ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ធំ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចម្រើន​ព្រះ​បរិត្ត​សូត្រមន្ត​វេន​បិណ្ឌ​ទី​៧ របស់​រដ្ឋបាល​ខេត្ត​កំពង់ធំ នៅ​វត្ត​ឥន្ទ្រីយ៍​សំវរៈ ហៅ​វត្ត​កំពង់ធំ

ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ធំ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចម្រើន​ព្រះ​បរិត្ត​សូត្រមន្ត​វេន​បិណ្ឌ​ទី​៧ របស់​រដ្ឋបាល​ខេត្ត​កំពង់ធំ នៅ​វត្ត​ឥន្ទ្រីយ៍​សំវរៈ ហៅ​វត្ត​កំពង់ធំ

(​រដ្ឋបាល​ខេត្ត​កំពង់ធំ​) ៖ ឯកឧត្តម ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ និង​លោកជំទាវ ដឹកនាំ​មន្ត្រី​រាជការ​ចំណុះ​រដ្ឋបាល​សាលាខេត្ត អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចម្រើន​ព្រះ​បរិត្ត​សូត្រមន្ត​វេន​បិណ្ឌ​ទី​៧ របស់​រដ្ឋបាល​សាលា​ខេត្តកំពង់ធំ នៅ​វត្ត​ឥន្ទ្រីយ៍​សំវរៈ​(​ហៅ​វត្ត​កំពង់ធំ​) ស្ថិតនៅ​ភូមិ​ក្តី សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ នា​រសៀល​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២២​។​

​ពិធី​បុណ្យកាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​មាន​អត្ថន័យ​ជ្រាលជ្រៅ​ក្នុង​សង្គម​ខ្មែរ តាំងពី​បុរាណកាល​មក ហើយ​ពិធី​នេះ​បាន ប្រារព្ធ​ឡើង​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅកាន់​បរលោក មាន​ឪពុក ម្តាយ ជីដូន ជីតា​ជាដើម និង​បុព្វបុរស​ដែល​បាន​ពលី​ជីវិត​ដើម្បី​ប្រទេសជាតិ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ពិធី​បុណ្យកាន់បិណ្ឌ​និង​ភ្ជុំ​បិណ្ឌ ប្រារព្ធ​ធ្វើឡើង​មាន​រយៈពេល ១៥​ថ្ងៃ ចាប់ពី​ថ្ងៃ​១​រោច ខែ​ភទ្របទ រហូត​ដល់​ថ្ងៃ​១៥​រោច ខែ​ភទ្របទ ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com