ទាន់ហេតុការណ៍
សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារសិក្សា អគារ​ស្នាក់នៅ​របស់​គ្រូបង្រៀន ទីចាត់ការ និង​អគារ​កាត់ដេរ នៅ​វិទ្យាល័យ ហ៊ុន​សែន វាលរេញ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា លើកទឹកចិត្ត​អង្គការ​ដៃគូ​ជាតិ និង​អន្តរជាតិ និង​ណែនាំ​អាជ្ញាធរ​ជាប់​ព្រំដែន ត្រៀម​បង្ការ ទប់ស្កាត់​ជនអន្ដោប្រវេសន៍ ចេញ​-​ចូល​កម្ពុជា ដោយ​ខុសច្បាប់ នា​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​! - សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អះអាងថា រាជរដ្ឋាភិបាល​កម្ពុជា​បន្ដ​គន្លង​ដ៏​ល្អ​ប្រពៃ​របស់​សម្ដេច​តេជោ ហ៊ុន សែន ក្នុង​ការយកចិត្តទុកដាក់​សាសនិក​ខ្មែរឥស្លាម​តាំង​ពី​ចូល​ខែ​រ៉ា​ម៉ា​ឌន និង​បញ្ចប់ - រួម​គ្នា​អភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​បរិ​យាប​ន្ន និង​ការអភិវឌ្ឍ​ទេសចរណ៍​នៅ​នឹង​កន្លែង ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ និង​បំពាក់​ឋានន្តរសក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍ផុត​លេខ ផ្កាយ​មាស ៥ ជូន សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន - ឆ្នាំ​២០២៤ ក្រសួង​មហាផ្ទៃ​បន្ត​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​បាន​៦០៦​ករណី​ - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ឱ្យ​សិក្សា​បញ្ជូន​នគរបាល​ល្មើស​វិន័យ ទៅ​ធ្វើការ​នៅ​ព្រំដែន ពី ៣ ទៅ ៦​ខែ​ - ផ្លូវ​ថ្មើរជើង (Walk Street) ភ្នំពេញ បាន និង​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ - ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា
0

ប្រជាពលរដ្ឋ​ចំនួន ៧២៧​គ្រួសារ​ស្ម័ត្រចិត្ត​រុះរើ​លំនៅដ្ឋាន​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ បានទទួល​ចាប់ឆ្នោត​យក​ដី​ឡូត៍ នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក ស្រុក​បន្ទាយស្រី​

ប្រជាពលរដ្ឋ​ចំនួន ៧២៧​គ្រួសារ​ស្ម័ត្រចិត្ត​រុះរើ​លំនៅដ្ឋាន​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ បានទទួល​ចាប់ឆ្នោត​យក​ដី​ឡូត៍ នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក ស្រុក​បន្ទាយស្រី​

​ប្រជាពលរដ្ឋ​ដែល​បាន​តាំង​ទីលំនៅ​ខុសច្បាប់ នៅ​តំបន់​រមនីយដ្ឋាន​អង្គរ​ប្រមាណ ៧២៧​គ្រួសារ មកពី​ភូមិ​ត្រពាំង​សេះ ចំនួន ៤៩៣​គ្រួសារ ភូមិ​ទក្សិណ​ខាងត្បូង ចំនួន​២៣៤​គ្រួសារ ក្នុង​សង្កាត់​គោកចក ដែល​ស្ម័ត្រចិត្ត​រុះរើ និង គ្រប់​លក្ខខណ្ឌ ក្នុង​ការទទួល​បាន​ទី​តាំង​លំនៅដ្ឋាន​ថ្មី នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប បាន​អញ្ជើញ​ចូលរួម​ចាប់ឆ្នោត​យក​ដី​ឡូត៌ ដែល​ផ្តល់​ដោយ​រាជរដ្ឋាភិបាល នា​ព្រឹក​ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ​២០២២ នៅ​សាលាខេត្ត​សៀមរាប ក្រោម​វត្តមាន​របស់​ឯកឧត្តម ទៀ សីហា អ​ភិ បាល​នៃ​គណៈ​អភិបាលខេត្ត ឯកឧត្តម បេង​ហុង សុជាតិ ខេ​ម​រ៉ូ អគ្គនាយក​លំនៅដ្ឋាន នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី និង ជា​ប្រធាន​ក្រុមការងារ ព្រមទាំង​ប្រធាន​ម​នី្ទ​ររៀប​ចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត ក្រុម​ការងារ​ផង​ដែរ ។​

