ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

អភិបាល​ខេត្ត​កំពង់ធំ ប្រើ​យុទ្ធសាស្ត្រ ឈ្នះ ឈ្នះ​! ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​រវាង​ក្រុមហ៊ុន​៧​មករា ផា​រី និង​ប្រជាពលរដ្ឋ​ចំនួន ៩៩​គ្រួសារ ប្រកបដោយ​ប្រសិទ្ធភាព នៅ​ស្រុក​តាំងគោក​

អភិបាល​ខេត្ត​កំពង់ធំ ប្រើ​យុទ្ធសាស្ត្រ ឈ្នះ ឈ្នះ​! ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​រវាង​ក្រុមហ៊ុន​៧​មករា ផា​រី និង​ប្រជាពលរដ្ឋ​ចំនួន ៩៩​គ្រួសារ ប្រកបដោយ​ប្រសិទ្ធភាព នៅ​ស្រុក​តាំងគោក​

(​រដ្ឋបាល​ខេត្ត​កំពង់ធំ​) ៖ ឯកឧត្តម ងួន រតនៈ អភិបាល​ខេត្ក​កំពង់ធំ និង​ជា​ប្រធាន​គណៈកម្មការ​សុរិយោដី​ថ្នាក់​ខេត្ត ប្រើ​យុទ្ធសាស្ត្រ ឈ្នះ ឈ្នះ​! ក្នុង​ការដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី ដែល​បាន​កើតមានឡើង​អស់​រយៈ​ជាច្រើន​ឆ្នាំ​មកហើយ រវាង​ក្រុមហ៊ុន​៧​មករា ផា​រី និង​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ៩៩​គ្រួសារ ស្ថិតនៅ​តំបន់​កោះ​រះ ក្នុង​តំបន់​២ លើ​ផ្ទៃដី​ចំនួន ២០០​ហិច​តា នា​ព្រឹក​ថ្ងៃទី​៩ សីហា ឆ្នាំ​២០២២ នៅ​សាលាឃុំ​ស្រឡៅ ស្រុក​តាំងគោក ខេត្ត​កំពង់ធំ​។​

​ជាមួយគ្នា​នោះ​ដែរ ឯកឧត្តម ងួន រតនៈ ថ្លែងថា ការជួប​គ្នា​ថ្ងៃនេះ ដើម្បី​អង្គរជុំ​ក្តាប់​បាន​នូវ​អ្វី​ដែល​កើតឡើង​លើ​ដី​ទំនាស់​នេះ និង​រូបភាព​ទំនាស់ ដើម្បី​ឈាន​ទៅដល់​សិក្សា​បញ្ចប់​នៃ​បញ្ហា​ទំនាស់​រឿង​ដីធ្លី​រវាង​ដី​ក្រុមហ៊ុន​៧​មករា ផា​រី ជាមួយ​នឹង​បងប្អូន​ប្រជាពលរដ្ឋ​ព្រោះ​ថា​ទំនាស់​ដីធ្លី​នេះ​បានអូសបន្លាយ​យូរ​ឆ្នាំ​និង​បាន​ប្រើប្រាស់​យន្តការ​តុលាការ​ក្នុង​ចេញ​ដីកា​រក្សា​ការពារ​ដើម្បី​បាន​សិទ្ឋិ​ប្រើប្រាស់​អាស្រ័យ​ផល លើ​ដី​របស់​រដ្ឋ (​ដី​តំបន់​២ )​។ ទន្ទឹមនឹងនោះ ឯកឧត្តម អភិបាលខេត្ត បាន​ឲ្យ​ខាង​ភាគី​ក្រុមហ៊ុន​៧​មករា ផា​រី និង​ភាគី​តំណាង​ប្រជាពលរដ្ឋ បាន​លើកឡើង​អំពី​ប្រវត្តិ​ដី និង​ប្រវត្តិ​នៃ​ការចូល​កាន់កាប់​ដី ព្រមទាំង​ឲ្យ​អាជ្ញាធរ​ដែនដី​ធ្វើ​ការបំភ្លឺ​ពី​បន្ថែមទៀត បន្ទាប់​ពី​ចុះ​សិក្សា ស្រាវជ្រាវ​កន្លងមក​។​

​ជាមួយគ្នា​នោះ​ដែរ បន្ទាប់​ពី​ឯកឧត្តម ងួន រតនៈ បាន​ធ្វើ​ការសម្របសម្រួល និង​ស្វែងរក​ដំណោះស្រាយ​អស់​រយៈពេល​ជាច្រើន​ម៉ោង ភាគី​ទាំងពីរ បាន​យល់ព្រម​ឯកភាព​បញ្ចប់​បញ្ហា​ទំនាស់​ដីធ្លី​នេះ ដោយ​បែងចែក​គ្នា​ពាក់កណ្តាល​ម្នាក់ លើ​ផ្ទៃដី​ចំនួន ២០០​ហិច​តា ។ ទន្ទឹមនឹងនោះ ឯកឧត្តម អភិបាល​ខេត្ត​កំពង់ធំ បាន​ជំរុញ​ឲ្យ​អាជ្ញាធ​រដែ​នី ធ្វើការ​ជាមួយ​តំណាង​ក្រុមហ៊ុន​៧​មករា ផា​រី ជួប​ប្រជាពលរដ្ឋ​ទាំង ៩៩​គ្រួសារ បន្ត​ចុះ​ទៅ​ធ្វើការ បែងចែក​ដី​ទំនាស់​នេះ រវាង​ក្រុមហ៊ុន​៧​មករា ផា​រី និង​ប្រជាពលរដ្ឋ ដោយ​មាន​កំណត់​បោះ​បង្គោលព្រំ​ឱ្យបាន​ច្បាស់លាស់​។ ហើយ​សូម​ភាគី​ទំនាស់​ទាំង​ពីរ ត្រូវ​ដក​ពាក្យបណ្ដឹង​ទាំងឡាយណា​ដែល​ពាក់ព័ន្ធ​នឹង​បុគ្គល រឿង​ទំនាស់​ដីធ្លី​នេះ នៅក្នុង​សមត្ថកិច្ច​តុលាការ បន្ទាប់​ក្រុម​ការងារ​បាន​ធ្វើ​ការបិទ​បញ្ចប់​នៃ​បញ្ហា​ទំនាស់​នេះ​។

​ចុងក្រោយ ឯកឧត្តម ងួន រតនៈ សំណូមពរ​ដល់​ភាគី​ទាំងពីរ សូម​បញ្ចប់​គ្រប់​រឿង​ទាំងអស់ ដើម្បី​ឲ្យ​កើត​មាន​សន្តិភាព​ទាំង​ផ្លូវកាយ ផ្លូវចិត្ត និង​ចូល​ទៅ​អាស្រ័យ​ផល​កុំ​ទុក​ដី​ចោល ត្រូវ​ប្រើប្រាស់​ឲ្យ​សមស្រប​ទៅតាម​ពេលវេលា និង​គោលបំណង​នៃ​ការប្រើប្រាស់ ជាជាង​ទុក​ដី​នៅ​ទំនេរ ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com