ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ពុទ្ធិក​បណ្ណាល័យ និង​សមិទ្ធផល​នានា​ក្នុង​វត្ត​ផ្ទះ​កណ្តាល ស្រុក​ស្រី​សន្ធរ​

អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ពុទ្ធិក​បណ្ណាល័យ និង​សមិទ្ធផល​នានា​ក្នុង​វត្ត​ផ្ទះ​កណ្តាល ស្រុក​ស្រី​សន្ធរ​

​នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០២២ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ឯកឧត្តម លូ គឹមឈុន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ស្រី​សន្ធរ អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុង​ពិធី​បុណ្យពុទ្ធាភិសេក​ព្រះ​ពុទ្ធរូប​ចំនួន ១២៨​អង្គ ឆ្លង​ពុទ្ធិក​បណ្ណាល័យ និង​សមិទ្ធផល​នានា​ក្នុង​វត្ត​ផ្ទះ​កណ្តាល ឃុំ​ផ្ទះ​កណ្តាល ស្រុក​ស្រី​សន្ធរ​។ ពិធី​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​, អភិបាលរង​ខេត្ត​, ក្រុមការងារ​ចុះ​ជួយ​ស្រុក មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​បងប្អូន ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​ផង​ដែរ​។​

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម អភិបាលខេត្ត បាន​សម្តែង​អារម្មណ៍​អបអរសាទរ ចំពោះ​សមិទ្ធផល​នានា​ជាច្រើន​ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ ដែល​ត្រូវបាន​កសាង​ឡើង​ជា​បន្ត​បន្ទាប់ នៅក្នុង​មូលដ្ឋាន​ស្រុក​ស្រី​សន្ធរ ក៏​ដូចជា​ខេត្ត​កំពង់ចាម និង​ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស ដែល​ស្របទៅនឹង​ស្ថានភាព​រួម​នៃ​ការអភិវឌ្ឍ​រីកចម្រើន​របស់​ប្រទេសជាតិ​ទាំងមូល ជាពិសេស​ជីវភាព​រស់​នៅ​កាន់តែ​ល្អ​ប្រសើរ​របស់​ប្រជាពលរដ្ឋ​យើង ក្រោម​ដំបូល​នៃ​សុខសន្តិភាព ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកឧត្តម អភិបាលខេត្ត​ស្នើឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ចាញ់​កលល្បិច​ភូតកុហក​បោកប្រាស់​ពី​សំណាក់​ជន​អគតិ​មួយ ដែល​តែងតែ​បង្ករ​ភាពវឹកវរ​ដល់​សង្គម​ជាតិ ហើយ​បន្ត​ចូលរួម​គាំទ្រ និង​ជឿជាក់​លើ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​បាន​ចូលរួម​ក្នុង​ការថែរក្សា​សន្តិភាព និង​ស្ថិរភាព​របស់​ប្រទេសជាតិ​យើង ជា​ពិសេស​តាមរយៈ​ការជ្រើសរើស​មេដឹកនាំ​ត្រឹមត្រូវ គឺ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដែល​ជា​មេដឹកនាំ​ប្រកបដោយ​ធម៌​, យុត្តិធម៌​, គុណធម៌​, មិន​រត់​ចោល​ប្រជាពលរដ្ឋ​ក្នុង​កាលៈទេសៈ​លំបាក និង​មាន​ការទទួលខុសត្រូវ​ម៉ឺងម៉ាត់​ចំពោះ​ជោគវាសនា​ប្រទេសជាតិ​៕
​ប្រភព​៖ រដ្ឋបាល​ខេត្ត​កំពង់ចាម​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com