ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

​ឯកឧត្តម ថោង ខុន ផ្តល់​នូវ​គោលការណ៍​ណែនាំ​ជា​គន្លឹះ​សំខាន់ៗ​ចំនួន ៨​ចំណុច ក្នុង​ពិធី​បិទ​សន្និបាត​ប្រចាំឆ្នាំ​របស់​រដ្ឋបាល​ខេត្ត​កំពង់​

​ឯកឧត្តម ថោង ខុន ផ្តល់​នូវ​គោលការណ៍​ណែនាំ​ជា​គន្លឹះ​សំខាន់ៗ​ចំនួន ៨​ចំណុច ក្នុង​ពិធី​បិទ​សន្និបាត​ប្រចាំឆ្នាំ​របស់​រដ្ឋបាល​ខេត្ត​កំពង់​

(​រដ្ឋបាល​ខេត្ត​កំពង់ធំ​): ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ធំ ផ្តល់​នូវ​គោលការណ៍​ណែនាំ​ជា​គន្លឹះ​សំខាន់ៗ​ចំនួន ៨​ចំណុច លើ​បញ្ហា​ប្រឈម​ជា​សកល មាន​ដូចខាងក្រោម​:
១. ការពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ និង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ
២. ការអនុវត្ត​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​
៣. ការអភិវឌ្ឍ​ទីក្រុង​ប្រកបដោយ​ចីរភាព ការដោះស្រាយ​វិទាទ​ដីធ្លី និង​ការពារ​ធម្មជាតិ​
៤. ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​
៥. ការរៀបចំ​ប្រព័ន្ធ​ផែនការ និង​ការពង្រឹង​ប្រព័ន្ធ​គណនេយ្យភាព​សង្គម​
៦. ការផ្តល់សេវា​សាធារណៈ និង​ការដោះស្រាយ​បញ្ហា​ប្រឈម​នៅ​មូលដ្ឋាន​
៧. ការពង្រឹង​ការអនុវត្ត​វិធានការ​នានា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​នឹង​ជំងឺ​កូវី​ដ​-១៩
៨. ការពង្រឹង​របៀបរបប​ការងារ​

​ការផ្ដល់​គោលការណ៍​ណែនាំ​នេះ​ត្រូវបាន​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ធំ អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ របស់​រដ្ឋបាល​ខេត្ត​កំពង់ធំ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ ឯកឧត្តម ឈុន ឈ​ន់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ធំ​, ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​ជាច្រើនរូប នៅ​អាគារ​រស្មី​ចន្ទ​ពេញវង់ នា​ព្រឹក​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០២២​។​

​បន្ទាប់​ពី​ឯកឧត្តម ងួន រតនៈ ឡើង​ធ្វើ​សេចក្តីរាយការណ៍​សង្ខេប​ជូន​អង្គ​សន្និបាត អំពី​កិច្ចដំណើរការ និង​លទ្ធផល​នៃ​អង្គ​សន្និបាត ដែល​បាន​ដំណើរការ​រយៈពេល​មួយ​ថ្ងៃ​រួច​មក ឯកឧត្តម ថោង ខុន បាន​កោតសរសើរ និង​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង​មាន​សមត្ថកិច្ច​នានា និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​នៃ​ខេត្ត​កំពង់ធំ ដែល​បាន​ខិតខំ​ប្រឹងប្រែង​រួមគ្នា​យ៉ាង​សកម្ម​ក្នុង​ការបំពេញ​តួនាទី ភារកិច្ច​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​សម្រេចបាន​នូវ​សមិទ្ធផល​ក្នុង​ការធានា​ថែរក្សា​សុខសន្តិភាព ស្ថិរភាព​នយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ការលើកកម្ពស់​លទ្ធិ​ប្រជា ធិបតេយ្យ និង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល សំដៅ​លើកកម្ពស់​ជីវភាព​រស់នៅ និង​បន្ត​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ក្នុងនោះ​បាន​ខិតខំ​ចូលរួម​ដោះស្រាយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ដែល​ទទួលរង​ផល​ប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូវី​ដ​-១៩ ការដោះស្រាយ​ក្តី​កង្វល់ សំណើ សំណូមពរ និង​បញ្ហា​ប្រឈម​នានា នៅ​មូលដ្ឋាន​បាន​ជា​បន្តបន្ទាប់ ពិសេស​ការចូលរួម​ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ព្រមទាំង​ចូលរួម​ជំរុញ គាំទ្រ​ដល់​ដំណើរការ​ចាក់​វ៉ាក់សាំង​ជូន​មន្ត្រីរាជការ កងកម្លាំង​មាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​កំពង់ធំ ផ្អែក​តាម​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​របស់​រាជរដ្ឋាភិបាល​ដើម្បី​បង្កើត​ភាពស៊ាំ​ក្នុង​សហគមន៍ បង្កលក្ខណ​:​សម្បត្តិ​ដល់​ការបើក​ប្រទេស​ដំណើរការ​ពេញលេញ​លើ​គ្រប់​វិស័យ ហើយ​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​សាធារណៈ​គ្រប់​ថ្នាក់​ក៏​បាន​ធ្វើ សកម្មភាព​ពេញលេញ​ទៅ​តាម​គន្លង​ប្រក្រតីភាព​ថ្មី ចាប់តាំងពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១ រហូតមកដល់​បច្ចុប្បន្ន​នេះ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com