ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន អញ្ជើញ​ថ្វាយ​ព្រះរាជដំណើរ​ព្រះមហាក្សត្រ និង​សម្តេចម៉ែ យាង​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា នៅតែ​បន្ត​ព្រួយបារម្ភ​ពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ណែនាំ​ឱ្យ​ពិនិត្យ​ការប្រើ​កង់ ម៉ូតូ និង​កូន​រថយន្ត​អាគុយ​ - អនុព័ន្ធ​យោធា​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ដឹកនាំ​ប្រតិភូ​សមាជិក​សរុប​៧​ប្រទេស អញ្ជើញ​ដល់​យោធភូមិភាគ​ទី​៥ ខេត្ត​បាត់ដំបង | Military Attaché of Malaysia to Cambodia Leads a Delegation of Seven Countries to Military Region 5 in Battambang Province - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​បន្ត​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ វីរ​យុទ្ធជន​ពលី​នៅ​សមរភូមិ​មុខ​ក្នុង​បុព្វេ​ហេតុ​ការពារ​បូរណភាព​ទឹកដី​កន្លងទៅ​នៅ​ទិស​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ដែល​មាន​ទីតាំង​ស្ថិតក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី ចំនួន ៣​រូប ក្នុង​សមរភូមិ​មុខ​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ក្រសួងការបរទេស​កម្ពុជា​៖ កងទ័ព​កម្ពុជា​ពុំ​បាន​ធ្វើ​សកម្មភាព​ណាមួយ​ទាល់តែសោះ​ដែល​រំលោភ​បទ​ឈប់​បាញ់ និង​ព្យាយាម​ដោយ​ស្មោះត្រង់ ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​ទាំងស្រុង​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​នាំ​យក​ស្បៀងអាហារ គ្រឿងឧបភោគ​បរិភោគ​ព្រមទាំង​របស់របរ​ប្រើប្រាស​ចាំបាច់​ជាច្រើន​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ភៀ​សសឹក​ពី​តំបន់​មាន​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​ក្នុង​ជំរំ​សុវត្ថិភាព​ - សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​ចំនួន​៥​ចំនុច ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​កម្ពុជា ពី​ភាគី​ថៃ​នាពេល​ថ្មីៗ​នេះ​
0

សម្ដេច​តេជោ ហ៊ុន សែន និង​សហប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក​ឆ្នាំ​២០២២ អញ្ជើញ​ចុះ​ហត្ថលេខា​លើ​សេចក្តីប្រកាស​នៃ​មហាសន្និបាត​

សម្ដេច​តេជោ ហ៊ុន សែន និង​សហប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក​ឆ្នាំ​២០២២ អញ្ជើញ​ចុះ​ហត្ថលេខា​លើ​សេចក្តីប្រកាស​នៃ​មហាសន្និបាត​

​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ ២០២២​នេះ បន្ទាប់ពី​ពិធី​បើក​សន្និបាត​នៃ​ក្រុមប្រឹក្សា កិច្ចប្រជុំ​កំពូល​ពិភពលោក​ដើម្បី​សន្តិភាព​នៃ​សម័យ​កិច្ចប្រជុំ​ពិភពលោក​ឆ្នាំ​២០២២ ស្ដី​អំពី​សន្តិភាព នៅ​ឧបទ្វីប​កូរ៉េ​រួច​ហើយ​នោះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួមជាមួយ​នឹង​សហប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក និង​បណ្ដា​មេដឹកនាំ​ជាច្រើន​ទៀត​បាន​អញ្ជើញ​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស ស្ទីពី​លទ្ធផល នៃ​មហាសន្និបាត​សកល នៃ​ក្រុមប្រឹក្សា​កិច្ចប្រជុំ​កំពូល​ពិភពលោក ដើម្បី​សន្តិភាព (ISCP) និង​មហាសន្និបាត នៃ​ក្តី​សង្ឃឹម​មួយ​លាន​នាក់ នៃ​សន្តិភាព​នៅ ឧបទ្វីប​កូរ៉េ​។

