កំពង់ធំ ៖ សមត្ថកិច្ចសង្កាត់រដ្ឋបាលព្រៃឈើកំពងស្វាយ រួមសហការជាមួយនឹងកម្លាំងសមត្ថកិច្វស្នងការនគរបាលខេត្តកំពង់ធំនិងមានសម្របសម្រួលនិតិវិធីដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំនៅថ្ងៃទី ១០ខែឧសភាឆ្នាំ២០២២ វេលា ១២.១០បានចុះបង្ក្រាបបទល្មើសព្រៃឈើត្រង់ចំណុច ភូមិរូង ឃុំត្រពាំងឫស្សីស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយការដឹកជញ្ជូនបទល្មើសព្រៃឈើនៅឈើអារប្រភេទក្រោមលំដាប់ថ្នាក់ប្រភេទស្ទាវឬខ្ទីងចំនួន ១៣៥សន្លឹកស្មើរនិង ១ម៉ែត្រគីប៦២០ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានដឹងថាមុនពេលគាត់រថយន្តដឹកបទល្មើសនេះបានគឺសមត្ថកិច្ចបានដេញប្រផាប់ចាប់ប្រភីងនូវរថយន្តសាំយ៉ុងមួយគ្រឿងពណ៌ស ពាក់ផ្លាកលេភ្នំពេញ2Q5052កំពុងធ្វើសកម្មភាពដឹកឈើអារប្រភេទក្រៅលំដាប់។
អ្នកបើកបរដឹកឈើ ឈ្មោះ ហេង ប៊ុនហ៊ា ភេទប្រុស អាយុ៤៦ ឆ្នាំមុខរបរធ្វើស្រែ មានលំនៅឋានបច្ចុប្បន្ននៅភូមិ អូរក្រូច ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។
ក្រោយពិនិត្យជនល្មើសសារភាពថា ខ្លួនពិតជាបានធ្វើការដឹកជញ្ជូនផលអនុផលឈើពិតមែន សមត្ថកិច្ចយើងបាននាំឈ្មោះហេងប៊ុនហ៊ាងទៅកាន់ទីស្នាក់ការផ្នែករដ្ឋបាលព្រៃឈើស្ទោងដើម្បីបំពេញបែបបទតាមនីតិវិធីនិងបាននាំយកវត្ថុតាងខាងលើទៅកាន់ផ្នែករដ្ឋបាលព្រៃឈើស្ទោងហើយប្រគល់ជូនលោក ទូច សុខគីម មន្ត្រីផ្នែករដ្ឋបាលព្រៃឈើស្ទោងជាអ្នកទទួលថែរក្សាបណ្ដោះអាសន្ន រងចាំការសម្រេចពីសមត្ថកិច្ចមកថ្នាក់លើ៕