ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

មេ​ទ័ពជើងគោក​កម្ពុជា​-​ជប៉ុន សន្យា​រួម​គ្នា​ពង្រឹង​ទំនាក់ទំនង​ឲ្យ​កាន់តែ​ស្អិតរ​មួ​ត​បន្ថែមទៀត ហើយ​គ្រោង​ធ្វើ​សមយុទ្ធ​ជាមួយ​គ្នា​នា​ពេលខាងមុខ​

មេ​ទ័ពជើងគោក​កម្ពុជា​-​ជប៉ុន សន្យា​រួម​គ្នា​ពង្រឹង​ទំនាក់ទំនង​ឲ្យ​កាន់តែ​ស្អិតរ​មួ​ត​បន្ថែមទៀត ហើយ​គ្រោង​ធ្វើ​សមយុទ្ធ​ជាមួយ​គ្នា​នា​ពេលខាងមុខ​

(​តូ​ក្យូ​-​ជប៉ុន​)៖ នៅ​ទីស្តីការ​ក្រសួង​ការពារជាតិ នៃ​ប្រទេស​ជប៉ុន នា​ព្រឹក​ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២២​នេះ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ នាយ​ឧត្តមសេនីយ៍ YOSHIDA Yoshihide មេបញ្ជាការ​កងកម្លាំង​ស្វ័យ​ការពារ​ជើងគោក​ជប៉ុន ដើម្បី​ពិភាក្សា​ការងារ​។​

​ជំនួប​នេះ ក្នុងឱកាស​នៃ​ការបំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក​កម្ពុជា រយៈពេល​០៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ នៅក្នុង​ប្រទេស​ជប៉ុន ដើម្បី​អបអរ​ខួប​ទី​៣០​ឆ្នាំ នៃប្រតិបត្តិ​ការរក្សា​សន្តិភាព (PKO) របស់​ជប៉ុន​នៅ​កម្ពុជា ដែល​ជា​ប្រតិបត្តិការ​ក្រៅ​ប្រទេស​លើក​ទី​១ របស់​កងកម្លាំង​ស្វ័យការពារ​ជប៉ុន ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​។​

ក្នុង​ជំនួប​នេះ នាយ​ឧត្តមសេនីយ៍ YOSHIDA Yoshihide បាន​សម្តែង​ការស្វាគមន៍​ចំពោះ​ការអញ្ជើញ​មកដល់​របស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ​កងទ័ពជើងគោក នៅក្នុង​ប្រទេស​ជប៉ុន ទោះបី​ស្ថិតនៅ​ក្នុង​កាលៈទេសៈ​នៃ​ជំងឺ​កូវី​ដ​-១៩ ក៏ដោយ ដែល​ជា​ឱកាស​ពិសេស​សម្រាប់​ការពិភាក្សា​អំពី​ការពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កងទ័ពជើងគោក​កម្ពុជា និង​កងកម្លាំង​ស្វ័យការពារ​ជើងគោក​ជប៉ុន ឲ្យ​កាន់តែ​ជិតស្និទ្ធ និង​រឹងមាំ​។​

​ក្នុងនោះ នាយ​ឧត្តមសេនីយ៍ ក៏​បាន​គូសបញ្ជាក់​អំពី​ការបន្ត​ជួយ​ដល់​កងទ័ព​កម្ពុជា​លើ​ការកសាង​ពង្រឹងសមត្ថភាព​តាមរយៈ​ការហ្វឹកហ្វឺន​លើ​ជំនាញ​សំខាន់ៗ ដើម្បី​ឆ្លើយតប​នឹង​ស្ថានការណ៍​សន្តិសុខ​សង្គ្រាម​មិន​មែន​ប្រពៃណី ដូច​ជា​ការវាយប្រហារ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​អ៉ីន​ធើ​ណេត និង​បច្ចេកវិទ្យា​ទំនើប បញ្ហា​គ្រោះ​មហន្តរាយ និង​ជំងឺ​រាតត្បាត​នានា ព្រមទាំង​ការគាំទ្រ​ឲ្យមាន​ការរៀ​ប​ចំ​លំ​ហាត់​រួម​ក្នុង​កម្រិត​ណាមួយ​នៅពេល​អនាគត​។​

ឆ្លៀត​ក្នុង​ឱកាស​នោះ នាយ​ឧត្តមសេនីយ៍ ក៏​បាន​ថ្លែងអំណរគុណ​ផងដែរ​ចំពោះ​កម្ពុជា​ក្នុងនាម​ជា​ប្រទេស​ទី​១ នៅ​អាស៊ី​អាគ្នេយ៍ ដែល​បាន​គាំទ្រ​គំនិត​ផ្តួចផ្តើម «​យុ​ឋ​ទ្ធសា​ស្ត្រ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​សេរី និង​បើកចំហរ (FOIP)» របស់​ជប៉ុន ដើម្បី​សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និង​វិបុលភាព​រួម​នៅក្នុង​តំបន់ និង​លើ​សកលលោក​។​

