ទាន់ហេតុការណ៍
ឆ្នាំ​២០២៤ ក្រសួង​មហាផ្ទៃ​បន្ត​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​បាន​៦០៦​ករណី​ - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ឱ្យ​សិក្សា​បញ្ជូន​នគរបាល​ល្មើស​វិន័យ ទៅ​ធ្វើការ​នៅ​ព្រំដែន ពី ៣ ទៅ ៦​ខែ​ - ផ្លូវ​ថ្មើរជើង (Walk Street) ភ្នំពេញ បាន និង​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ - ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​)
0

សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​

សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​

​នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០២២​ដដែល​នេះ បន្ទាប់ពី​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​អភិបាល​កម្មវិធី​អភិវឌ្ឍន៍​នៃ​អង្គការសហប្រជាជាតិ UNDP រួចហើយ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជា​បន្ត​ទៀត​ជាមួយ ឯកឧត្តម Antonio Guterres អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​។

​នៅក្នុង​ជំនួប​នេះ ឯកឧត្តម​អគ្គលេខាធិការ អង្គការសហប្រជាជាតិ បាន​ស្វាគមន៍​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ហើយ ឯកឧត្តម​បាន​គូសបញ្ជាក់ថា យើង​បាន​ជួប​គ្នា​ចុងក្រោយ​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន កាលពី​ប៉ុន្មាន​ឆ្នាំមុន​។ ឯកឧត្តម​ពិត​ជា​រីករាយ ជាមួយ​នឹង​កិច្ច​សហការ​ជាមួយ រាជរដ្ឋាភិបាល​កម្ពុជា​។ ឯកឧត្តម​បាន​បញ្ជាក់ថា កន្លងមក​យើង​ក៏​បាន​គាំទ្រ​ទាំងស្រុង​ជាមួយនឹង​ក្រុមការងារ អង្គការសហប្រជាជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​កម្ពុជា​នោះ​ជា​ពិសេស​ចំពោះ​ការអនុវត្ត​របៀបវារៈ​អភិវឌ្ឍន៍​ឆ្នាំ ២០៣០ នៃ​អង្គការ​សហប្រជាជាតិ​។

​ឯកឧត្តម​បាន​មានប្រសាសន៍ថា យើង​នឹង​បង្កើន​សាមគ្គីភាព​ជាមួយ​បណ្ដា​ប្រទេស ដែល​បាន​ប៉ះពាល់​ដោយ​វិបត្តិ​ទាំងឡាយ រួម​ទាំង​ជំងឺ Covid 19 ផងដែរ​។ ឯកឧត្តម​ក៏បាន​គូសបញ្ជាក់​អំពី​ស្ថានភាព សង្គ្រាម​នៅ​អ៊ុ​យក្រែន និង​អតិផរណា​បណ្ដាលមកពី​សង្គ្រាម​នោះ ដែល​បង្កើត​នូវ​ការលំបាក​ជាច្រើន​សម្រាប់​ប្រជាជន​នៅ​ទូទាំង​ពិភពលោក​។ ឯកឧត្តម​បាន​គូសបញ្ជាក់​ទៀត​ថា​អង្គការសហប្រជាជាតិ គឺ​ឈរ​លើ​ស្មារតី​សាមគ្គីភាព​ជាមួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​និយាយ​ជារួម និង​និយាយ​ដោយឡែក​ចំពោះ​ប្រទេស​កម្ពុជា​។ យើង​នឹង​ខិតខំ​ជំរុញ​ការកែទម្រង់​នៃ​ហិរញ្ញប្បទាន​អន្តរជាតិ​ផងដែរ​។

