ទាន់ហេតុការណ៍
ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​) - ​អនុប្រធាន​ក្រុមហ៊ុន TotalEnergies ប្រចាំ​តំបន់​អូ​សេ​អា​នី និង​អាស៊ី​អាគ្នេយ៍​បាន​វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ការងារ​គន្លឹះ​ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ឆ្នាំ​២០២៥ - ​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​កោតសរសើរ​ការងារ​អភិបាលកិច្ច​ប្រទេស​របស់​សម្តេច​បវរ​ធិបតី
0

ឯកឧត្តម​បណ្ឌិត ថោង ខុន ជម្រុញ​ឲ្យ​មន្ត្រី​ជំនាញ រួម​គ្នា​សហការ​ជាមួយ​អាជ្ញ​ធរ​មូលដ្ឋាន ពន្លឿ​ន​ការចុះវាស់វែង​ក្បាលដី លើ​ទីតាំង​ដី​អាស្រ័យ​ផល​ជាក់ស្តែង​ក្នុង​តំបន់​បី ជូន​ប្រជាពលរដ្ឋ ដោយ​គោរព​តាម​គោលការណ៍​ណែនាំ​របស់​សម្តេច​តេជោ​

ឯកឧត្តម​បណ្ឌិត ថោង ខុន ជម្រុញ​ឲ្យ​មន្ត្រី​ជំនាញ រួម​គ្នា​សហការ​ជាមួយ​អាជ្ញ​ធរ​មូលដ្ឋាន ពន្លឿ​ន​ការចុះវាស់វែង​ក្បាលដី លើ​ទីតាំង​ដី​អាស្រ័យ​ផល​ជាក់ស្តែង​ក្នុង​តំបន់​បី ជូន​ប្រជាពលរដ្ឋ ដោយ​គោរព​តាម​គោលការណ៍​ណែនាំ​របស់​សម្តេច​តេជោ​

(​រដ្ឋបាល​ខេត្ត​កំពង់ធំ​)៖ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ធំ បាន​ជម្រុញ​ឲ្យ​មន្ត្រី​ជំនាញ រួម​គ្នា​សហការ​ជាមួយ​អាជ្ញ​ធរ​មូលដ្ឋាន ដើម្បី​ពន្លឿ​ន​ការចុះវាស់វែង​ក្បាលដី​ជាក់ស្តែង លើ​ទីតាំង​ដី​អាស្រ័យ​ផល ក្នុង​តំបន់​បី ដើម្បី​កាត់​ឆ្វៀល​ចេញពី​តំបន់​៣ ជូន​ប្រជាពលរដ្ឋ​ទៅតាម​ចំនួន​គ្រួសារ ចំនួន​ផ្ទៃដី ដោយ​គោរព​តាម​គោលការណ៍​ណែនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​មួយ​គ្រួសារ​ត្រូវ​ទទួលបាន ៥​ហិច​តា​។​

​ការលើកឡើង​នេះ ត្រូវបាន​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ធំ នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២២ ក្នុង​ពិធី​អញ្ជើញ​ជា​អធិបតី ចុះ​សាកសួរ​សុខទុក្ខ សិក្សា​ស្វែងយល់​អំពី​ជីវភាព​រស់នៅ និង​ស្តាប់​នូវ​សំណូមពរ ព្រមទាំង​បញ្ហា​មួយចំនួន​របស់​ប្រជាពលរដ្ឋ ស្ថិតនៅក្នុង​ភូមិ​គោគ​ត្របែក ឃុំ​ស្រឡៅ ស្រុក​តាំងគោក ខេត្ត​កំពង់ធំ ។ ពិធី​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​អមដំណើរ​ពី​ឯកឧត្តម ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ និង​សហការី ព្រមទាំង​ថ្នាក់ដឹកនាំ​ជាច្រើន​រូប​ផ្សេងទៀត​។​

