ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ សម្រាប់​កូនក្មេង​ចំនួន ២៨៣,០០០​ដូស​

វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ សម្រាប់​កូនក្មេង​ចំនួន ២៨៣,០០០​ដូស​

​ជំនួយ​របស់​អូស្ត្រាលី​បាន​ដឹក​មកដល់​កម្ពុជា​ហើយ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០២២​នេះ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ចំនួន ២៨៣,០០០​ដូស​បន្ថែមទៀត ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​អូស្ត្រាលី បាន​ដឹក​មកដល់​កម្ពុជា​ហើយ​។ វ៉ាក់សាំង ដែល​ជា​ជំនួយ​របស់​អូស្ត្រាលី​នេះ ប្រភេទ Pfizer សម្រាប់​ចាក់​ជូន​កូន​ក្មេង​។​

​អូស្ត្រាលី ជា​ប្រទេស​មួយ​ដែល​បាន​ផ្តល់​ជំនួយ​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ និង​បរិក្ខារ​ផ្សេង សម្រាប់​រួមចំណែក​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ នៅ​កម្ពុជា​។ កាលពី​ខែ​កក្កដា ឆ្នាំ​២០២២​កន្លងទៅនេះ កម្ពុជា​ក៏​ទទួលបាន​វ៉ាក់សាំង​កូវី​ដ​១៩ ប្រភេទ Pfizer ជា​ជំនួយ​របស់​ប្រទេស​អូស្ត្រាលី ចំនួន​១៩៦,៨០០​ដូស សម្រាប់​ចាក់​ជូន​កុមារ​។ ចំណែក​កាលពី​ខែ​ធ្នូ ឆ្នាំ​២០២១​កន្លងទៅ រដ្ឋាភិបាល និង​ប្រជាជន​អូស្ត្រាលី បាន​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ ប្រភេទ Pfizer ចំនួន​ជាង ២.៣​លាន​ដូស​រួច​ម្តង​ហើយ​។ ការផ្តល់​ជំនួយ​វ៉ាក់សាំង និង​បរិក្ខារ​ផ្សេងៗ​នេះ បានបង្ហាញ​ឃើញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​មួយ​របស់​រដ្ឋាភិបាល និង​ប្រជាជន​អូស្ត្រាលី ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​-​ដ​១៩ ក៏ដូចជា​ជួយ​ការពារ​អាយុជីវិត​ប្រជា​ពលរដ្ឋ​ខ្មែរ​ពី​ជំងឺ​កូវី​ដ​-១៩​។​

​វ៉ាក់សាំង គឺជា​បង្អែក​ដ៏​សំខាន់​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ ក៏ដូចជា​ការពារ​អាយុ​ជីវិត​ប្រជាពលរដ្ឋ​ពី​ជំងឺឆ្លង​សាកល​មួយ​នេះ​។ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ចាក់​វ៉ាក់សាំង​តាម​យុទ្ធសាស្ត្រ​ផ្កា​រីក​។ តាមរយ​គោលនយោបាយ​ចាក់​ស្រោច​វ៉ាក់សាំង​នេះ បាន​ធ្វើឱ្យ​កម្ពុជា​ឈាន​ទៅ​ទទួល​បាន​ជោគជ័យ​ក្នុង​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ជា​បន្តបន្ទាប់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com