​ក្នុងនោះ ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​ពេលបច្ចុប្បន្ន និង​អតីត​ប្រមុខរដ្ឋ រដ្ឋាភិបាល​សមាជិកសភា អ្នកតំណាង​ជាន់ខ្ពស់ មេដឹកនាំ​សាសនា អ្នកសិក្សា អ្នកដឹកនាំ​ធុរកិច្ច និង​សារព័ត៌មាន ស្ត្រី​ទីមួយ ថ្នាក់ដឹកនាំ​ស្ត្រី និង​សិល្បករ ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ពិភពលោក​ឆ្នាំ ២០២២​នេះ បាន​សម្រេច​ធ្វើ​ការរួម​គ្នា​ដើម្បី​:

១) ជំរុញ​ប្រទេស​កូរ៉េ​ទាំង​២ និង​សហគមន៍​អន្តរជាតិ​ឲ្យ​ស្វែងរក​យន្តការ ការទូត​ទ្វេភាគី និង​ពហុភាគី ដើម្បី​ជៀសវាង​ជម្លោះ​យោធា ពង្រឹង ស្ថិរភាព និង​ភាព​អាច​ព្យាករណ៍​បាន ព្រមទាំង​បង្កើន​ការយល់​គ្នា​ទៅវិញទៅមក និង​ការទុកចិត្ត​គ្នា​ទៅវិញទៅមក ដើម្បី​កសាង​ឲ្យបាន​សម្រេច​នូវ​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ ដោយ​គ្មាន​នុយក្លេអ៊ែ និង​សន្តិភាព​ពេញលេញ​។​
២) អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​បន្ត​ជជែក​ពិភាក្សាគ្នា ក្នុងន័យ​ស្ថាបនា​ដោយ​គោរព​គ្នា​ទៅវិញទៅមក និង​ទទួលស្គាល់​ផលប្រយោជន៍​ផ្នែក​សន្តិសុខ និង​កង្វល់​របស់​គ្នា​ទៅវិញទៅមក ដោយ​ផ្អែក​លើ​បេតិកភណ្ឌ​វប្បធម៌​រួម​របស់​កូរ៉េ​ទាំងពីរ​។​
៣) លើកកម្ពស់​វិធានការ​កសាង​ទំនុកចិត្ត កម្មវិធី​កសាង​ទំនុកចិត្ត​និង​ការការពារ​ការទូត​ដែល​ពាក់ព័ន្ធ​នឹង​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​ដែល​កំពុង​ធ្វើកា​រលើ​បញ្ហា​ឧបទ្វីប​កូរ៉េ​។​
៤) អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បញ្ចប់​ជា​ផ្លូវការ​នូវ​ផ្នត់គំនិត​សង្គ្រាម និង​ការ​ធ្វើការ​រួមគ្នា​ដើម្បី​គាំទ្រ​ការអំពាវនាវ​របស់​ប្រធានាធិបតី មូន ចេ​អ៊ីន ដើម្បី​បញ្ចប់​សង្គ្រាម​កូរ៉េ សំដៅ​បើក​ទំព័រ​ថ្មី​សម្រាប់​វប្បធម៌​សន្តិភាព និង​គ្មាន​អំពើហិង្សា​។​
៥) លើកសំណើ និង​វេទិកា​សម្រាប់​ការសន្ទនា និង​ការពិគ្រោះ​យោបល់​បែប​ស្ថាបនា ដោយ​ផ្អែក​លើ​ស្មារតី​នៃ​មិត្តភាព និង​ភាតរភាព ដែល​បម្រើឲ្យ​ផលប្រយោជន៍​របស់​ប្រជាជន​កូរ៉េ និង​កសាង​មាគ៌ា​ឆ្ពោះទៅ​រក​សន្ធិសញ្ញា​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​។​
