ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រមាណ ៤០០​នាក់ ចុះ​ពិនិត្យ ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្រី​សន្ធរ

​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រមាណ ៤០០​នាក់ ចុះ​ពិនិត្យ ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្រី​សន្ធរ

នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០២២ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ឯកឧត្តម លូ គឹមឈុន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ស្រី​សន្ធរ អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី សំណេះសំណាល ពិនិត្យ និង​ព្យាបាល​ជំងឺ​ទូទៅ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម ដែល​ពិធី​នេះ​ធ្វើឡើង​នៅក្នុង​បរិវេណ​វិទ្យាល័យ ព្រែក​ដំបូក​។​

​ក្នុង​ពិធី​ដ៏​មាន​អត្ថន័យ​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្ដម ឡេង ផល្លី ប្រធាន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​, អភិបាលរង​ខេត្ត​, ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​, អាជ្ញាធរ​មូលដ្ឋាន​, ក្រុម​ការងារ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​អញ្ជើញ​មក​ទទួល​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ ប្រមាណ​ជាង ១,០០០​នាក់​។​

​ក្នុងការ​អញ្ជើញ​ចុះ​ពិនិត្យ និង​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា បាន​មានប្រសាសន៍ថា សម្រាប់​ឆ្នាំ ២០២២ នេះ ខេត្ត​កំពង់ចាម ត្រូវបាន​ឯកឧត្តម ហ៊ុន ម៉ា​នី អនុញ្ញាត​ឲ្យ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ចុះ​មក​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋ ក្នុងស្រុក​ចំនួន ៤ ក្នុងនោះ លើក​ទី​១ នៅ​ស្រុក​កងមាស , លើក​ទី​២ នៅ​ស្រុក​ស្រី​សន្ធរ​នេះ , និង​លើក​ទី​៣ បន្ត​ទៅ​ស្រុក​ចំការលើ , លើក​ទី​៤ ចុងក្រោយ​គឺ​ស្រុក​ជើងព្រៃ ពោល​គឺ​អនុវត្ត​តាម​ផែនការ​ដែល​លោក ហ៊ុន ម៉ា​នី បាន​ឯកភាព ។

​ឯកឧត្តម​អភិបាលខេត្ត បាន​បញ្ជាក់​ផង​ដែរ​ថា សកម្មភាព​ខាងលើ​នោះ បញ្ជាក់​ឲ្យឃើញ​អំពី​ការយកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​គិតគូរ​អំពី​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​។ ម្យ៉ាងទៀត បើទោះបីជា ក្នុង​ខេត្ត​កំពង់ចាម​មាន​មណ្ឌល​សុខភាព មន្ទីរពេទ្យបង្អែក​យ៉ាងណាក្តី ប៉ុន្តែ​តម្រូវការ នៃ​ការពិនិត្យ និង​ព្យាបាល​ជំងឺ របស់​បងប្អូន​ប្រជាពលរដ្ឋ ចាំបាច់​ត្រូវតែ​មាន​អន្តរាគមន៍​បន្ថែម​តាមរយៈ​ក្រុម​គ្រូពេទ្យ​ជំនាញ មាន​បទពិសោធន៍​ជា​ច្រើន​ឆ្នាំ ក្នុង​ការពិនិត្យ និង​ព្យាបាល​ជំងឺ និង​បាន​សិក្សា​មកពី​បរទេស​ផង​ដែរ ។

​ឯកឧត្តម​អភិបាលខេត្ត បាន​បញ្ជាក់​ផង​ដែរ​ថា បន្ថែម​ពីលើ​ការពិនិត្យ និង​ព្យាបាល​ជំងឺ​ទូទៅ​របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត នាពេលនេះ រដ្ឋបាល​ខេត្ត​កំពង់ចាម បាន​រៀបចំ​បន្ថែម ក្រុមគ្រូពេទ្យ មួយក្រុម​សម្រាប់​ធ្វើ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ ជូន​ប្រជាពលរដ្ឋ​ផងដែរ ។

​ទន្ទឹមនឹងនោះ ឯកឧត្តម​អភិបាលខេត្ត បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ថែទាំ​សុខភាព​ឱ្យបាន​ល្អ​ប្រសើរ តាមរយៈ​ការបន្ត​អនុវត្ត​វិធានការ «៣​កុំ និង​៣​ការពារ ដោយ​ធ្វើ​អនាម័យ​ជាប់​ជានិច្ច ក្នុង​ការរស់នៅ​ស្អាត ហូប​ស្អាត ដើម្បី​ចៀសផុត​ពី​ជំងឺ​ផ្សេងៗ ជាពិសេស​គឺ​ជំងឺ​កូវី​ដ​១៩​។ ចំពោះ​ប្រជាពលរដ្ឋ ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​ដូសទី​៣ និង​ដូសទី​៤ សូម​អញ្ជើញ​ចាក់​ឲ្យបាន​គ្រប់ៗ​គ្នា និង​នាំ​កូនៗ ដែល​មាន​អាយុ​ចាប់ពី ៣​ឆ្នាំ ដល់​៥​ឆ្នាំ ទៅ​ចាក់​វ៉ាកសាំង​តាម​កាលបរិច្ឆេទ​ឱ្យបាន​គ្រប់ៗ​គ្នា ផងដែរ​៕
​ប្រភព​៖ រដ្ឋបាល​ខេត្ត​កំពង់ចាម​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com