ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

​សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ទ្វេភាគី​ជាមួយ នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែស​

​សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ទ្វេភាគី​ជាមួយ នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែស​

នា​រសៀល​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០២២ ពេលវេលា​នៅ​អាមេរិក ត្រូវ​នឹង​ទៀបភ្លឺ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២២ វេលា​នៅ​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ លោកជំទាវ Sheikh HASINA នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែស នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​

​ក្នុង​ជំនួប​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​លោកជំទាវ ដែល​បាន​បញ្ជូន​រដ្ឋមន្ត្រីការបរទេស​បង់​ក្លា​ដែស ដើម្បី​ចូលរួម​កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន នៅ​រាជធានី​ភ្នំពេញ កាលពីដើម​ខែ​សីហា​កន្ល​ង​។ ក្នុង​នាម​ប្រធាន​អាស៊ាន សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​អរគុណ​បង់​ក្លា​ដែស ដែល​បាន​ផ្ដល​វ៉ាក់សាំង covid ១៩ ដល់​ប្រទេស​មី​យ៉ាន់​ម៉ា ចំនួន ១​លាន​ដូស​កន្លងទៅ​។​

​សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ថ្លែងអំណរគុណ​លោកជំទាវ ដែល​បាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ផ្លូវ​មួយ​ដែល​ដាក់​ព្រះនាម​ព្រះករុណា សម្ដេចឪ នរោត្តម សីហនុ នៅ​ប្រទេស​បង់​ក្លា​ដែស ហើយ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដាក់ឈ្មោះ​ផ្លូវ​ការផ្ដល់​កិត្តិយស​ដល់​ឪពុក​របស់​លោកជំទាវ ដែល​ចាត់ទុក​ជា​បិតា​ស្ថាបនិក​របស់​ប្រទេស​បង់​ក្លា​ដែស ជា​ប្រធានាធិបតី​ទី​១ និង​ក្រោយមក​ក្លាយជា​នាយក​រដ្ឋមន្ត្រី ។​

​សម្ដេច​តេជោ ហ៊ុន សែន ក៏បាន​អបអរសាទរ​ដែល​បង់​ក្លា​ដែស​មាន​ការសាងសង់​ស្ពាន​មួយ​យ៉ាង​វែង​ក្រោម​ការដឹកនាំ​របស់​លោក​ជំទាវ​ផ្ទាល់​ដែល​ឈ្មោះ​ស្ពាន ផាត់​ម៉ា ដែល​មាន​ប្រវែង​ជាង ៦​គីឡូម៉ែត្រ អាច​ប្រើ​បាន​ទាំង​រថយន្ត និង​រថភ្លើង ហើយ​ប្រើ​ថវិកា​របស់​ប្រទេស​បង់​ក្លា​ដែស​សុទ្ធសាធ​។​

​សម្ដេច​តេជោ ហ៊ុន សែន ក៏បាន​លើកឡើង​ពី​ការនាំ​អង្ករ​ចេញពី​ប្រទេស​កម្ពុជា ទៅកាន់​ប្រទេស​បង់​ក្លា​ដែស ដែល​កន្លង​ទៅ ក៏​មាន​ការចរចា​ក្នុង​ការទិញ​ប្រមាណ​ជា ២០​ម៉ឺន​តោន ពី​ប្រទេស​កម្ពុជា ប៉ុន្តែ​អ្វី​ដែល​សម្ដេច​ចង់បាន​ក្នុង​កិច្ចពិភាក្សា​នេះ គឺ​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យមាន​ការនាំ​អង្ករ​ពី​ប្រទេស​កម្ពុជា​ទៅកាន់​បង់​ក្លា​ដែស​ឲ្យមាន​ស្ថេរភាព ជាពិសេស​សម្ដេច​ក៏​បាន​អញ្ជើញ​ក្រុមហ៊ុនរ​បស់បង់ មក​កាន់​កម្ពុជា​ដើម្បី​វិនិយោគ​ធ្វើ​ឃ្លាំង កែច្នៃ​អង្គរ ជា​រោង​ម៉ាស៊ីន​កិនស្រូវ ហើយ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​បង់​ក្លា​ដែស​។​

​ជា​ការឆ្លើយតប លោកជំទាវ នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា លោកជំទាវ បាន​ស្នើ​ឲ្យ​វិស័យ​ឯកជន​ទៅ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា លើ​វិស័យ​កសិកម្ម ជាពិសេស ក្នុង​ការនាំ​អង្ករ​ចេញពី​កម្ពុជា​។​

​លោកជំទាវ បាន​ជម្រាប​សម្តេច​តេ​ជោថា បង់​ក្លា​ដែស​មាន​ដី​តូច ប្រជាពលរដ្ឋ​ច្រើន មិន​អំណោយផល​ក្នុងការ​ធ្វើ​កសិកម្ម ដោយសារ​ងាយ​រងគ្រោះ​ដោយសារ​ទឹកជំនន់ ដូច្នេះ​ត្រូវ​ការទិញ​អង្ករ​ពី​ខាងក្រៅ​។ តាមរយៈ​នេះ លោកជំទាវ មានប្រសាសន៍ថា យើង​អាច​មាន​កិច្ចព្រមព្រៀង​ជាមួយគ្នា ហើយ​កន្លងមក​ប្រទេស​ទាំង​ពីរ​ក៏​ធ្លាប់បាន​ធ្វើ​កិច្ចការងារ​ជាមួយ​គ្នា​ដែល​អាច​ពង្រីក និង​ពង្រឹង ធ្វើ​ធុរកិច្ច​ជាមួយ​គ្នា​ឲ្យ​កាន់តែច្រើន​។​

​លោកជំទាវ ក៏​មាន​បំណង​ចង់​ជំរុញ​ឲ្យ​កិច្ចព្រមព្រៀង​ទីផ្សារសេរី ប្រទេស​ទាំង​ពីរ ដើម្បី​បង្កើន​ការនាំចេញ និង​ដើម្បី​បង្កើន​ឱកាស​បន្ថែមទៀត​។​

​សម្ដេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា នេះ​គឺជា​ការចាំបាច់​ដែល​យើង​អាច​ចាប់ផ្ដើម​ការចរចា​ដើម្បី​ឲ្យមាន​កិច្ចព្រមព្រៀ​ង​ទីផ្សារសេរី​ជាមួយគ្នា ដើម្បី​ជំរុញ​កំណើន​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ខណៈ​ដែល​កម្ពុជា ក៏​មាន​កិច្ចព្រមព្រៀង​ទីផ្សារសេរី​ជាមួយ​ចិន ជាមួយនឹង​កូរ៉េ​ផងដែរ​។

​សម្តេច​តេជោ​បន្តថា តាមរយៈ​កិច្ចព្រមព្រៀង​ទីផ្សារសេរី​នេះ គឺ​យើង​អាច​បង្កើន​ទំហំ​ពាណិជ្ជកម្ម នៃ​ប្រទេស​ទាំង​ពីរ​របស់​យើង ដែល​ជា​ឱកាស​សម្រាប់​បង់​ក្លា​ដែស សម្រាប់​ពង្រីក និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អាស៊ាន​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com