ថ្ងៃច័ន្ទ ទី១៤ ខែមេសា ឆ្នាំ2025
ទាន់ហេតុការណ៍
សម្ភោ​ធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវជាតិ​លេខ​៧១​សេ ប្រវែង​ជិត​១១៥​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដល់​ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​ - ​សម្តេច​បវរ​ធិបតី និង លោកជំទាវ​បណ្ឌិត បាន​ឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន ជូន​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្ទឹងត្រែង​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ រួមមាន មេបញ្ជាការរង អាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ តំណាងឲ្យ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងមូល ចូល​សូម​គោរព​ជូន​ពរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា​ - ឯកអគ្គរាជទូត​ថៃ​ថ្មី ប្តេជ្ញា​ពង្រឹង ពង្រីក​កិច្ចទំនាក់ទំនង និង​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​ - ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន កោតសរសើរ​សមិទ្ធផល​កម្ពុជា និង​ប្រកាស​បន្ត​គាំទ្រ​វិស័យ​សកម្មភាព​មីន​ - មន្ត្រី​អត្តសញ្ញាណ​កម្ម​បម្រើ​ពលរដ្ឋ​បាន​ជាង​៣​ម៉ឺន​សេវា​ទៀត​នា​កន្លះ​ខែ​មកនេះ​! - ឯកឧត្តម នេត្រ ភ​ក្ត្រា ចុះ​សាកសួរ​សុខទុក្ខ​មន្ត្រី​សុខាភិបាល និង​ពិនិត្យ​ការផ្តល់សេវា​សាធារណៈ​ផ្នែក​សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ​នៅ​មណ្ឌល​សុខភាព​ស្នួល និង​មន្ទីរពេទ្យ​បង្អែក​ស្នួល - ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នេត្រ ភ​ក្ត្រា ៖ អ្នកសារព័ត៌មាន​ត្រូវតែ​ចុះ​យក​ព័ត៌មាន​ពិត ហាម​!​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​យកទៅ​ផ្សព្វផ្សាយ និង​មិន​ចែករំលែខ​ព័ត៌មាន​ក្លែងក្លាយ​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បញ្ជាក់​ជា​ថ្មី​អំពី​ឆន្ទៈ​រួមចំណែក​ផ្ដល់​ភាពកក់ក្ដៅ​ជូន​វិនិយោគទុន​ជប៉ុន​! - ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ​៖ វត្តមាន​របស់​សម្តេច​បវរ​ធិបតី និង​គណៈប្រតិភូ​ក្នុងឱកាស​ដ៏​ក្រៀមក្រំ​នេះ ជា​ការបង្ហាញ​ឱ្យ​ឃេ​ី​ញ​នូវ​ទំនាក់ទំនង​ជា​ប្រពៃណី មិត្តភាព សាមគ្គីភាព និង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​និង​យូរអង្វែង រវាង​ប្រទេស​ទាំង​២
0

សម្តេច​តេជោ ហ៊ុន សែន និង​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​ទៅ​ដល់​រដ្ឋធានី​វ៉ា​ស៊ិន​តោន សហរដ្ឋអាមេរិក ប្រកប​ដោយ​សុ​វត្តិភាព​

សម្តេច​តេជោ ហ៊ុន សែន និង​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​ទៅ​ដល់​រដ្ឋធានី​វ៉ា​ស៊ិន​តោន សហរដ្ឋអាមេរិក ប្រកប​ដោយ​សុ​វត្តិភាព​

​នៅវេលា​ម៉ោង​១៧ និង​៣៣​នាទី​ល្ងាច​ថ្ងៃទី​១០ ខែ​ឧសភា (​ម៉ោង​នៅ​រដ្ឋធានី​វ៉ា​ស៊ិន​តោន​) ត្រូវ​នឹង ម៉ោង​៦​និង​៣៣​នាទី​ព្រឹក ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០២២(​ម៉ោង​នៅ​រាជធានី​ភ្នំពេញ​) សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន បាន​អញ្ជើញ​ទៅដល់​រដ្ឋធានី​វ៉ា​ស៊ិន​តោន សហរដ្ឋអាមេរិក ប្រកប​ដោយ​សុ​វត្តិភាព ដើម្បី​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​សហរដ្ឋអាមេរិក ដែល​នឹង​ប្រារព្វ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១២-១៣ ខែ​ឧសភា ឆ្នាំ​២០២២​នេះ​។

​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Joint Base Andrews រដ្ឋធានី​វ៉ា​ស៊ិន​តោន សហរដ្ឋអាមេរិក វត្តមាន​នៃ​ការអញ្ជើញ​ដល់​របស់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​បាន​ការ​ធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​ស្និទ្ធស្នាល​បំផុត ពី​ឥស្សរជន​ជាន់ខ្ពស់ ពិធីការ​ក្រសួង ការបរទេស​សហរដ្ឋ​អាមេរិក ឯកឧត្តម កែវ ជា ឯកអគ្គរាជទូត​វិសាមញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សហរដ្ឋអាមេរិក ព្រមទាំង​វត្តមាន ឯកឧត្តម លោកជំទាវ ជា​ឥស្សរជន​ជាន់ខ្ពស់​សហរដ្ឋអាមេរិក និង​ឥស្សរជន​ការទូត​របស់​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​រដ្ឋធានី​វ៉ា​ស៊ិន​តោន ជាច្រើនរូប​។

​សូម​បញ្ជាក់​ដែរ​ថា តាម​កម្មវិធី​ដែល​បាន​គ្រោងទុក ក្រៅពី​ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល ពិសេស​អាស៊ាន​-​សហរដ្ឋអាមេរិក នា​ថ្ងៃ​ទី​១២-១៣​ឧសភា សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក្នុងនាម​ជា​ប្រធាន​អាស៊ាន និង​ជា​សហប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​សហរដ្ឋអាមេរិក មាន​គម្រោង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ ឯកឧត្តម ផាម មិញ​ជី​ញ នាយករដ្ឋមន្ត្រី​វៀតណាម និង​បណ្តា​មេដឹកនាំ​អាស៊ាន សហរដ្ឋអាមេរិក ជាច្រើនរូប ពិសេស​ជួប​សន្ទនា​ដោយ​ផ្ទាល់​ជាមួយ សហគមន៍​ខ្មែរ​ប្រមាណ ១​ពាន់​នាក់ រស់នៅ​សហរដ្ឋអាមេរិក​។​

​ចំពោះ​ព័ត៌មាន​ពិស្តារ​ស្តីពី​សកម្មភាព សម្តេច​តេជោ​នាយករដ្ឋមន្ត្រី អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល ពិសេស​អាស៊ាន​-​សហរដ្ឋអាមេរិក ដែល​ប្រារព្វ​ធ្វើឡើង​នៅ​ថ្ងៃទី​១២-១៣ ឧសភា និង​ពិធី​សំណេះសំណាល ដោយផ្ទាល់​រវាង សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ជាមួយនឹង​សហគមន៍​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក នឹង​ធ្វើការ​ផ្សព្វផ្សាយ​ជូន​ទស្សនា​ដោយ​ផ្ទាល់ ពី​រដ្ឋធានី​វ៉ា​ស៊ិន​តោន សហរដ្ឋអាមេរិក ទៅកាន់​ព្រះរាជាណាចក្រ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com