​នឹង​សភាព​ការណ៏​នៅ​មី​យ៉ាន់​ម៉ានោះ ដែល​ជា​ប្រទេស​មួយ​មាន​សភាពការណ៍ មាន​លក្ខណៈ​ស្មុគស្មាញ​នាពេល​បច្ចុប្បន្ន​។​

​សម្ដេច​តេជោ​បាន​បន្ត​កិច្ច​សន្ទនា​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ពាក់ព័ន្ធ​នឹង​អ្វី​ដែល​សម្ដេច​គិត និង​មាន​យោបល់​ថា អ្វី​ដែល​មី​យ៉ាន់​ម៉ា ត្រូវការ​ពេល​នេះ គឺ​ត្រូវការ​ដំណោះស្រាយ​ដែល​មាន​លក្ខណៈ​ពេញលេញ ហើយ​មាន​ពេលវេលា​យូរអង្វែង ដើម្បី​ដោះស្រាយ​ស្ថានភាព​នៅ​មី​យ៉ាន់​ម៉ា​នេះ ដូច្នេះហើយ​គោលដៅ​របស់​សម្ដេច​តេជោ​ទៅ​ទស្សនកិច្ច មិនមែន​បង្កើត​ភាពស្មុគស្មាញ ឬ​មួយ​យ៉ាងណា​នោះទេ ប៉ុន្តែ​គឺ​រក​មធ្យោបាយ​ដោះស្រាយ​ភាពទាល់ច្រក​នេះ ទម្លាយ​ភាពទាល់ច្រក​នេះ ដើម្បី​ជួយ​ដល់​ប្រទេស​មី​យ៉ាន់​ម៉ា ។

​នៅក្នុង​ជំនួប​នេះ​ដែរ សម្ដេច​តេជោ បានស្នើ​ទៅ​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី តាមរយៈ​លោក​ជំទាវ រ៉េ​តណូ ដើម្បី​ឲ្យ​លោក​ជំទាវ​ជូន​សារ​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ទៅ​រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី ដែល​យើង​ដឹង​ហើយ​ថា គាត់​ធ្លាប់​ធ្វើការ​នៅក្នុង​គណបក្ស​ប្រឆាំង ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ អ្វីដែល​គាត់​បាន​ធ្វើ​កន្លង​ទៅនេះ គឺ​វា​មិន​ត្រឹមត្រូវ​នៅក្នុង​ក្របខណ្ឌ​អាស៊ាន​នេះ ហើយ​នៅក្នុង​ការបញ្ជូនសារ​នេះ សម្ដេច​បាន​មានប្រសាសន៍ថា កុំឲ្យ​រដ្ឋមន្ត្រីការបរទេស​នេះ ព្រហើន​ពេក​ដែល​មាន​សំដីសំដៅ​មិន​គប្បី​ចំពោះ​ថ្នាក់​ដឹកនាំ​អាស៊ាន ជាពិសេស​ប្រធាន​អាស៊ាន​តែម្ដង ដែល​មិន​សមជា​ភាសា​ការទូត ដូច្នេះ​ហើយ​កុំឲ្យ​យក​លក្ខណៈ​ព្រហើន​ដែល​លើកឡើង​កន្លងទៅនេះ មិន​ដូច​ភាពជាក់ស្ដែង​ដែល​អ្នក​មួយចំនួន ដែល​គេ​តាមដាន​ការងារ​អាស៊ាន ឬ​ធ្វើ​ការងារ​អាស៊ាន​នេះ ហើយ​គាត់​ខ្វះ​នូវ​ការគួរសម​ទៀតផង ។​

