ទាន់ហេតុការណ៍
​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​ - ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ផ្ដល់​ការណែនាំ​ទៅ​កាន់​សិក្ខាកាម​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​កំពុង​សិក្សា​នៅ​ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជួប​ថ្នាក់ដឹកនាំ​សាលា​នគរបាល​ប្រជាជន ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​
0

សិក្ខាសាលា​ឆ្លុះបញ្ចាំង​លទ្ធផល​ការងារ នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​ឆ្នាំ​២០២១ ​និង ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០២២ របស់ គ​.​ក​.​ស​.​ក ខេត្ត​

សិក្ខាសាលា​ឆ្លុះបញ្ចាំង​លទ្ធផល​ការងារ នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​ឆ្នាំ​២០២១ ​និង ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០២២ របស់ គ​.​ក​.​ស​.​ក ខេត្ត​

សៀមរាប ៖ នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប មាន​បើក​សិក្ខាសាលា​ឆ្លុះបញ្ចាំង​លទ្ធផល​ការងារ​នៃ​ការអនុវត្ត​ផែនការ​សកម្ម ភាព ឆ្នាំ​២០២១ និង​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០២២ របស់​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ខេត្ត ក្រោម​អធិបតីភាព​ឯកឧត្តម តោ គឹមស៊ាន សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោកជំទាវ យូ សុភា អភិបាលរង​នៃ​គណៈ​អភិបាល ខេត្ត និង លោកជំទាវ ស៊ិន ណ​ម សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ខេត្ត ដោយ​មាន​ការចូលរួម​ពី​អស់លោក លោកស្រី​ជា​សមាជិក​សមាជិកា​គណៈ​កម្មា​ធិ​ការពិគ្រោះ​យោបល់​កិច្ចការស្ត្រី និង​កុមារ​ខេត្ត ក្រុង ស្រុក គណៈកម្មាធិការ​កិច្ចការនារី​និង​កុមារ ឃុំ សង្កាត់ និង បណ្តា​អង្គការ​ដៃគូរ ចូលរួម​ជា​សមាជិក​សមាជិកា នៃ​អង្គ​សិក្ខាសាលា ចំនួន ១៥១​នាក់ ស្រី ៩៧​នាក់ ។

​ក្នុង​កិច្ច​ស្វាគមន៍​របស់​លោកជំទាវ ស៊ិន ណ​ម ប្រធាន​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ខេត្ត បានបញ្ជាក់​ថា អង្គសិក្ខាសាលា​ឆ្លុះ​បញ្ជាំង​ពី​លទ្ធផល​ការងារ នៃ​ការអនុវត្ត​ផែនការ​សកម្មភាព ឆ្នាំ​២០២១ និង​លើក​ទិសដៅ​បន្ត ឆ្នាំ​២០២២ ក្នុង​គោលបំណង ដើម្បី​ឆ្លុះបញ្ចាំង​លទ្ធផល​សម្រេច​បាន បញ្ហា​ប្រឈម និង​ដំណោះស្រាយ នៃ​ការអនុវត្ត​តួនាទី ភារកិច្ច​របស់ គ​.​ក​.​ស​.​ក ខេត្ត និង​បណ្តា​វិស័យ​របស់​ខ្លួន​ដែល​បានធ្វើ​សកម្មភាព​ក្នុង​ការជំរុញ​គាំទ្រ និង​ដោះស្រាយ​បញ្ហា​ទាំងឡាយ​ដែល​កើតមានឡើង​ចំពោះ​ស្ត្រី យុវវ័យ កុមារ និង​ជន​ងាយ​រងគ្រោះ​ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ​២០២១ កន្លងមកនេះ​។ ម្យ៉ាងទៀត សិក្ខាសាលា​នេះ ក៏​ជា​ការរក​ធាតុ​ចូល ដើម្បី​ធ្វើ​ការកែលម្អ​តម្រង់​ទិស​បន្ថែម​ដល់​បណ្តា​វិស័យ​របស់​ខ្លួន​ឲ្យ​កាន់តែ​មាន​ភាពល្អប្រសើរ​ឡើង​ថែម​ទៀត ។ លើសពីនេះ យើង​បាន​ចូលរួម​ក្នុង​ការកសាង​ច​ក្ខុ វិស័យ​ជា​យុទ្ធសាស្ត្រ ដើម្បី​អភិវឌ្ឍន៍​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សា និង​បាន​សហការ​ជាមួយ​វិស័យ ពាក់ព័ន្ធ​ផ្សេងៗ និង​សមត្ថកិច្ច ក្នុង​ការដោះស្រាយ​បញ្ហា​ដែល​កើតមានឡើង​ចំពោះ​ស្ត្រី និង​កុមារ​នៅ​នឹង​មូលដ្ឋាន​។​

