ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

អភិបាលខេត្ត​កំពង់ចាម ចុះ​ពិនិត្យ​គម្រោង​ស្ថាបនា​ផ្លូវ និង​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង​ក្នុង​សង្កាត់​សំបួរមាស និង​សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម

អភិបាលខេត្ត​កំពង់ចាម ចុះ​ពិនិត្យ​គម្រោង​ស្ថាបនា​ផ្លូវ និង​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង​ក្នុង​សង្កាត់​សំបួរមាស និង​សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម

​កំពង់ចាម​៖ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម អមដំណើរ​ដោយ​មន្ត្រី​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន នា​ព្រឹក​ថ្ងៃទី​៣ ខែ​មិនា ឆ្នាំ​២០២២​នេះ បាន​អញ្ជើញ​ចុះ​ពិនិត្យ​គម្រោង​ស្ថាបនា​ផ្លូវ និង​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង​ក្នុង​សង្កាត់​សំបួរមាស និង​សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម​។

​ក្នុង​ដំណើរ​អញ្ជើញ​ចុះ​ពិនិត្យ​គម្រោង​ស្ថាបនា​ផ្លូវ​ខាងលើ​នេះ​ដែរ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ធ្វើការ​សំណេះសំណាល សាកសួរ​សុខទុក្ខ ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់​នៅ​អម​សងខាង​ផ្លូវ ឲ្យចូល​រួមជាមួយ​អាជ្ញាធរ ដើម្បី​បន្ត​ធ្វើ​ការអភិវឌ្ឍន៍​សំដៅ ធ្វើយ៉ាងណា​ឲ្យមាន​ការរី​ក​ចម្រើន ក្នុង​មូលដ្ឋាន ព្រមទាំង អំពាវនាវ ឲ្យមាន​ការចូលរួម ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ -១៩​ផងដែរ​។ ជាមួយ​នឹង​ការស្ថាបនា ផ្លូវ នេះដែរ បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​នោះ ពិតជា​មាន​ការ​ត្រេកអរ ជាខ្លាំង បើទោះបីជា ស្ថិត ក្នុង​បរិបទ​កូវី​ដ -១៩ អាជ្ញាធរខេត្ត នៅតែ​បន្ត​ធ្វើ​ការអភិវឌ្ឍន៍​ជា​បន្តបន្ទាប់ ជាក់ស្តែង ដូចជា ការស្ថាបនា ជា​ផ្លូវ​បេតុង​នេះ បង្កលក្ខណៈ ងាយស្រួល ដល់​ការធ្វើដំណើរ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ។

​លោក ប្រាក់ ទិ​ត្យ នាយក​ទីចាត់ការ​ផែនការ និង​វិនិយោគ​សាលា​ខេត្តកំពង់ចាម បានឲ្យដឹងថា គម្រោង​ស្ថាបនា​ផ្លូវ និង​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង​ក្នុង​ក្រុង​កំពង់ចាម ដែល​ឯកឧត្ដម​អភិបាលខេត្ត ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​នេះ រួមមាន​៖ នៅ​សង្កាត់​សំបួរមាស មាន​ផ្លូវ ចំនួន ២​ខ្សែ ខ្សែ ទី​១ មាន​ប្រវែង ១៤០ ម៉ែត្រ នៅ​ជាប់​វិទ្យាល័យ​សំបួរមាស ជា​ផ្លូវ​បេតុង សម្រាប់​គម្រោង ឆ្នាំ​២០២៣ និង​ខ្សែ​ទី​២ ប្រវែង ១៣០​ម៉ែត្រ ពី​ចំណុច ផ្សារ ព្រែក​ដើ​មចាន់ ទៅ​ភូមិ តា​ណេង ដែល​ជា​ការជួសជុល​ផ្លូវ​ក្រាល​កៅស៊ូ​។ ដោយឡែក គម្រោង​ស្ថាបនា​ផ្លូវ នៅ​សង្កាត់​បឹង​កុក ដែល​សាងសង់ រួចរាល់​ជា​ស្ថាពរ គឺ​ផ្លូវ​បេតុង​អា​មេ ០១​ខ្សែ ប្រវែង ១៣០​ម៉ែត្រ ទទឹង ៨​ម៉ែត្រ ស្ថិតក្នុង​ភូមិ​មេម៉ាយ និង​ជាប់​គ្នា​មួយ​ខ្សែ​ទៀត ជា​ផ្លូវ​ក្រាល​កម្ទេច​ថ្មភ្នំ​ដែល​ត្រូវ​ស្ថាបនា​ជា​ផ្លូវ​បេតុង សម្រាប់​គម្រោង​ឆ្នាំ​២០២៣​ផងដែរ​៕
​ប្រភព​៖ រដ្ឋបាល​ខេត្ត​កំពង់ចាម​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com