ទាន់ហេតុការណ៍
ឆ្នាំ​២០២៤ ក្រសួង​មហាផ្ទៃ​បន្ត​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​បាន​៦០៦​ករណី​ - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ឱ្យ​សិក្សា​បញ្ជូន​នគរបាល​ល្មើស​វិន័យ ទៅ​ធ្វើការ​នៅ​ព្រំដែន ពី ៣ ទៅ ៦​ខែ​ - ផ្លូវ​ថ្មើរជើង (Walk Street) ភ្នំពេញ បាន និង​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ - ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​)
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ស្ថានីយ៍​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​បឹង​ជើងឯក​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ស្ថានីយ៍​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​បឹង​ជើងឯក​

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ៦​រោច ខែ​មាឃ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក មី​កាមិ ម៉ាសា​ហ៉ី​រុ ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​បើក​ការដ្ឋាន​សាងសង់​ស្ថានីយ៍​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​បឹង​ជើងឯក លើ​ផ្ទៃដី​ទំហំ ៣​ហិកតា ស្ថិតនៅ​ភូមិ​ព្រែក​តា​គង់​១ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ស្ថានីយ៍​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​នេះ គ្រោង​បញ្ចប់​ការសាងសង់​នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ ក្រោម​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ដែល​មាន​តម្លៃ​ប្រមាណ ២,៣៤០​លាន​យេន ស្មើនឹង​ជាង ២០​លាន​ដុល្លារ​អាមេរិក​។ គម្រោង​នេះ សាងសង់​ដោយ​ក្រុមហ៊ុន​ចម្រុះ គូ​បូ​តា​-​មេ​តា​វ៉ត់​ធឺ ជ័ន វែន​ឈួ​រ (Kubota-Metawater Joint Venture)​។

​សម្ដេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ថានីយ៍​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​បឹង​ជើងឯក ដែលជា​ជំនួយ​ឥត​សំណង​របស់​ប្រទេស​ជប៉ុន​ផ្ដល់ជូន​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​នា​ពេល​នេះ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ពិតជា​មាន​មោទនភាព​ភាព​ចំពោះ​សមិទ្ធផល​ដែល​ចេញ​ជា​ផ្លែផ្កា​ជា​បន្តបន្ទាប់ រវាង​មិត្ត​ជប៉ុន​មក​ដល់​កម្ពុជា​។ សម្តេច​តេជោ​បាន​ថ្លែងថា រយៈពេល​ប្រមាណ​តែ​មួយ​ខែ​ប៉ុណ្ណោះ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ចំនួន​៣ ត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ និង​បើក​ការដ្ឋាន​សាងសង់ ក្រោម​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា និង​ជប៉ុន ក្នុងនោះ​មាន​កំណាត់​ផ្លូវជាតិ​លេខ​៥​ពី​បាត់ដំបង​ទៅ​ខេត្ត​បន្ទាយមានជ័យ​, ការ​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​ចំនួន​៧ នៅ​ខេត្ត​ក្រចេះ និង​ខេត្ត​ព្រៃវែង និង​ការបើក​ការដ្ឋាន​សាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​បឹង​ជើងឯក​នា​ថ្ងៃនេះ​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​កោតសរសើរ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​សហការ​ជាមួយ​អង្គការ​ចៃ​ការបស់​ជប៉ុន ក្នុង​ការសាងសង់​ស្ថានីយ៍​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​បឹង​ជើងឯក​នេះ​។ វត្តមាន​ស្ថានីយ៍​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​បឹង​ជើងឯក​នាពេលនេះ គឺ​កើត​ចេញពី​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង​ជប៉ុន ដែល​ឆ្នាំ​២០២៣​ខាងមុខនេះ គឺជា​ខួប ៧០​ឆ្នាំ​នៃ​ទំនាក់ទំនង​នេះ​ផងដែរ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ភាព​រីកចម្រើន​របស់​កម្ពុជា មិន​អាច​កាត់ផ្តាច់​ពី​ការចូលរួម​ចំណែក​របស់​ប្រទេស​ជាមិ​ត្ត​នោះ​ទេ រួម​ទាំង​ប្រទេស​ជប៉ុន​ផងដែរ​។