ជា​ការឆ្លើយតប លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​រំលឹក​អំពី​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិ​ក៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល កង​ស្វ័យការពារ​ជប៉ុន និង​ប្រជាជន​ជប៉ុន ដែល​តែង​បាន​ជួយ​គាំទ្រ​កម្ពុជា​នៅក្នុង​ដំណាក់កាល​ស្វែងរក​សន្តិភាព ដំណាក់កាល​ស្តារ​កសាង​ប្រទេស​ក្រោយ​សង្គ្រាម និង​រហូតមកដល់​ដំណាក់កាល​បច្ចុប្បន្ន ដែល​ជា​ដំណាក់កាល​អភិវឌ្ឍ​ប្រទេស​ឲ្យ​រុងរឿង​។​

ជាពិសេស លោក​បាន​សង្កត់ធ្ងន់​លើ​ការរីកចម្រើន​គួរឲ្យកត់សម្គាល់ នៃ​លទ្ធផល​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ រួម​ទាំង​វិស័យ​យោធា​ចាប់តាំងពី​ឆ្នាំ​២០១៣​មក ដែល​ជា​ឆ្នាំ​នៃ​ការចាប់ផ្តើម​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​រាជរដ្ឋាភិបាល​ទាំង​ពីរ ក៏ដូចជា ជា​ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​ផ្នែក​យោធា រវាង​ក្រសួង​ការពារជាតិ នៃ​ប្រទេស​ទាំង​ពីរ​។​

ជាមួយគ្នានេះ លោក​អគ្គមេបញ្ជាការ​រង មេបញ្ជាការ​កងទ័ពជើងគោក ក៏​បាន​អរគុណ​ចំពោះ​ភាគី​មិត្ត​ជប៉ុន​ដែល​តែង​បាន​ជួយ​ដល់​កងទ័ព​ជើងគោក​កម្ពុជា លើ​ការងារ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស តាមរយៈ​ការផ្តល់​អាហារូបករណ៍​រយៈពេល​វែង សម្រាប់​វគ្គ​នាយទាហាន​សកម្ម និង​វគ្គ​បញ្ជាការ​សេនាធិការ ជាដើម​។​
​ជារួម​ភាគី​ទាំងពីរ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ ជាពិសេស​ការបង្ហាញ​នូវ​ឆន្ទៈ និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​កង​ទ័ព​ជើងគោក​កម្ពុជា និង​កងកម្លាំង​ស្វ័យការពារ​ជើងគោក​ជប៉ុន ក្នុង​ការភ្ជាប់​ទំនាក់ទំនង​ឲ្យ​កាន់តែ​ស្អិតរ​មួ​ត​។ ជា​ទិសដៅ​ទៅមុខ ភាគី​ទាំងពីរ​បាន​ឯកភាព​នឹង​បន្ត​កិច្ច​ពិភាក្សា ដើម្បី​ធ្វើ​យ៉ាងណា​ឈាន​ទៅ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ឲ្យមាន​លក្ខណៈ​កាន់តែ​រីកចម្រើ​ន និង​ខិត​ជិត​ទៅ​រក​ការ​ផ្សារភ្ជាប់​រវាង​អង្គភាព និង​អង្គភាព ក៏ដូចជា​រវាង​យោធិន និង​យោធិន​។​

​គួរបញ្ជាក់​ថា នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ក្រៅប្រទេស​លើក​ទី​១ របស់​មេបញ្ជាការ​កង​ទ័ព​ជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ បន្ទាប់​ស្ថានភាព​នៃ​ជំងឺ​កូវី​ដ​-១៩ បាន​ធូរស្រាល​ប្រសើរ​ជាង​មុន ហើយ​ដែល​ជា​ការភ្ជាប់​ទំនាក់ទំនង​ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ​បន្ថែម​ទៀត​រវាង​កងទ័ព​ជើងគោក និង​ប្រទេសជាតិ​ទាំងពីរ បន្ទាប់​ពី​ការបំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់ នាយ​ឧត្តមសេនីយ៍ YUASA Goro [​អតីត​] មេបញ្ជាការ​កងកម្លាំង​ស្វ័យ​ការពារ​ជើងគោក​ជប៉ុន នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២០ កន្លងទៅ​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com