ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ឯកឧត្តម Shinzo Abe នៅ​ស្ថានទូត​ជប៉ុន​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ឯកឧត្តម Shinzo Abe នៅ​ស្ថានទូត​ជប៉ុន​

នៅ​រសៀល​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល ចូលរួម​គោរព​វិញ្ញាណក្ខន្ធ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ឯកឧត្តម Shinzo Abe នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។​

​ឯកឧត្តម Shinzo Abe បាន​ទទួលមរណភាព នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២២ បន្ទាប់​ពី​រង​ការបាញ់ប្រហារ​កំឡុង ពេល​ថ្លែង​សុន្ទរកថា​មួយ​ក្នុង​ទីក្រុង Nara ភាគ​ខាងលិច​ប្រទេស​ជប៉ុន​។ ភ្លាមៗ​បន្ទាប់ពី​ទទួល​ដំណឹង ពី​មរណភាព​របស់ ឯកឧត្តម Shinzo Abe សម្ដេច​តេជោ ហ៊ុន សែន កាលពី​រសៀល​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២២ សម្តេច​បាន​ផ្ញើ​សារ​ជូន​លោក គី​ស៊ី​ដា ហ្វឺ​មី​អូ នាយករដ្ឋមន្ត្រី​ជប៉ុន ដើម្បី​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់ ឯកឧត្តម Shinzo Abe ដែល​ទទួលមរណភាព ក្នុង​វ័យ​៦៧​ឆ្នាំ​។​

​ក្នុង​លិខិត​រំលែក​ទុក្ខ​ផ្ញើជូន ឯកឧត្តម គី​ស៊ី​ដា ហ្វឺ​មី​អូ នាយករដ្ឋមន្ត្រី​ជប៉ុន សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង និង​សោកសៅ​ជា​ពន់ពេក ដែល​ទទួលបាន​ព័ត៌មាន​អំពី​មរណភាព​របស់ ឯកឧត្តម អាបេ ស៊ីន​ហ្សូ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ដោយសារ​ការធ្វើឃាត​ទាំង​កណ្តាល​ថ្ងៃ​។ តាង​នាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ខ្ញុំ​សូម​សម្ដែង​នូវ​ការចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត និង​សមានចិត្ត​ដ៏​ជ្រាលជ្រៅ ជូន​ចំពោះ​ឯកឧត្តម និង​តាមរយៈ​ឯកឧត្តម ជូន​ចំពោះ​ក្រុមគ្រួសារ​សព ក៏ដូចជា​ប្រជាជន​ជប៉ុន ចំពោះ​ការបាត់បង់​ដ៏​ធំធេង​នេះ​។ សមានចិត្ត និង​ការ​បួងសួង​របស់​យើងខ្ញុំ​ស្ថិត​នៅ​ជាមួយ​ឯកឧត្តម និង​ប្រជាជន​ជប៉ុន នៅ​ក្នុង​កាលៈទេសៈ​ដ៏​សោកសង្រេង​នេះ​។​

​ឯកឧត្តម អា បេ ស៊ីន​ហ្សូ ជា​រដ្ឋបុរស​ជប៉ុន​លេចធ្លោ​មួយរូប ដែល​ត្រូវបានគេទទួលស្គាល់ និង​លើក​សរសើរ​យ៉ាង​ទូលំ​ទូលាយ​ចំពោះ​ភាពជា​អ្នកដឹកនាំ​ប្រកបដោយ​សមត្ថភាព ក្នុង​ការជំរុញ​វឌ្ឍនភាព​របស់​ជប៉ុន និង​ការចូលរួមចំណែក​យ៉ាង​សកម្ម​ដល់​សន្តិភាព ស្ថិរភាព និង​វិបុលភាព​នៅក្នុង​តំបន់ និង​ពិភពលោក​ទាំងមូល ក្នុងនាម​ជា​មិត្ត​ល្អ​យូរលង់​របស់ខ្ញុំ និង​កម្ពុជា ឯកឧត្តម អាបេ ស៊ីន​ហ្សូ បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ខ្ញុំ ក្នុង​ការលើកកម្ពស់​ទំ​នាក់​ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​ជប៉ុន​បន្ថែមទៀត នៅក្នុង​អាណត្តិ​ជា​នាយក​រដ្ឋមន្ត្រី​របស់​ឯកឧត្តម ក្នុងនោះ​រួម​ទាំង​ការលើក​កម្រិត​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យទៅជា​ដៃគូ​យុទ្ធសាស្ត្រ កាលពី​ឆ្នាំ​២០១៣​។ ឯកឧត្ដម អាបេ ស៊ីន​ហ្សូ នឹង​នៅតែ​ទទួល​បាន​ការ​នឹករលឹក​យ៉ាងខ្លាំង ហើយ​ស្នាដៃ​របស់​គាត់ ក៏​នឹង​ត្រូវ​បាន​ចងចាំ​ជា​រៀង​ដរាប​»​។​

​ជាមួយគ្នានេះ ដើម្បី​សម្តែង​នូវ​ការដឹងគុណ ចំពោះ​មនោសញ្ចេតនា​ការ​ស្រឡាញ់​ដ៏​ស្មោះត្រង់​របស់លោក អាបេ ស៊ិន​ហ្សូ​, រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ឱ្យ​មាន​ការ​កាន់​មរណទុក្ខ នៅ​ទូទាំង​ប្រទេស​មួយ​ថ្ងៃ គឺ​នៅ​ថ្ងៃអាទិត្យ ទី​១០ ខែកក្កដា ដោយ​តម្រូវឱ្យ​មាន​ការ​បង្ហូត​ទង់ជាតិ នៅ​ពាក់កណ្តាល​ដង នៅ​តាម​សាលារៀន និង​តាម​ក្រសួង ស្ថាប័ន​នានា​របស់​ជាតិ​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com