ទាន់ហេតុការណ៍
​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​ - ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ផ្ដល់​ការណែនាំ​ទៅ​កាន់​សិក្ខាកាម​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​កំពុង​សិក្សា​នៅ​ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជួប​ថ្នាក់ដឹកនាំ​សាលា​នគរបាល​ប្រជាជន ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​សហប្រធាន​បើក​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក ឆ្នាំ​២០២២

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​សហប្រធាន​បើក​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក ឆ្នាំ​២០២២

​នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​សហប្រធាន បើក​រួម​បើក​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក ឆ្នាំ​២០២២ ដែល​ពិធី​នេះ​ប្រា​រព​ឡើង​នៅ​សណ្ឋាគារ​ឡូតេ​វើល សាល​ឡូតេ​គ្រី​ស្តាល់ ក្នុង​រដ្ឋធានី​សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ ។ នៅក្នុង កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក ឆ្នាំ​២០២២ គឺ​បណ្តា​មេដឹកនាំ​ពិភពលោក​នានា រួម​ទាំង​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​នេះ​។

​នៅក្នុង​ពិធី​ជួបជុំ​មុន​ពិធី​បើក​ជា​ផ្លូវការ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ត្រូវ​បាន​បាន ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត ពី​បណ្តា​មេដឹកនាំ​ពិភពលោក​នានា ក្នុងនោះ​រួមមាន​ឯកឧត្តម នាយករដ្ឋមន្ត្រីកូសូ​វ៉ូ ឯកឧត្តម មេក ប៉ែន (Mike Pence) អតីត​អនុ​ប្រធានាធិបតី សហរដ្ឋអាមេរិក ឯកឧត្តម បាន គី​មីន អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ឯក​ឧត​ត្ត​ម អតីត​នាយករដ្ឋមន្ត្រី ព័រទុយហ្កាល់ និង​ជា​អតីត​ប្រធាន​គណៈកម្មកា​សហគមន៍​អឺរ៉ុប ឯកឧត្តម​អតីត​នាយករដ្ឋមន្ត្រី​អី​ស្រា​អ៊ែល រួម​ទាំង​ឥស្សរជន​ជាន់ខ្ពស់​ពិភពលោក​ជាច្រើនរូប​ទៀត​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ធ្វើ​ការពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់ ទៅ​លើ​របៀបវារៈ នៃ​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក ឆ្នាំ​២០២២ សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​។

​បន្ទាប់​មក​បណ្តា​មេដឹកនាំ​ឥស្សរជន​ជាន់ខ្ពស់​ពិភពលោក បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក ឆ្នាំ​២០២២ ស្តី​ពី​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ ដោយ​នៅ​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​នេះ បណ្តា​មេដឹកនាំ​សាសនា​ពិភពលោក បាន​អញ្ជើញ​បូ​ង​សួង​សុំ​សន្តិភាព​សម្រាប់​ឧបទ្វីប​កូរ៉េ ពិសេស​ការ​ថ្លែង​សារ​សន្តិភាព និង​ការ​បួងសួង​របស់​តំណាង​សាសនា​ទាំង​បួន រួមទាំង​ព្រះសង្ឃ​និមន្ត​ទៅ​ពី​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ ។

​ឯកឧត្តម​បណ្ឌិត យុន យ៉ុង​ហូ អគ្គនាយក​អង្គការ​សន្តិភាព​សកល មានប្រសាសន៍​សំដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត ជូន​ចំពោះ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​បណ្តា​មេដឹកនាំ​នានា ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​បំផុត អញ្ជើញ​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក ឆ្នាំ​២០២២ ស្តី​ពី​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ នៅលើ​ទឹកដី​រដ្ឋធានី​សេ​អ៊ូ​ល ដ៏​ស្រស់បំព្រង​នេះ​។ ឯកឧត្តម​បណ្ឌិត​មានប្រសាសន៍​បន្ត​ថា វត្តមាន​របស់​សម្តេច​តេជោ និង​បណ្តា​មេដឹកនាំ​ពិភពលោក​ទាំងអស់​នៅពេលនេះ ក៏​ដូច​ជា​ការ​ថ្លែង​សា​តាម​ប្រព័ន្ធ​វីដេអូ គឺជា​ការចូលរួម​ចំណែក​ដល់​បុព្វហេតុ​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com