ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

អភិបាលខេត្ត​កំពង់ចាម ចែក​កុំព្យូទ័រ​យួរ​ដៃ​៤០​គ្រឿង និង​ម៉ាស៊ីន​ព្រីន ៤០ គ្រឿង​ដល់​ឃុំ​គោលដៅ​ទាំង​៤០​ឃុំ ក្នុង​៥​ស្រុក អនុវត្ត​គម្រោង TSSD-AF ជំហាន​ទី​២

អភិបាលខេត្ត​កំពង់ចាម ចែក​កុំព្យូទ័រ​យួរ​ដៃ​៤០​គ្រឿង និង​ម៉ាស៊ីន​ព្រីន ៤០ គ្រឿង​ដល់​ឃុំ​គោលដៅ​ទាំង​៤០​ឃុំ ក្នុង​៥​ស្រុក អនុវត្ត​គម្រោង TSSD-AF ជំហាន​ទី​២

(​ខេត្ត​កំពង់ចាម​)៖ នា​រសៀល​ថ្ងៃ​ទី ៩ ខែ​មីនា ឆ្នាំ​២០២២ ឯកឧត្តម អ៊ុន ចាន់​ដា​អភិបាលខេត្ត​កំពង់ចាម អម​ដោយ​ឯកឧត្តម​អភិបាលរង​ខេត្ត បាន​អញ្ជើញ ចូលរួម​ចែក​កុំព្យូទ័រ​យួរដៃ​ចំនួន ៤០​គ្រឿង និង​ម៉ាស៊ីន​ព្រីន​ចំនួន ៤០ គ្រឿង​ដល់​ឃុំ​គោលដៅ​ទាំង ៤០​ឃុំ ក្នុង​៥​ស្រុក មាន​ស្រុក​បាធាយ ,​ជើងព្រៃ​, កងមាស ,​កោះសូទិន​និង​ស្រុក​ស្ទឹងត្រង់ ដែល​អនុវត្ត​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាត​តូច​តំបន់​ទន្លេសាប TSSD-AF ជំហាន​ទី​២ ។​

​តាម​មន្ត្រី​គម្រោង បានឲ្យដឹង​ថា​គម្រោងកា​ត់​បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាត​តូច​តំបន់​ទន្លេសាប ជំហាន​១ បាន​ចែក​កុំព្យូទ័រ​យួរដៃ​ចំនួន ៤០​គ្រឿង និង​ម៉ាស៊ីន​ព្រីន​ចំនួន ៤០​គ្រឿង ដល់​ឃុំ​គោលដៅ​ទាំង​៤០​ឃុំ ប៉ុន្តែ​បច្ចុប្បន្ន​សម្ភារៈ​ទាំងនោះ​បាន​ខូចខាត​ប្រើប្រាស់​មិនកើត​។​

​ដូច្នេះ ដើម្បី​ជា​ការលើកទឹកចិត្ត​ដល់​មន្ត្រី​ផ្សព្វផ្សាយ​ផ្តល់​ព័ត៌មាន​ចល័ត​ឃុំ (CMAWs) និង​លោក លោកស្រី​មេឃុំ​ក្នុង​ការបំពេញ​ការងារ ដែល​ទទួលបាន​ជោកជ័យ​នា​ពេលកន្លងមក លើ​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាត​តូច​តំបន់​ទន្លេសាប ជំហាន​២ (TSSD-AF) ទើប​លោក​អភិបាលខេត្ត បាន​ចែក​កុំ​ព្យូរទ័​រយូ​រដៃចំនួន ៤០​គ្រឿង និង​ម៉ាស៊ីន​ព្រីន​ចំនួន ៤០​គ្រឿង​បន្ថែម​ទៀត ដល់​ស្រុក​៥ ដែលមាន ៤០​ឃុំ រួម​មាន​ស្រុក​បាធាយ​មាន ៩​ឃុំ​, ជើងព្រៃ​មាន ៨​ឃុំ ,​កងមាស​មាន ៨​ឃុំ​, កោះសូទិន​មាន ៧​ឃុំ​, និង​ស្រុក​ស្ទឹងត្រង់ មាន​៨​ឃុំ ៕
​ប្រភព​៖ រដ្ឋបាល​ខេត្ត​កំពង់ចាម​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com