​មានប្រសាសន៍​បើក​អង្គ​សិក្ខាសាលា​នា​ឱកាស​នោះ​លោក ជំ​ទាំ​វ យូ សុភា បាន​សម្តែង​នូវ​ការកោតសរសើរ និង​អបអរសាទរ​ដល់​លោក​ជំទាវ​ប្រធាន​គ​.​ក​.​ស​.​ក ខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​អនុប្រធាន សមាជិក សមាជិកា គ​.​ក​.​ស​.​ក ខេត្ត និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​ក្នុង​ការអនុវត្ត​តួនាទី ភារកិច្ច​របស់​ខ្លួន​អស់​រយៈពេល​ពេញ​មួយឆ្នាំ ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពី​តម្រូវការ​របស់​ស្ត្រី យុវវ័យ កុមារ និង​ជន​ងាយ​រងគ្រោះ ព្រមទាំង​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី​ក្នុង​ក្របខណ្ឌ នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ។ ការអនុវត្ត​តួនាទី ភារកិច្ច​នេះ​ទទួលបាន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​ល្អ​អាស្រ័យ​ដោយ​មាន​ការគាំទ្រ សហការ​យ៉ាង​ជិតស្និទ្ធ​របស់​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​សង្គម​ស៊ីវិល ដែល​ក្រុមការងារ​នឹង​ធ្វើ​បទ​បង្ហាញ​អំពី​សមិទ្ធផល​នា​ពេល​បន្តិចទៀតនេះ​។

​ម្យ៉ាងវិញទៀត ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង លិខិត​បទដ្ឋាន​ពាក់ព័ន្ធ ក៏​បាន​ចែង​នូវ​បញ្ញត្ត​ពាក់ព័ន្ធ​ការរៀបចំ​ឡើងវិញ​នូវ​រចនាសម្ព័ន្ធ ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​មាន​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​ធានា​ដល់​ការលើកកម្ពស់​សមភាព​យេនឌ័រ សមធម៌​សង្គម បរិយាប័​ន្ន ទាំង​ការតែងតាំង និង​ការគ្រប់គ្រង​បុគ្គលិក ការរៀបចំ​ផែនការអភិវឌ្ឍន៍ ការរៀបចំ​ថវិកា ព្រមទាំង​បាន​បង្កើត នូវ​យន្តការ និង​នីតិវិធី​នានា ដើម្បី​ធានា​បញ្ហា​ស្ត្រី យុវវ័យ កុមារ និង​ក្រុម​ជន​ងាយ​រងគ្រោះ​ត្រូវបាន​យកចិត្តទុកដាក់​ក្នុង​កិច្ចដំណើរការ នៃ​ការសម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​

​លោកជំទាវ បានបញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​គោលបំណង​កំណែទម្រង់​នានា របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​យកចិត្តទុកដាក់​អនុវត្ត​នាពេល​បច្ចុប្បន្ន ក្នុង​គោលបំណង​លើកកម្ពស់​ការផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​ប្រកប​ដោយ​សមធ៌ម តម្លាភាព គណនេយ្យភាព និង​បរិយាប័​ន្ន សំដៅ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ទីក្រុង​សៀមរាប​ត្រូវបាន​ចាត់បញ្ចូល​ជា​ទីក្រុង​វប្បធម៌​អាស៊ាន ឆ្នាំ​២០២០-២០២២ ដែល​នេះ​ជា​មោទនភាព​របស់​ប្រជាជន​កម្ពុជា​ទាំងមូល ក៏ដូចជា​ប្រជាជន​ខេត្តសៀមរាប​។
​ស្របពេល​ដែល​ស្ថានភាព នៃ​ការរីក​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​-១៩ មាន​សភាព​ស្ងប់​ស្កាត់ រាជ​រដ្ឋបាល​កម្ពុជា​ក៏​បាន​បើក​ប្រទេស​ឡើងវិញ ដើម្បី​ធ្វើឱ្យ​កំណើន​សេដ្ឋកិច្ច​ជាតិ​វិល​ទៅរក​ប្រក្រតីភាព​ឡើងវិញ​។​លោកជំទាវ មានសង្ឃឹម ជឿជាក់​ផងដែរ​ថា អង្គសិក្ខាសាលា​ទាំងមូល​នឹង​ធ្វើ​ការលើកឡើង​នូវ​បញ្ហា​ប្រឈម​និង​ដំណោះស្រាយ​ឲ្យបាន​ផុល ផុស​ដើម្បី​ស្វែងរក​ធាតុ​ចូល​សំដៅ​ធ្វើយ៉ាងណា​ឲ្យ​សមាជិក សមាជិកា​នៃ​អង្គសិក្ខាសាលា សំខាន់​ប្រធាន គ​.​ក​.​ស​.​ក បាន​អភិវឌ្ឍន៍​សមត្ថភាព​បន្ថែមទៀត ដើម្បី​យក​ទៅ​ធ្វើ​នវានុវត្តន៍​នៅ​មូលដ្ឋាន​របស់​ខ្លួន​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com