ថ្ងៃច័ន្ទ ទី៣១ ខែមីនា ឆ្នាំ2025
ទាន់ហេតុការណ៍
សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារសិក្សា អគារ​ស្នាក់នៅ​របស់​គ្រូបង្រៀន ទីចាត់ការ និង​អគារ​កាត់ដេរ នៅ​វិទ្យាល័យ ហ៊ុន​សែន វាលរេញ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា លើកទឹកចិត្ត​អង្គការ​ដៃគូ​ជាតិ និង​អន្តរជាតិ និង​ណែនាំ​អាជ្ញាធរ​ជាប់​ព្រំដែន ត្រៀម​បង្ការ ទប់ស្កាត់​ជនអន្ដោប្រវេសន៍ ចេញ​-​ចូល​កម្ពុជា ដោយ​ខុសច្បាប់ នា​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​! - សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អះអាងថា រាជរដ្ឋាភិបាល​កម្ពុជា​បន្ដ​គន្លង​ដ៏​ល្អ​ប្រពៃ​របស់​សម្ដេច​តេជោ ហ៊ុន សែន ក្នុង​ការយកចិត្តទុកដាក់​សាសនិក​ខ្មែរឥស្លាម​តាំង​ពី​ចូល​ខែ​រ៉ា​ម៉ា​ឌន និង​បញ្ចប់ - រួម​គ្នា​អភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​បរិ​យាប​ន្ន និង​ការអភិវឌ្ឍ​ទេសចរណ៍​នៅ​នឹង​កន្លែង ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ និង​បំពាក់​ឋានន្តរសក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍ផុត​លេខ ផ្កាយ​មាស ៥ ជូន សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន - ឆ្នាំ​២០២៤ ក្រសួង​មហាផ្ទៃ​បន្ត​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​បាន​៦០៦​ករណី​ - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ឱ្យ​សិក្សា​បញ្ជូន​នគរបាល​ល្មើស​វិន័យ ទៅ​ធ្វើការ​នៅ​ព្រំដែន ពី ៣ ទៅ ៦​ខែ​ - ផ្លូវ​ថ្មើរជើង (Walk Street) ភ្នំពេញ បាន និង​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ - ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា
0

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ថៃ បញ្ចប់​បេសកកម្ម​ការងារ​នៅ​កម្ពុជា ចូល​ជួប​ជម្រាបលា

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ថៃ បញ្ចប់​បេសកកម្ម​ការងារ​នៅ​កម្ពុជា ចូល​ជួប​ជម្រាបលា

សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ឯកឧត្តម ប៉ាន​យ៉ារ៉ាក់ ពុល​ថាប់ (Panyarak Poolthup) ឯកអគ្គរាជទូត​ថៃ ចូល​ជួប​ជម្រាបលា នា​ព្រឹក​ថ្ងៃទី​០៥ ខែ​កញ្ញា ឆ្នាំ​២០២២ នៅ​វិមាន​សន្តិភាព បន្ទាប់​ពី​ឯកឧត្តម បញ្ចប់​បេសកកម្ម​ការងារ នៅក្នុង​ប្រទេស​កម្ពុជា ។​

​ឯកឧត្តម ពុល​ថាប់ បាន​គោរព​សម្ដែង អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុត ជូន​ចំពោះ​សម្ដេច​តេជោ​ជូន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្ដល់​វ៉ាក់សាំង​ជូន​ឯកឧត្តម និង​មន្ត្រី​ស្ថានទូត​ទាំង​អស់ មិន​ត្រឹមតែ​ស្ថានទូត​ថៃ​ទេ​គឺ​ស្ថានទូត​ទាំង​អស់ ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ឯកឧត្តម ពុល​ថាប់ បាន​គោរព​សម្ដែង​នូវ​ការអបអរសាទរ​ជូន​ចំពោះ សម្ដេច​តេជោ រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ Covid 19 បាន​ជោគជ័យ ហើយ​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន បាន​បើក​ប្រទេស​ឡើងវិញ ដឹកនាំ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ទទួលជោគជ័យ ដែល​នោះ​ឆ្លុះបញ្ចាំង​ពី​តួនាទី​ដ៏​រឹងមាំ​របស់​កម្ពុជា លើ​ឆាក​អន្តរជាតិ​។

​ឯកឧត្តម ពុល​ថាប់ បាន​ជំរាបជូន​សម្ដេច​តេ​ជោថា ពេល​ឯកឧត្តម ទើប​មក​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា កាលពី​ឆ្នាំ​២០១៨ ឯកឧត្តម បាន​ប្ដេជ្ញា​ជូន​សម្ដេច​ថា និង​ពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​និង​ទំនាក់ទំនង រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ខ្លាំងឡើង ដោយ​ឈរ​លើ​មូលដ្ឋាន​ដែល​មាន​ស្រាប់ ហើយ​នៅពេលនេះ ឯកឧត្តម​សូម​គោរព​ជម្រាប​ជូន​សម្ដេច​តេជោ ផងដែរ​ថា ឯកឧត្តម​បាន​សម្រេច​តាម​ការប្ដេជ្ញា​ហើយ​។ កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ត្រូវបាន​ពង្រីក នឹង​ពង្រឹង ខណៈ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ បាន​កើនឡើង ១០% ទោះបី​ស្ថិត​ក្នុង​ដំណាក់កាល​កូវី​ដ​-១៩ ក៏ដោយ​, វិស័យ​អប់រំ ការអភិវឌ្ឍ​ធនធានមនុស្ស និង​វិស័យ​ដទៃទៀត ក៏​មាន​ការរីកចម្រើន​ផងដែរ​។

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ឯកឧត្តម ពុល​ថាប់ ដែល​បាន​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត បំពេញ​បេសកកម្ម​ការ​ទូត​នាំឲ្យ​ប្រទេស​ទាំងពីរ ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ មាន​ទំនាក់ទំនង​នឹង​កិច្ចសហប្រតិបត្តិកា​រកា​ន់​តែ​ល្អប្រសើរ​ឡើង​។

​សម្ដេច​តេជោ បាន​មានប្រសាសន៍ថា ទោះបី​ស្ថិត​ក្នុង​កាលៈទេសៈ​កូវី​ដ​-១៩ ក៏ដោយ យើង​បាន​ខិតខំ​រួមគ្នា​ធ្វើការ​បាន​ល្អ ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ផង និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម អប់រំ និង​វិស័យ​ដទៃ​ទៀត​បាន​យ៉ាង​ល្អ​ជាទី​មោទនៈ​។​

​ជាទី​បញ្ចប់ សម្ដេច​តេជោ នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ជាថ្មី​ម្ដងទៀត​ជូន​ចំពោះ​ឯកឧត្តម ពុល​ថាប់ និង​ជូនពរ ឯកឧត្តម ទទួលបាន​ជោគជ័យ ក្នុង​បេសកកម្ម​នាពេល​អនាគត​បន្តទៅទៀត ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com