​ក្នុងជំនួប​ទ្វេភាគី​នេះ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ថ្វី​ត្បិត​ការធ្វើ​ទស្សនកិច្ច​នេះ គឺ​មិនមែន​ជា​លទ្ធផល​ដែល​យើង​ធ្វើបាន​ក្នុង​រយៈពេល​១​ថ្ងៃ ឬ​១​ខែ​នោះ​ទេ ប៉ុន្តែ​យើង​ធ្វើ​ភ្លាម ហើយ​យើង​ក៏​ទទួលបាន​នូវ​លទ្ធផល​មួយ​ចំនួន​ផងដែរ ៖
​ទី​១) លទ្ធផល​ដែល​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ជម្រាប​ជូន​ទៅ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី គឺ​ពាក់ព័ន្ធ​ទៅនឹង​បទ​ឈប់​បាញ់ និង​ការបញ្ឈប់​នូវ​អំពើហិង្សា តែ​សម្ដេច​ស្នើសុំ​ឲ្យមាន​ការឯកភា​ព​ពី ឯកឧត្តម មីន អោ​ងឡាំង ថា បទ​ឈប់​បាញ់​នេះ​នឹង​បញ្ឈប់​ពី​ពេល​នេះ​ទៅ​រហូត​ទៅ​ដល់​ចុង​ឆ្នាំ​២០២២​ឯណោះ ។
​ទី​២) ការផ្ដល់ជូន​នូវ​ជំនួយ​មនុស្សធម៌​ទៅ​ដល់​ប្រជាពលរដ្ឋ​មី​យ៉ាន់​ម៉ា ដែល​ត្រូវការ​ជំនួយ​ជា​ចាំបាច់ ហើយ​ជាពិសេស គឺ​ការ​ធ្វើការ​ជាមួយនឹង​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន អគ្គលេខាធិការ​អាស៊ាន មជ្ឈមណ្ឌល​អាហារ​របស់​អាស៊ាន​ផងដែរ ដែល​ទទួលបន្ទុក​ខាង​ជំនួយ​មនុស្សធម៌ និង​គ្រោះមហន្តរាយ ហើយ​នឹង​ភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិ ដែល​ពាក់ព័ន្ធ​។ ដូច្នេះ​ការងារ​នេះ គឺ​សំខាន់​ណាស់ ក្នុងការ​ធ្វើ​ការងារ​ជា​ក្រុម និង​ធ្វើ​ការងារ​ជាមួយនឹង​ខាង​មី​យ៉ាន់​ម៉ា​ផងដែរ ដូច្នេះហើយ​នៅក្នុង​ការងារ​នេះ គឺ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ពាក់ព័ន្ធ នឹង​ជំនួយ​មនុស្សធម៌ ដោយ​ជំរុញ​ធ្វើយ៉ាងណា ឱ្យមាន​ជំនួយ​ជា​វ៉ាក់សាំង ការចាក់​វ៉ាក់សាំង​ទៅ​ប្រជាពលរដ្ឋ​ដែល​ត្រូវការ​ជា​ចាំបាច់​នេះ​។​

​សម្ដេច​តេជោ ក៏​បាន​គូសបញ្ជាក់​អំពី​ការងារ​ផ្សេងៗ​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​យន្តការ ដែល​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​លើក​ជា​គំនិត​នៅក្នុង​ការបង្កើត​ជា​យន្ត​ការ អាស៊ាន​-​ត្រ​យ​ការ ដើម្បី​ធ្វើ​យ៉ាងណា ចូលរួម​ជួយ​ដល់​មី​យ៉ាន់​ម៉ា ហើយ​និង​គំនិត​ផ្ដួចផ្ដើម​របស់​ឥណ្ឌូនេស៊ី ដែល​ចង់​បង្កើត​ក្រុម​អ្នកសង្កេតការណ៍ ដោយ​ប្រើប្រាស់​មន្ត្រី​ស្ថានទូត​របស់​បណ្ដា​ប្រទេស​អាស៊ាន​ប្រចាំ​នៅ​ទីក្រុង​យ៉ាំងហ្គូន នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​នេះ ។ គំនិត​ទាំងអស់នេះ ឬ​មួយ​ក៏​ការចាប់ផ្ដើម​ជំនួប​ការងារ​ផ្សេងៗ​ទាំងអស់នេះ គឺ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ស្នើសុំ​ថា នឹង​ឲ្យ​រដ្ឋមន្ត្រីការបរទេ​សអា​ស៊ាន ជួបប្រជុំ​គ្នា​នៅពេល​ខាងមុខ​នេះ គឺ​ដើម្បី​ពិភាក្សា និង​រក​មធ្យោបាយ ក្នុង​ការជំរុញ​ការងារ​នេះ ជាពិសេស នៅ​ក្នុង​ការជំរុញ​ការធ្វើ​យ៉ាងណា ជួយ​ដល់​មី​យ៉ាន់​ម៉ា​នៅពេល​ខាងមុខ​នេះ ។ អ្វី​ដែល​សំខាន់​នៅក្នុង​ជំនួប​នេះ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​លើក​អំពី​គំនិត​ផ្ដួចផ្ដើម​ទាំងអស់នេះ គឺ​សម្ដេច​ចង់ឱ្យ រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ទាំង​អស់ នឹង​ជួប​គ្នា​នៅពេល​ខាងមុខ ដើម្បី​ពិភាក្សា​ទៅលើ​គំនិត​ផ្ដួចផ្ដើម​មួយចំនួន ក៏​ដូច​ជា​អ្វី​ដែល​សម្ដេច​បាន​មានប្រសាសន៍​នាពេលនេះ ក៏ដូចជា​កន្លងមកនេះ រួមទាំង​សមិទ្ធផល​នៃ​ទស្សនកិច្ច​របស់​សម្ដេច​តេជោ ទៅ​មី​យ៉ាន់​ម៉ា​ផងដែរ ។​

​ជា​ការឆ្លើយតប ឯកឧត្តម​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ចាត់ទុកថា វិធី​ដែល​សម្ដេច​បាន​ជំរុញ​នេះ គឺ​មាន​អត្ថប្រយោជន៍ ប៉ុន្តែ​សំខាន់​ទៅ​ទៀត គឺ​យើង​ទាំងអស់គ្នា បន្ត​អនុវត្ត​នូវ​គោលការណ៍​ទាំង ៥ ដែល​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន បាន​សម្រេច​ជា​ឯកច្ឆន្ទ​រួចហើយ​នេះ ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​ភាគី​មី​យ៉ាន់​ម៉ា អនុវត្ត​ទៅតាម​ផែនកា​រទាំង ៥​នោះ ។