​ពលរដ្ឋ​ទាំង​៧២៧​គ្រួសារ​នោះ មាន​២៣៤ គ្រួសារ ស្ថិតនៅ​ភូមិ​ទក្សិណ​ត្បូង និង ៤៩៣ គ្រួសារ​ស្ថិតនៅ​ភូមិ​ត្រពាំង​សេះ ហើយ​ដីឡូត៍​ដែល​ពួកគេ​ចាប់ឆ្នោត​យក​នេះ មាន​ទំហំ ២០ គុណ​៣០​ម៉ែត្រ នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក ស្ថិតនៅ​ចម្ងាយ​ប្រមាណ ៣០ គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប ។ ឯកឧត្តម បេង​ហុង សុជាតិ ខេ​ម​រ៉ូ អគ្គនាយក​លំនៅដ្ឋាន នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី បានបញ្ជាក់​ថា ក្រុមការងារ​អន្តរក្រសួង​ដែល​ដឹកនាំ​ដោយ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​និង​កំពុង​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ចុះ​វាស់វែង កំណត់​និយាម​កា​ក្បាលដី និង​អត្តសញ្ញាណ​អ្នក​កាន់កាប់​ដី និង​សំណង់​ខុស​ច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃ​ទៀត ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។

​ក្នុង​យុទ្ធនាការ​នេះ មាន​កម្លាំង​សរុប​ប្រមាណ ១​ពាន់​២០០ នាក់ ចែកចេញ​ជា ៦៨ ក្រុម មាន​ការចូលរួម​ពី​មន្ត្រី​ជំនាញ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មន្ត្រី​ជំនាញ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង មន្ត្រី​របស់​រដ្ឋបាល​ខេត្ត​សៀមរាប ដើម្បី​ចុះ​វាស់វែង កំណត់​និយាម​កា​ក្បាលដី និង អត្តសញ្ញាណ​អ្នក​កាន់កាប់​ដី​និង​សំណង់​ខុសច្បាប់ ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង តំបន់​ដទៃ​ទៀត ស្ថិតក្រោម​ការ​គ្រប់ គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ។

​ជាមួយ​នឹង​ការបើក​យុទ្ធនាការ​នេះ ឧបនាយករដ្ឋមន្ត្រី​ក៏ បាន​ព្រមាន​ចំៗ​ទៅ​ពលរដ្ឋ​សង់​សំណង់​ខុស​ច្បាប់​ទាំងឡាយ ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ឲ្យប្រញាប់​រុះរើ​សំណង់​ទាំងនោះ​វិញ​ដោយ​ខ្លួនឯង ជាជាង​ការប្រើប្រាស់​កម្លាំង​អាជ្ញាធរ​ចុះ​រុះរើ ។ យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ចុះ​វាស់វែង កំណត់​និយាម​កា​ក្បាលដី និង អត្តសញ្ញាណ​អ្នក​កាន់កាប់​ដី និង​សំណង់​ខុស​ច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃ​ទៀត ស្ថិតក្រោម​ការ​គ្រប់ គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ធ្វើឡើង​ក្នុង​បំណង​ការពារ​សម្បត្តិ​បេតិកភណ្ឌ​នៅក្នុង​តំបន់​អង្គរ ដែល​ត្រូវបាន​ដាក់បញ្ចូល ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។

​ការរុះរើ​សំណង់​ខុស​ច្បាប់​ទាំងអស់​នេះ ដើម្បី​បញ្ចៀស​ការខុស​នូវ​លក្ខន្តិកៈ​នានា​របស់​អង្គការ​យូណេស្កូ ដែល​ប្រឈម​នឹង​ការដក​ប្រាសាទ​អង្គរ​ចេញ​ពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ។ បើទោះបី ជា​យ៉ាងណា យុទ្ធនាការ​នេះ​មិន​មាន​ផ្ទុះ​បាតុភាព​តវ៉ា​ណាមួយ​នោះទេ ប្រជាពលរដ្ឋ​បាន​ជ្រូត​ជ្រាប​ពី​សារៈសំខាន់​នៃ​យុទ្ធនាការ​នេះ ហើយ​បាន​ស្ម័គ្រចិត្ត​រុះរើ​សំណង់​ជា​បន្តបន្ទាប់ ។​

​ក្នុងឱកាស​បងប្អូន​ដែល​មាន​លំនៅដ្ឋាន​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ បាន​មក​ចូលរួម​ចាប់ឆ្នោត​ទទួល​ដី​ឡូត៌​នោះ ក៏​បាន​ធ្វើ​ការសប្បាយរីករាយ​ជាខ្លាំង ក្នុងពេលដែល​រាជរដ្ឋាភិបាល បាន​ផ្តល់​ដី​ឲ្យកាន់កា​ប់​ស្របច្បាប់​មួយ​កន្លែង រស់នៅ​ដោយ​គ្មាន​ការភ័យព្រួយ​ដូច​កាល​គាត់​រស់នៅ​ក្នុង​តំបន់​រមនីយដ្ឋាន​អង្គរ​ទៀតឡើយ ដែល​គ្មាន​សិទ្ធិ​កាន់កាប់​ស្របច្បាប់ ប្រៀប​បាន​ដូច​ទឹក​នៅ​លើ​ស្លឹក​ឈូក​អញ្ចឹង ។
​បងប្អូន​ក៏​បាន​ថ្លែងអំណរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល ដែល បាន​ស្វែងរក​សន្តិភាព​ជូន​ប្រជាជាតិ ព្រមទាំង​ដោះស្រាយ​ពី​ទុក្ខលំបាក​ជូន​ប្រជាពលរដ្ឋ គ្រប់​កាលៈទេសៈ​ទៀតផង ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com