ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​មកដល់​ប្រទេស​កម្ពុជា​វិញ​ប្រកបដោយ​សុវត្ថិភាព​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​មកដល់​ប្រទេស​កម្ពុជា​វិញ​ប្រកបដោយ​សុវត្ថិភាព​

នៅ​រសៀល ថ្ងៃ​២៨ ខែ​កញ្ញា ឆ្នាំ​២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណ​:​ប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើ​ដំណើរ​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព​ហើយ បន្ទាប់ពី​បាន​អញ្ជើញ​ទៅ​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៧ នៅ​សហរដ្ឋអាមេរិក​,​ការបំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​គុយបា និង​ចូលរួម​ពិធី​បុណ្យសព​ថ្នាក់​ជាតិ​របស់ ឯកឧត្តម អាបេ ស៊ីន​ហ្សូ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​២៨ ខែ​កញ្ញា ឆ្នាំ​២០២២​។​

​ជា​លទ្ធផល នៃ​បេសកកម្ម​នៅ​ក្រៅប្រទេស​របស់ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី រយៈពេល​ពេញ​មួយ​សប្តាហ៍​កន្លងទៅ​នេះ គឺ​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា​យ៉ាង​ត្រចះត្រចង់​សម្រាប់​ជាតិ​មាតុភូមិ​។ ក្នុងនោះ ទាក់ទង​ទៅនឹង​សម័យប្រជុំ​លើក​ទី​៧៧ នៃ​កិច្ច​ពិភាក្សា​ទូទៅ របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ធ្វើ​សេចក្តីថ្លែងការណ៍​ជាតិ​របស់​កម្ពុជា នៅ​ក្នុង​កិច្ចពិភាក្សា​ទូទៅ​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​។ បទ​អន្តរាគមន៍​នេះ បាន​ផ្តោត​លើ​តួនាទី​ស្ថាបនា​របស់​កម្ពុជា​ក្នុង​ការគាំទ្រ​ពហុភាគី​និយម​ផ្អែកលើ​គោលការណ៍​ច្បាប់ ការ​រួម​សហការ​គ្នា​ប្រយុទ្ធប្រឆាំង​នឹង​ការគំរាមកំហែង ផ្នែក​សន្តិសុខ​ជា​សកល​ដែល​កំពុង​បន្ត​កើតមាន ការប្រែប្រួល​អាកាសធាតុ ការពង្រឹង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី គោលនយោបាយ​ឌីជីថល​និង​សេដ្ឋកិច្ច​បៃតង ព្រមទាំង​ការធ្វើជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា និង​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុ​ជា​ក្នុង​ការកាត់បន្ថយ​ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​កូវី​ដ​-១៩ និង​ការរក្សាបាន​នូវ​និរន្តរភាព​នៃ​កំណើនសេដ្ឋកិច្ច​-​សង្គម​យូរអង្វែង​។​

​ក្នុង​អំឡុងពេល​ស្នាក់នៅ​ទីក្រុង​ញូវយ៉ក សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ជួប​ជា​បន្តបន្ទាប់​គ្នា ជាមួយ​ថ្នាក់ដឹកនាំ​អង្គការសហប្រជាជាតិ ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​អឺរ៉ុប និង​ថ្នាក់ដឹកនាំ​សំខាន់ៗ​ជាច្រើន​ទៀត​ផង​ដែរ​។​

​សម្រាប់​ដំណើរ​បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​គុយបា សម្ដេច​តេជោ បាន​ទទួល​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​របស់​ប្រទេស​គុយបា​សំខាន់ៗ​ដូចជា ឯកឧត្តម​ប្រធានាធិបតី​គុយបា ប្រធានរដ្ឋសភា​គុយបា និង​ថ្នាក់ដឹកនាំ​សំខាន់ៗ​ជាច្រើន​ទៀត រួម​ទាំង​ការចុះហត្ថលេខា​លើ​ឯកសារ​សំខាន់​ចំនួន​០៣​ផងដែរ សម្រាប់​បម្រើ​ប្រយោជន៍​ទៅវិញទៅមក​រវាង​ប្រទេស​ទាំង​ពីរ និង​ពង្រឹង​កិច្ចសហប្រតិបត្តិកា​រនា​ពេល​ខាង​មុខ​ឲ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​។

​សម្រាប់​កម្មវិធី​ចុងក្រោយ​សម្ដេច​តេជោ​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បុណ្យសព​ថ្នាក់​ជាតិ​របស់ ឯកឧត្តម ស៊ីន​ហ្សូ អាបេ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ដែល​បាន​ទទួលមរណភាព​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ​។ ជាមួយគ្នា​នោះ​សម្ដេច​តេជោក៏បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​សំខាន់ៗ​ជាច្រើន​ទៀត​របស់​ប្រទេស​ជប៉ុន​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com