ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

រដ្ឋបាល​ខេត្ត​កំពង់ចាម ប្រារព្ធ​ពិធី​បុណ្យ​អភិសេក​បដិមា “​ព្រះឥន្ទ្រ​គង់​លើ​ដំរី​ឯរ​វ័ណ​”

រដ្ឋបាល​ខេត្ត​កំពង់ចាម ប្រារព្ធ​ពិធី​បុណ្យ​អភិសេក​បដិមា “​ព្រះឥន្ទ្រ​គង់​លើ​ដំរី​ឯរ​វ័ណ​”

នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២២​នេះ រដ្ឋបាល​ខេត្ត​កំពង់ចាម បាន​ប្រារព្ធ​ពិធីបុណ្យ​អភិសេក​បដិមា “​ព្រះឥន្ទ្រ​គង់​លើ​ដំរី​ឯរ​វ័ណ​” ក្រោម​អធិបតីភាព ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ដោយ​មាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ជុំវិញ​ខេត្ត កងកំលាំង​ទាំង​បី អាជ្ញាធរ​មូលដ្ឋាន និង​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ដែល​កម្មវិធី​នេះ​ធ្វើឡើង​នៅ​លើ​សួនច្បារ​មាត់ទន្លេ ក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ដែល​ជា​ទី​តម្កល់​រូបសំណាក​បដិមា “​ព្រះឥន្ទ​គង់​លើ​ដំរី​ឯរ​វ័ណ​”​។​

​សូមបញ្ជាក់​ថា រូបសំណាក​បដិមា “​ព្រះឥន្ទ្រ​គង់​លើ​ដំរី​ឯរ​វ័ណ​” គឺជា​កា​ផ្តួចផ្តើម​កសាង​ឡើង​ដោយ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​លោកជំទាវ ព្រមទាំង​ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​។​

​តាម​ប្រសាសន៍​លើកឡើង​របស់ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម អំពី​ប្រវត្តិ​នៃ បដិមា​ព្រះឥន្ទ្រ​គង់​លើ​ដំរី​ឯរាវ័ណ គឺ​ត្រូវបាន​សិក្សា​ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​រចនាបថ​ចម្លាក់​លោត នៃ​រចនាបថ​ខ្មែរ​បុរាណ និង​បាន​ធ្វើការ​សំយោគ​រចនាបថ​បី​បញ្ចូល​គ្នា (១) បថ​បាពួន (២) បថ​អង្គរ និង​(៣) បថ​បាយ័ន ។​

​ចំណែក​បដិមា​ព្រះឥន្ទ្រ ត្រូវ​បាន​សិក្សា​ដោយ​កំណត់​ទម្រង់​ឥរិយាបថ “​សន្តិភាព​-​ឈ្នះ​ចម្បាំង តំណាង​ឱ្យ​សេចក្តី​ដឹងគុណ​ចំពោះ​”​សន្តិភាព​” គឺ​បច្ចុប្បន្នភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ នៃ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា​ទទួលបាន​សុខ​សន្តិភាព​បរិបូណ៌​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com