​ឯកឧត្តម​ក៏បាន​គូសបញ្ជាក់ និង​កោតសរសើរ​ផងដែរ ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក្នុង​ការជំរុញ​ការងារ​ដែល​សម្ដេច​បាន​ទៅ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា​នេះ ដើម្បី​ជំរុញ​ការទម្លាយ​ភាពទាល់ច្រក​។ ឯកឧត្តម​ក៏បាន​លើក​ផង​ដែរ​ពាក់ព័ន្ធ​នឹង​ការធ្វើ​យ៉ាងណា ឱ្យមាន​ការរីកចម្រើន នូវ​ការអនុវត្ត​ផែនការ ៥​ចំណុច ដែល​បាន​ឯកភាព​ជា​ឯកច្ឆ័ន្ទ​នេះ​។ ឯកឧត្តម​ក៏​ស្នើសុំ និង​ឯកភាព​ផងដែរ ធ្វើ​យ៉ាងម៉េច​រក​ដំណោះស្រាយ​ទាំងអស់នេះ គឺ​ត្រូវ​មាន​ការចូលរួម​ដោយ​ភាគី​ទាំងអស់ ដូចដែល​សម្ដេច​ធ្លាប់​លើក​មក​ហើយ គឺថា​ការបង្រួបបង្រួម​ជាតិ រក​ដំណោះស្រាយ ត្រូវតែ​មាន​ការចូលរួម​ពី​ភាគី​ទាំងអស់ ។ ឯកឧត្តម​ថា ដំណោះស្រាយ​នយោបាយ​នេះ គឺជា​មធ្យោបាយ​ដែល​អាច​ទទួលយក​ដោយ​ភាគី​ទាំងអស់​។​

​នៅក្នុង​ជំនួប​នេះ​ដែរ ឯកឧត្តម​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ក៏​បាន​មានប្រសាសន៍​ដែរ​ថា ឥណ្ឌូនេស៊ី​ពិតជា​គាំទ្រ​ដល់​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ក្នុង​ការជំរុញ​ការងារ​នេះ​។ រីឯ​ចំណុច​ផ្ដួចផ្ដើម​ផ្សេងទៀត​ដូចជា អាស៊ាន​-​ត្រ​យ​ការ និង​យន្តការ​ផ្សេង​ទៀត​នេះ គឺ​យើង​នឹង​ពិភាក្សា​ឲ្យ​រដ្ឋមន្ត្រីការបរទេ​សអា​ស៊ាន នឹង​ជួប​ពិភាក្សា​គ្នា ដើម្បី​រក​មធ្យោបាយ​ក្នុង​ការជំរុញ​ការងារ​ទៅមុខទៀត​។ នៅក្នុង​ជំនួប​នេះ​ដែរ ឯកឧត្តម​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ក៏​បាន​អរគុណ​សម្ដេច​តេជោ នូវ​កិច្ចសន្ទនា​ដែល​មាន​សារៈសំខាន់​នេះ ហើយ​ឯកឧត្តម​សង្ឃឹមថា យើង​នឹង​ស្វែងរក​នូវ​ដំណោះស្រាយ​បញ្ហា​នៅ​មី​យ៉ាន់​ម៉ា​នេះ នៅពេល​ខាងមុខ ។​

​សម្តេច​តេជោ ក៏​បាន​ថ្លែង​នូវ​ការ​អរគុណ​ដល់ ឯកឧត្តម​ប្រធានាធិបតី ចំពោះ​កិច្ច​ពិភាក្សា​នេះ ដើម្បី​ធ្វើ​យ៉ាងណា ឱ្យ​មាន​វឌ្ឍនភាព​នៃ​ការងារ​របស់​យើង ហើយ​សម្ដេច​បាន​គូស​បញ្ជាក់ដែរថា បច្ចុប្បន្ននេះ អាស៊ាន ពិតជា​មាន​ការងារ​ធ្វើ​ច្រើនណាស់ ហើយ​យើង​ទាំងអស់គ្នា​នៅក្នុង​អាស៊ាន ក៏​មិន​ត្រូវ​ក្លាយជា​ចំណាប់ខ្មាំង​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​ផងដែរ ហើយ​យើង​ត្រូវតែ​ខិតខំ​ជំរុញ​ធ្វើយ៉ាងណា បោះជំហាន​ទៅមុខ ដើម្បី​ជំរុញ​ការងារ​របស់​យើង ដូច្នេះ​ហើយ​យើង​នឹង​ឱ្យ​រដ្ឋមន្ត្រី​ការបរទេស​របស់​យើង ជួប​ពិភាក្សា​គ្នា​នៅពេល​ខាងមុខ​នេះ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com