៦) រិះរក​មធ្យោបាយ​ដើម្បី​ប្រែក្លាយ​តំបន់​គ្មាន​យោធា​(DMZ)​ទៅ​ជា​ឧទ្យាន​សន្តិភាព តាមរយៈ​ការ​ដាក់​ពង្រាយ​អ្នកយាម​ដែល​មិនមែន​ជា​កងទ័ព និង​ការអភិវឌ្ឍ​របៀង​វប្បធម៌ និង​គម្រោង​ទេសចរណ៍​រួមគ្នា ដើម្បី​លើកកម្ពស់​វិបុលភាព​រួម​នៅ​កូរ៉េ​ទាំង​ពីរ​។​
៧) លើកទឹកចិត្ត​ភាគី​ពាក់ព័ន្ធ​ឲ្យ​បង្កើត​គម្រោង​សហប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍ កីឡា​វប្បធម៌ និង​ការអប់រំ នៅ​កូរ៉េ​ខាងជើង និង​បណ្ដាល​ប្រទេស​ផ្សេង​ទៀត​។​
៨) បង្កើត​កិច្ចសហប្រតិបត្តិកា​រពហុ​វិស័យ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិកា​រ​សន្តិសុខ​ស្បៀង និង​សុខភាព​សាធារណៈ ជាពិសេស​រវាង​ឧបទ្វីប​កូរ៉េ និង​តំបន់​ទន្លេមេគង្គ និង​បណ្ដាល​ប្រទេស​ផ្សេង​ទៀត​តាមរយៈ​គម្រោង​ឧទ្យាន​សន្តិភាព​មេគង្គ​។​
៩) ធ្វើ​កិច្ចការ​ឆ្ពោះទៅ​រក​ភាពប្រក្រតី នៃ​ទំនាក់ទំនង​រវាង​កូរ៉េ​ទាំង​ពីរ ដើម្បី​អនុញ្ញាត​ឲ្យ​ប្រជាជន​ទទួលបាន​ផលប្រយោជន៍​ជា​អតិបរមា ពី​សក្តានុពល​មិន​អាច​កាត់ថ្លៃ​បាន​ដែល​រដ្ឋ​ទាំង​ពីរ​ត្រូវ​ផ្ដល់ជូន ជាពិសេស​ក្នុង​វិស័យ​នយោបាយ សេដ្ឋកិច្ច វប្បធម៌​មនុស្សធម៌ ការថែទាំ​សុខភាព អប់រំ​សង្គម​(​យុវជន និង​កីឡា​) និង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​។​
១០) ពង្រឹង​កិច្ចសន្ទនា និង​កិច្ចសហប្រតិបត្តិកា​រ​ពហុភាគី លើ​ការតភ្ជាប់​វប្បធម៌ និង​ឧស្សាហកម្ម​ឌីជីថល និង​នាវា​នុវត្តន៍ ដើម្បី​ប្រើប្រាស់​តួនាទី​សំខាន់​របស់​សហគមន៍​អន្តរជាតិ​ក្នុង​ការលើកកម្ពស់​សន្តិ​ភាព​ស្ថេរភាព និង​វិបុលភាព​នៅ​ឧបទ្វីប​កូរ៉េ​។​
១១) លើកទឹកចិត្ត​ឲ្យ​សហគមន៍​អន្តរជាតិ​គាំទ្រ​គោលការណ៍​មិន​អត់អោន​ដាច់ខាត​ចំពោះ​សង្គ្រាម​ការធានា​សន្តិសុខ​ទៅវិញទៅមក​និង​វិបុលភាព​រួម និង​ធ្វើឲ្យ​កិច្ចខិតខំ​ប្រឹងប្រែង​បន្ត​ឆ្ពោះទៅ​រក​ដំណោះស្រាយ​សន្តិភាព និង​វប្បធម៌​ថ្មី នៃ​ការផ្សះផ្សា​នៅ​ឧបទ្វីប​កូរ៉េ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com