ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

សម្តេច​តេជោ ហ៊ុន សែន អនុញាត​ឱ្យ​ប្រតិភូ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាស៊ាន ចូលជួប​សម្ដែង​ការគួរសម

សម្តេច​តេជោ ហ៊ុន សែន អនុញាត​ឱ្យ​ប្រតិភូ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាស៊ាន ចូលជួប​សម្ដែង​ការគួរសម

នៅ​វិមាន​សន្តិភាព រសៀល​ថ្ងៃ​ពុធ ៨​រោច ខែ​ជេស្ឋ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញាត​ឱ្យ​ប្រតិភូ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាស៊ាន ដឹកនាំ​ដោយ ឯកឧត្តម ដា​តូ ប៉ាឌូ​កា ស៊ឺរី ហា​ជី អេ​វ៉ាង ហាល​ប៊ី ប៊ីន ហា​ជី មហា​ម៉ា​ដ យូ​សូ​ហ្វ (Dato Paduka Seri Haji Awang Halbi bin Haji Mohammad Yussof) ចូលជួប​សម្ដែង​ការគួរសម និង​រាយការណ៍​ពី​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាស៊ាន​។

​ឯកឧត្តម យូ​សូ​ហ្វ តាងនាម​ឱ្យ​ប្រតិភូ​ទាំងមូល បាន​គោរព​ថ្លែងអំណរគុណ​ជូន​ចំពោះ​សម្ដេច​តេជោ​សម្រាប់ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ និង​សូម​គោរព​វាយតម្លៃ​ខ្ពស់ ចំពោះ​ភាព​ដឹកនាំ​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក្នុងនាម​ជា​ប្រធាន​អាស៊ាន ។

​ឯកឧត្តម​បាន​គោរព​រាយការណ៍​ជូន​សម្ដេច​តេជោ​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន ដែល​បាន​អនុម័ត​ឯកសារ​ចំនួន​៤​រួមមាន​៖
១-​ឯកសារ​ទស្សនៈទាន ស្ដី​ពី​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិកា​រក​ង​ទ័ព​បណ្ដា​ប្រទេស​អាស៊ាន ក្នុង​ការទប់ស្កាត់​ជំងឺ​រាតត្បាត​ឆ្លងដែន​, ២-​លើកកម្ពស់​យន្តការ​គាំទ្រ​សម្រាប់​ស្ត្រី​រក្សា​សន្តិភាព​អាស៊ាន​, ៣-​ឯកសារ​ទស្សនៈទាន ស្ដីពី​ការបង្កើត​កិច្ចសហប្រតិបត្តិកា​ររ​វាង​ស្ថាប័ន​អប់រំ​យោធា​អាស៊ាន និង ៤-​ឯកសារ​ចក្ខុវិស័យ​ភ្នំពេញ ស្ដីពី​តួនាទី​ស្ថាប័ន​ការពារជាតិ ក្នុង​ការគាំទ្រ​ការស្ដារ​ឡើង​វិញ​ក្រោយ​វិបត្តិ​ជំងឺ​កូវី​ដ​-១៩ ។

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម យូ​សូ​ហ្វ ដែល​បាន​ធ្វើ​របាយការណ៍​ឆ្លុះបញ្ចាំង​អំពី​លទ្ធផល នៃ​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន ។ សម្ដេច​តេជោ នាយករដ្ឋមន្ត្រី បាន​ស្វាគមន៍ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការសម្របសម្រួល ឱ្យមាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាស៊ាន ជាមួយនឹង​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិ​អាស៊ាន​ទាំង​អស់ ដែល​ញ៉ាំង​ឲ្យ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន ទទួលបាន​ជោគជ័យ ។

​ជាទី​បញ្ចប់ សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ជូន​ដល់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ទាំងអស់ និង​សូម​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាស៊ាន​ទាំង​អស់ ទទួលបាន​នូវ​សេចក្ដី​រីករាយ ជាមួយ​ការ​ស្នាក់នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​នាំ​ជាមួយ​នូវ​អនុស្សាវរីយ៍​ល្អៗ​ទៅកាន់​ប្រទេស​វិញ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com