​ជាមួយគ្នា​នោះ​ដែរ ឯកឧត្តម ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ធំ ដែល​បាន​ជួយ​សាងសង់​ផ្លូវលំ​មួយ​ខ្សែ ត​ភ្ជាប់​ពី​ថ្នល់ជាតិ​លេខ​៦ ទៅ​ដល់​ភូមិ​គោក​ត្របែក ដែល​ជា​ភូមិ​ចាស់​បុរាណ​មួយ​នៅ​ដាច់ស្រយាល ដើម្បី​ជួយ​សម្រួល​ក្នុងការ​ធ្វើ​ដំណើរ ក្នុង​ការដឹកជញ្ជូន​កសិផល អនុផល ធនធានធម្មជាតិ ក៏ដូចជា​ការទំនាក់ទំនង​ទៅវិញទៅមក ។
​ឯកឧត្តម​បាន​បន្ថែមទៀតថា កន្លងមក យើង​ទទួលបាន​នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ ទាក់ទង​ទៅនឹង​ការផ្ដល់​ដី​អាស្រ័យ​ផល ពាក់ព័ន្ធ​ជាមួយ​នឹង​ចំនួន​មនុស្ស ចំនួន​ដី និង​ទំហំ​ផ្ទៃ​ដី​នៅក្នុង​តំបន់​នេះ នៅ​មិនទាន់​បាន​បញ្ចប់ ហើយ​ក្រុម​ការងារ​ថ្នាក់​ខេត្ត​បាន​ខិតខំ​ចុះ​វាស់វែង​ក្បាល​ដី​នៅក្នុង​តំបន់​នេះ រហូត​ទទួលបាន​សលាក​ប័ត្រ​បាន​មួយចំនួន​ផង​ដែរ ប៉ុន្តែ​នៅ​មិនទាន់​បាន​រួចរាល់​នៅឡើយ​ទេ នៅតែ​បន្ត​ធ្វើ​ទៅ​តាម​នីតិវិធី​បន្តទៀត ចំនួន​គ្រួសារ ចំនួន​ផ្ទៃដី និង​ទីតាំង​ដី​ដែល​ត្រូវ​ធ្វើ​របាយការណ៍​ជូន​ប្រមុខ​រាជរដ្ឋាភិបាល ។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម​បណ្ឌិត ថោង ខុន បាន​ជំរុញ​ដល់​មន្ត្រី​ជំនាញ សូម​បន្ត​ចុះ​វាស់វែង​ថែមទៀត និង​ជួប​ជាមួយ​គ្រួសារ​ជាក់ស្តែង ពីព្រោះ​កន្លងមក​មាន​តែ​គ្រួសារ អត់​មាន​មនុស្ស​។ ឯកឧត្តម​បន្ថែមទៀតថា ការចុះវាស់វែង​នេះ គឺមាន​តែ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ទីលំនៅ​ពិតប្រាកដ​ក្នុង​តំបន់​នេះ ដែល​កំពុង​អាស្រ័យ​ផល ដែល​ត្រូវ​ទទួលបាន​ដី​នេះ សម្រាប់​មួយ​គ្រួសារ​ទទួលបាន​ដី​អាស្រ័យ​ផល ចំនួន ៥​ហិច​តា ។
​ឯកឧត្តម​បណ្ឌិត​បញ្ជាក់ថា ដី​អាស្រ័យ​ផល មានន័យ​ថា បងប្អូន​មាន​សិទ្ធ​ប្រើប្រាស់​អាស្រ័យ​ផល​បាន ប៉ុន្តែ​មិន​មាន​សិទ្ធិ​លក់ដូរ​បាន​នោះទេ​។

​លើសពីនេះ​ទៀត ឯកឧត្តម​បណ្ឌិត ថោង ខុន បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​សម្តែង​នូវ​ភាពស្មោះត្រង់​នៅលើ​ទីតាំង​ដី​ដែល​បាន​អាស្រ័យ​ផល ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ក្រុមការងារ​ក្នុង​ការចុះវាស់វែង​បាន​ច្បាស់លាស់ និង​ឆាប់រហ័ស ព្រមទាំង​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩​ទាំងអស់គ្នា ដើម្បី​រួម​គ្នា​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​១៩ ចូល​ក្នុង​សហគមន៍​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com