ទាន់ហេតុការណ៍
សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារសិក្សា អគារ​ស្នាក់នៅ​របស់​គ្រូបង្រៀន ទីចាត់ការ និង​អគារ​កាត់ដេរ នៅ​វិទ្យាល័យ ហ៊ុន​សែន វាលរេញ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា លើកទឹកចិត្ត​អង្គការ​ដៃគូ​ជាតិ និង​អន្តរជាតិ និង​ណែនាំ​អាជ្ញាធរ​ជាប់​ព្រំដែន ត្រៀម​បង្ការ ទប់ស្កាត់​ជនអន្ដោប្រវេសន៍ ចេញ​-​ចូល​កម្ពុជា ដោយ​ខុសច្បាប់ នា​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​! - សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អះអាងថា រាជរដ្ឋាភិបាល​កម្ពុជា​បន្ដ​គន្លង​ដ៏​ល្អ​ប្រពៃ​របស់​សម្ដេច​តេជោ ហ៊ុន សែន ក្នុង​ការយកចិត្តទុកដាក់​សាសនិក​ខ្មែរឥស្លាម​តាំង​ពី​ចូល​ខែ​រ៉ា​ម៉ា​ឌន និង​បញ្ចប់ - រួម​គ្នា​អភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​បរិ​យាប​ន្ន និង​ការអភិវឌ្ឍ​ទេសចរណ៍​នៅ​នឹង​កន្លែង ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ និង​បំពាក់​ឋានន្តរសក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍ផុត​លេខ ផ្កាយ​មាស ៥ ជូន សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន - ឆ្នាំ​២០២៤ ក្រសួង​មហាផ្ទៃ​បន្ត​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​បាន​៦០៦​ករណី​ - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ឱ្យ​សិក្សា​បញ្ជូន​នគរបាល​ល្មើស​វិន័យ ទៅ​ធ្វើការ​នៅ​ព្រំដែន ពី ៣ ទៅ ៦​ខែ​ - ផ្លូវ​ថ្មើរជើង (Walk Street) ភ្នំពេញ បាន និង​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ - ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា
0

អបអរសាទរ កីឡា​ការិនី អ៊ុក ស្រីមុំ យកឈ្នះ​កីឡាការិនី​ម្ចាស់ផ្ទះ​អាមេរិក គ្រង​មេដាយមាស​ព្រឹត្តិការណ៍ World Games 2022

អបអរសាទរ កីឡា​ការិនី អ៊ុក ស្រីមុំ យកឈ្នះ​កីឡាការិនី​ម្ចាស់ផ្ទះ​អាមេរិក គ្រង​មេដាយមាស​ព្រឹត្តិការណ៍ World Games 2022

​កីឡាការិនី​ប៉េតង់​ជម្រើសជាតិ​កម្ពុជា អ៊ុក ស្រីមុំ បានឈ្នះ​មេដាយមាស​លើ​វិញ្ញាសា​វាយយក​ពិន្ទុ នៃ​ការប្រកួត​កីឡា​ពិភពលោក The World Games 2022 នៅ​ទីក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក បន្ទាប់ពី​យក​ឈ្នះ​កីឡាការិនី​ម្ចាស់ផ្ទះ​អាមេរិក Rebeka HOWE ដោយ​លទ្ធផល ៤១-២១​ពិន្ទុ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២ (​ពេលវេលា​នៅ​កម្ពុជា​)​។​

​សម្រាប់​វិញ្ញាសា​វាយយក​ពិន្ទុ​នេះ គឺ​មាន​កីឡាការិនី ៨​ប្រទេស​ចូលរួម គឺ​មាន​កីឡាការិនី​កម្ពុជា កាណាដា អាមេរិក ដា​ណឺ​មាក បារាំង ថៃ ប៊ែល​ហ្សិ​ក និង​អាល្លឺម៉ង់ ដោយ​ប្រើ​រូបមន្ដ​ប្រកួត​វិលជុំ ហើយ​កីឡាការិនី ២​រូប ដែល​មាន​ពិន្ទុ​ខ្ពស់​ជាងគេ នឹង​ត្រូវ​ឡើង​ចាំ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ។ រីឯ​កីឡាការិនី ៦​រូប​ទៀត ត្រូវធ្វើ​ការប្រកួត​យក ២​រូប​មាន​ពិន្ទុ​ខ្ពស់​ជាងគេ ឡើង​ទៅ​បង្គ្រប់​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​។​

​ជា​លទ្ធផល​ការប្រកួត​សន្សំ​ពិន្ទុ កីឡា​ការិនី អ៊ុក ស្រីមុំ ទទួល​បាន​ត្រឹម​ចំណាត់ថ្នាក់​លេខ​៣ ដែល​ត្រូវ​ជួប​កីឡាការិនី​ឈរ​លេខ​២ នៃ​ជុំ​ដំបូង គឺ​កីឡាការិនី​ដា​ណឺ​ម៉ាក Katrine JUNGE ហើយ​វីរ​កីឡាការិនី​ម្ចាស់​មេដាយមាស​ពិភពលោក ឆ្នាំ​២០២១ របស់​កម្ពុជា​រូបនេះ ធ្វើ​បាន​យ៉ាង​ល្អ ដោយ​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ៣៧-២៣​ពិន្ទុ ដើម្បី​បន្ដ​ដំណើរ​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​ត្រូវ​ជួប​កីឡាការិនី​អាមេរិក បន្ទាប់​ពី​កី​ឡ​ការិនី​ម្ចាស់ផ្ទះ​នេះ បាន​ទម្លាក់​កីឡាការិនី​ថៃ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដូចគ្នា​។​

​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ កីឡាការិនី​កម្ពុជា អ៊ុក ស្រីមុំ ធ្វើ​បាន​កាន់តែ​ល្អ ដោយ​បាន​វា​យក​ឈ្នះ​ពិន្ទុ​ដាច់​លើ​កីឡាការិនី​ម្ចាស់ផ្ទះ​អាមេរិក Rebeka HOWE រហូតដល់ ៤១-២១​ពិន្ទុ ដើម្បី​ក្លាយជា​ម្ចាស់​មេដាយមាស​លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ​ផ្នែក​នារី នៃ​ព្រឹត្តិការណ៍ The World Games 2022 តែម្ដង​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com