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដែល​បាន​ឆ្លៀត​ឱកាស​ទទួល​ជួប​សម្ដេច​នាពេលនេះ​។ សម្ដេច​តេជោក៏បាន​អរគុណ​ចំពោះ​អ្វី​ដែល ឯកឧត្តម បានលើកឡើង ជាពិសេស​ចំពោះ​បញ្ហា​សង្គ្រាម​នៅ​អ៊ុ​យក្រែន ។ សម្ដេច​តេជោ​ក៏បានគូសបញ្ជាក់​ថា ឯកឧត្តម​មាន​ក្រុមការងារ​របស់ ឯកឧត្តម​ដ៏​ល្អ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​។ សម្រេច​តេជោក៏បាន​មាន​ប្រសាសន៍អំ​ពី​ជំនួយ​វ៉ាក់សាំង​កូវី​ដ​១៩ របស់​អង្គការសហប្រជាជាតិ តាមរយៈ​ក្រប​ខ័ណ្ឌ​កូវ៉ាក់ ដែល​ជួយ​ដល់​ប្រទេស​កម្ពុជា​ផងដែរ​។ ហើយ​ដែល​រហូត​មកដល់ពេលនេះ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ​ប​បាន​ប​ហរ​មាណ​ជា ៩៥% ហើយ នៃ​ចំនួន​ប្រជាជន​សរុប ហើយ​មួយចំនួន​នៃ​ប្រជាជន​ក៏​បាន​ទទួល​វ៉ាក់សាំង​ដូស​ជំរុញ​ទី​៥​រួចទៅហើយ ហើយ​គិត​ត្រឹម​ថ្ងៃ​ទី ២២ កញ្ញា​នេះ មាន​អ្នក​ឆ្លង​ត្រឹមតែ​០៣​នាក់​តែ​ប៉ុណ្ណោះ​។

​ក្នុង​ជំនួប​នេះ សម្ដេច​តេជោ បាន​មានប្រសាសន៍​លើកឡើង​នូវ​០៣​ចំណុច​សំខាន់ៗ ៖
១) សម្ដេច​តេជោ បាន​គូ​បញ្ជាក់​ពី​ភាព​ជោគជ័យ នៃ​តុលាការ​ខ្មែរក្រហម ដែលជា​កិច្ចសហការ​រវាង​រដ្ឋាភិបាល​កម្ពុជាជា មួយ​នឹង​អង្គការសហប្រជាជាតិ​។ ដែល​នៅ​ថ្ងៃនេះ តុលាការ​កូនកាត់​នេះ បាន​ប្រកាស​សាលក្រម​ស្វែងរក​យុត្តិធម៌​ចំពោះ​ប្រជាពលរដ្ឋ​ដែលជា​អ្នករងគ្រោះ​របប​ប្រល័យពូជសាសន៍​នោះ​។ សម្ដេច​តេ​ជោបាន​មាន​ប្រាសាទថា កន្លង​មក​ឯកឧត្តម និង​សម្ដេច​បាន​ធ្លាប់​ធ្វើការ​ជាមួយគ្នា ជាពិសេស​រួមទាំង​អង្គការ​សង្គម​ស៊ីវិល និង​ការប្រយុទ្ធប្រឆាំង​និង​របប​ប្រល័យ​ពូជសាសន៍ ។ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍ថា សម្ដេច​បាន​រង់ចាំ​រយៈ​ពេល ៤៣​ឆ្នាំ សម្រាប់​ការស្វែងរក​យុត្តិធម៌​នៅ​ថ្ងៃនេះ ហើយ​៤៣​ឆ្នាំមុន យើង​បាន​រួច​ពី​ការស្លាប់​នៃ​របប​ប្រល័យ​ពូជសាសន៍ ដោយ​មាន​ការជួយ​ពី​ប្រទេស​វៀតណាម​។ សម្តេច​តេជោ​បានបញ្ជាក់​ទៀត​ថា​ការស្វែងរក​យុត្តិធម៌​សម្រាប់​ប្រជាជន ក្នុង​គោលដៅ​ដើម្បី​បង្ការ​កុំឱ្យ​មាន​ព្រឹត្តិការណ៍​ស្ថានភាព​បែប​នេះ​កើតឡើង​សារ​ជា​ថ្មី​ទៀត​។