​នៅថ្ងៃនេះ សម្តេច​តេជោ ក៏​បាន​ថ្លែងអំណរគុណ​ដល់​ឯកអគ្គរដ្ឋទូត​ជប៉ុន​, នាយករដ្ឋមន្ត្រី , រដ្ឋមន្ត្រីការបរទេស , រដ្ឋមន្ត្រី​ការពារជាតិ​, អគ្គ​មេ​បញ្ជា​កងទ័ព​របស់​ជប៉ុន ដែល​បាន​ស្វាគមន៍ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​។

​សម្តេច​តេជោ​បាន​ថ្លែងថា នាយករដ្ឋមន្ត្រី​ជប៉ុន គឺ​ពិតជា​រវល់​ណាស់ មិន​ងាយ​នឹង​ទទួល​ប្រតិភូ​ណាមួយ​នោះទេ ដូច្នេះ​ការទទួល​ស្វាគមន៍​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត គឺជា​ការបង្ហាញឱ្យឃើញ​ទំនាក់ទំនង​ពិសេស​រវាង​កម្ពុជា​-​ជប៉ុន​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ ថា បច្ចុប្បន្ននេះ សំរាម​ក្នុង​រាជធានី​ភ្នំពេញ​មួយ​ថ្ងៃ​មាន​ប្រមាណ ៣​ពាន់​តោន​។ សម្តេច​តេ​ជោបាន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ និង​អ្នក​មក​លេង​ភ្នំពេញ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អនាម័យ ត្រូវ​ចេះ​ទុកដាក់​សំរាម​ដោយ​ខ្លួនឯង​ជា​ពិសេស​ត្រូវ​ញែក​សំរាម​រឹង និង​សំរាម​រាវ​ឲ្យបាន​ច្បាស់លាស់ ដើម្បី​ងាយស្រួល​ក្នុងការ​ទុកដាក់​សំរាម​ឱ្យមាន​អនាម័យ និង​មាន​សណ្ដាប់ធ្នាប់ ជា​ពិសេស​ត្រូវ​ខិតខំ​ទាំងអស់គ្នា ដើម្បី​កាត់បន្ថយ​សំរាម​ហូរ​ចូល​លូ ប្រឡាយ និង​ទន្លេ​។​

​ទាក់ទង​ទៅនឹង​ស្ថានភាព​ជំងឺ​កូវី​ដ​-១៩​នៅ​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ខិតខំ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩​។ សម្តេច​តេជោ បាន​ថ្លែងថា នៅ​ថ្ងៃ​ម្សិលមិញ​រក​ឃើញ​អ្នក​ឆ្លង​មេ​រោគកូ​វីដ​-១៩ ចំនួន​៥៩៨​នាក់​ទៀត និង​មាន​អ្នកស្លាប់​២​នាក់​។ សម្តេច​តេ​ជោបាន​អំពាវនាវ​ឱ្យ​ឪពុកម្ដាយ​អាណាព្យាបាល នាំ​កុមារ​អាយុ​ចាប់ពី​៣​ឆ្នាំ ទៅ​៥​ឆ្នាំ ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ស្អែក​នេះហើយ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា ការ​យក​ឈ្នះ​ជំងឺ​កូវី​ដ​-១៩ មិន​ចំណុះ​តែ​លើ​រាជរដ្ឋាភិបាល ឬ​ក្រសួង​សុខាភិបាល​នោះទេ គឺ​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​ប្រជា​ពលរដ្ឋ​គ្រប់រូប​។ នៅក្នុង​ឱកាស​នោះ​ផងដែរ សម្តេច​តេជោ នាយករដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​ដល់​ឱសថស្ថាន​ទាំងអស់ កុំ​ដំឡើងថ្លៃ​ថ្នាំ​ព្យាបាល​ជំងឺ​កូវី​ដ​-១៩ នៅពេលដែល​ប្រជាពលរដ្ឋ​កំពុង​មាន​តម្រូវការ​នោះ ហើយក៏​បាន​អំពាវនាវ​ឱ្យ​ក្រសួង​សុខាភិបាល ពិនិត្យ​កុំឱ្យ​មាន​ការ​ចរាចរណ៍​ថ្នាំ​ព្យាបាល​ជំងឺ​កូវី​ដ​-១៩ ក្លែងក្លាយ​ឲ្យសោះ​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​អោយ​ជួប​ប្រទះ​តែ​សេចក្តីសុខ សេចក្តីចម្រើន និង​បាន​ប្រកាស​បើក​ការដ្ឋាន​សាងសង់​ស្ថានីយ៍​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​បឹង​ជើងឯក​ចាប់ពីពេលនេះ​តទៅ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com