ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​បញ្ចុះបឋមសិលា សាងសង់​ពុទ្ធិក​សាកលវិទ្យាល័យ​ស​ម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ខេត្ត​កំពង់ចាម​

អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​បញ្ចុះបឋមសិលា សាងសង់​ពុទ្ធិក​សាកលវិទ្យាល័យ​ស​ម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ខេត្ត​កំពង់ចាម​

(​កំពង់ចាម​) ៖ ​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង មេបញ្ជាការ​កងទ័ពជើងគោក នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២២​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី បញ្ចុះ​បឋមសិលា​សាងសង់​សំណង់​អគារសិក្សា​កំពស់​៤​ជាន់ ថ្មី​មួយ​បន្ថែមទៀត នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ស​ម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ខេត្ត​កំពង់ចាម ស្ថិត​ក្នុង​ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម​។ ពិធី​នេះ​ក៏​មាន​ការ​និមន្ត​ជា​កិត្តិយស​ពី​សម្តេច ឈឹង ប៊ុនឈា ព្រះ​អគ្ការ​ធិ​ការរង រួម​នឹង ព្រះ​មន្ត្រី​សង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និង​សមណ​និស្សិត និស្សិត ប្រមាណ​ជិត​១០០០​នាក់​។​

​គូសបញ្ជាក់ថា ពុទ្ធិក​សាកលវិទ្យាល័យ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​រៀបចំ​ពិធី​បញ្ជុះបឋមសិលា​សាងស​ង់​អគារសិក្សា​១​ខ្នង ៤​ជាន់ ៩​បន្ទប់ និង​សាលប្រជុំ​ចំនួន​១​។ ពុទ្ធិក​សាកលវិទ្យាល័យ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​បង្កើតឡើង​ដោយ​អនុក្រឹត្យ​លេខ ១៩២ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១១ របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ទីតាំង​ស្ថិតនៅ​វត្ត សុទស្សា​នា​រាម ជ្រោយ​ថ្ម ផ្លូវ​ព្រះបាទ​សីហនុ (​ជាប់​មាត់​ទន្លេ​មេគង្គ​) សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម ជា​គ្រឹះស្ថាន​ពុទិ្ធ​ក​ឧត្តម​សិក្សា​របស់​រដ្ឋ ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​ធម្មការ និង​សាសនា បាន​ដំណើរការ បណ្តុះ បណ្តាល​តាំងពី​ឆ្នាំ​២០១១​មកម្ល៉េះ​។​

​ថ្លែង​ក្នុង​ឱកាស​នោះ អ៊ុន ចាន់​ដា អភិបាលខេត្ត បាន​មានប្រសាសន៍ថា ពុទ្ធិកសិក្សា បាន​បណ្តុះបណ្តាល​ព្រះសង្ឃ​តាំង​ពី​ធម្ម​វិន័យ​ថ្នាក់បឋមសិក្សា រហូតដល់​ថ្នាក់​ឧត្តមសិក្សា ជាពិសេស​និស្សិត​ដែល​ក្រីក្រ​មិន​មាន​លទ្ធភាព​ទៅ​បន្ត​ការសិក្សា​នៅ​សាលា​ឯកជន ឬ​ទៅ​ភ្នំពេញ​។

​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត​បញ្ញា​ស្មារតី​ក្នុងការ​ជម្រុញ និង​គាំទ្រ​តាម​គ្រប់​រូបភាព​ដល់​ក្រសួង​ធម្មការ និង​សាសនា ដែល​បាន​ពុះពារ​ជំនះ​គ្រប់​ឧបសគ្គ​ក្នុង​ការគ្រប់គ្រង និង​ដឹកនាំ​វិស័យ​សាសនា ជាពិសេស​ពុទ្ធិកសិក្សា ដែល​មាន​អគ្គាធិការដ្ឋាន ពុទ្ធិក​សិក្សា​ជាតិ ជា​ចំណុះ​ក្នុង​ការដឹកនាំ​ផ្ទាល់​សម្រាប់​វិស័យ​នេះ​។

​រាជរដ្ឋាភិបាល​បាន​ខិតខំ​ពង្រឹង និង​ពង្រីក វិស័យ​ពុទ្ធិកសិក្សា​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ដើម្បី​ទទួលបាន​ទាំង​បរិមាណ ទាំង​គុណភាព តាមរយៈ​ការបញ្ចូល​ក្នុង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​ដែល​បានចែង​ថា «​បន្ត​គោរព​សេរីភាព​ខាង​ជំនឿ និង​សាសនា​លើកស្ទួយ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ជាពិសេស​ការបន្ត​ពង្រឹង និង​ពង្រីក​ពុទ្ធិក​សិក្សា​នៅ​គ្រប់​កម្រិត ការបោះពុម្ព​ផ្សព្វផ្សាយ​គម្ពីរ​ដីកា ក្បួនច្បាប់​នានា និង​កិច្ច​ប្រតិបត្តិ​ធម្ម​វិន័យ ព្រមទាំង​គាំទ្រ​សកម្មភាព នៃ​សាសនា​ផ្សេងៗ​ទៀត​ក្នុង​សង្គម​ផងដែរ​» ។​

​ឯកឧត្តម​អភិបាលខេត្ត បន្តថា ការរីកចម្រើន​ផ្នែក​ពុទ្ធិកសិក្សា ដែល​យើងទាំងអស់គ្នា​បានឃើញ​ដូច​ពេលនេះ គឺ​មិន​ត្រឹមតែ​កើតឡើង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​ធម្មការ និង​សាសនា ឬ​អគ្គាធិការដ្ឋាន​ពុទ្ធិក​សិក្សា​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​ទាមទារ​ឱ្យមាន​ការគាំទ្រ និង​ជ្រោមជ្រែង​ផងដែរ​ពី​សំណាក់ លោក លោកស្រី លោក​ឧកញ៉ា អង្គការ​ជាតិ អង្គការ​អន្ដរជាតិ អង្គការ​មិនមែន​រដ្ឋាភិបាល និង​បណ្តា​ប្រទេស​ជា​ដៃគូរ​អភិវឌ្ឍន៍​ផងដែរ ដែល​ធ្វើឱ្យ​វិស័យ​អប់រំ​របស់​ប្រទេស​កម្ពុជា​យើង មាន​សមិទ្ធផល​ត្រចះត្រចង់​ដូច​សព្វថ្ងៃនេះ​។​

​ជាមួយគ្នា​នោះ​ដែរ ឯកឧត្តម​អភិបាលខេត្ត បាន​ធ្វើ​ការអំពាវនាវ​ដល់​សប្បុរសជន ទូទៅ សូម​បន្ត​ចូល​រួមចំណែក​គាំទ្រ និង​កសាង​អភិវឌ្ឍន៍​វិស័យ​ពុទ្ធិកសិក្សា​នៅ​កម្ពុជា ឱ្យបាន​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com