២) សម្ដេច​តេជោ ក៏​បាន​គូសបញ្ជាក់​អំពី​ការចូលរួម​របស់​ប្រទេស​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​ប្រតិបត្តិ​ការរក្សា​សន្តិភាព នៃ​អង្គការ​សហប្រជាជាតិ​។ កម្ពុជា​ត្រៀម​ក្នុង​ការចូលរួម​បន្ថែម​នៃ​កងទ័ព​ចូលរួម​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​នៃ​អង្គការសហប្រជាជាតិ ហើយ​សម្ដេច​ក៏​បាន​អរគុណ​ចំពោះ​អង្គការសហប្រជាជាតិ ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការថែរក្សា​សន្តិភាព​ទូទាំង​ពិភពលោក រួម​ទាំង​ប្រទេស​កម្ពុជា​ផងដែរ​។

៣)​សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​ពាក់ព័ន្ធ​ទៅ​នឹង​ក្រប​ខណ្ឌ​អាស៊ាន ដោយ​សម្ដេច​បាន​អញ្ជើញ ឯកឧត្តម​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អង្គការសហប្រជាជាតិ ដែល​គ្រោង​នឹង​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ នា​ខែ​វិច្ឆិកា ២០២២​ខាងមុខនេះ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា ឆ្នាំនេះ កម្ពុជា​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេងទៀត ដែល​នឹង​មាន​វត្តមាន ឯកឧត្តម​ប្រធានាធិបតី និង ឯកឧត្តម​នាយករដ្ឋមន្ត្រី ពី​បណ្ដា​ប្រទេស ជា​ដៃគូ​សន្ទនា​របស់​អាស៊ាន​។

​ជា​ការឆ្លើយតប ឯកឧត្តម​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​មានប្រសាសន៍​អបអរសាទរ ចំពោះ​ភាព​ជោគជ័យ​ដ៏​អស្ចារ្យ​នៃ​តុលាការ​ខ្មែរក្រហម​នេះ​។ ឯកឧត្តម​មាន​ការ​ចង​ចាំ​ច្បាស់​ណាស់​ថា សម្ដេច​តេជោ​បាន​ដឹកនាំ​ផ្ដួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ជាមួយនឹង​ការជួយ​របស់​ប្រទេស​វៀតណាម​។ ដូច្នេះ​ក្នុង​ន័យ​នេះ ឯកឧត្តម​បាន​គូសបញ្ជាក់ថា នេះ​ជា​ការងារ​មួយ​ដែល ឯកឧត្តម​បាន​ចងចាំ​យ៉ាងច្បាស់ ។ ឯកឧត្តម​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា យើង​ពិតជា​រីករាយ​យ៉ាង​ក្រៃលែង ចំពោះ​កម្ពុជា​ដែល​បាន​ចូលរួម​ក្នុង​ក្របខ័ណ្ឌ​ប្រតិបត្តិ​ការរក្សា​សន្តិភាព​នៃ​អង្គការសហប្រជាជាតិ​កន្លងទៅនេះ​។ ពាក់ព័ន្ធ​ទៅនឹង​បញ្ហា កិច្ចប្រជុំ​អាស៊ាន​ខាងមុខនេះ ឯកឧត្តម នឹង​ពិចារណា​នៃ​ការចូលរួម​ក្នុង​កិច្ចប្រជុំ​នាពេលខាងមុខ​នេះ ពីព្រោះ​កន្លងទៅនេះ ឯកឧត្តម​ក៏​ធ្លាប់​មក​ប្រទេស​កម្ពុជា​ផងដែរ តែ​ក្នុង​នាម​ជា​អ្នក​ទេសចរណ៍ ដូច្នេះ ឯកឧត្តម​ពិត​ជា​ចង់​ត្រឡប់មក​ប្រទេស​កម្ពុជា​សារជាថ្មី ជាពិសេស ឯកឧត្តម​នឹង​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​អង្គការសហប្រជាជាតិ និង​អាស៊ាន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com