ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

រដ្ធបាលខេត្ត រៀបចំ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប តាំងពិព័រណ៍ “​ភូមិ​មួយ​ផលិតផល​មួយ​” ខេត្ត​កំពង់ចាម ឆ្នាំ​២០២២

រដ្ធបាលខេត្ត រៀបចំ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប តាំងពិព័រណ៍ “​ភូមិ​មួយ​ផលិតផល​មួយ​” ខេត្ត​កំពង់ចាម ឆ្នាំ​២០២២

នៅ​ព្រឹក​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២២ នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អញ្ជើញ​ចូលរួម​រួម​ក្នុង​ពិធី​ក្រុង​ពាលី​សុំ​ម្ចាស់​ទឹក ម្ចាស់​ដី តាម​ជួយ​ថែរក្សា​ការពារ ក្នុង​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប តាំងពិព័រណ៍ “​ភូមិ​មួយ​ផលិតផល​មួយ​” ខេត្ត​កំពង់ចាម ឆ្នាំ​២០២២ ដោយ​មាន​ការចូលរួម​ពី ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម លោកជំទាវ​អភិបាលរង​ខេត្ត លោកនាយក នាយករង​រដ្ឋបាល​សាលាខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​ក្រុង​កំពង់ចាម និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​។​

​សូមបញ្ជាក់​ថា ទូក​ដែល​នឹង​មក​ចូលរួម​ប្រណាំង សរុប ចំនួន ៤៥​ទូក ក្នុងនោះ​មាន​ទូក ង និង​ទូក​ខ្នាត​អន្តរជាតិ ។ ពិធី​អ៊ុំ​ទូក បណ្តែត​ប្រទីប និង​បាញ់​កាំ​ជ្រួច ខាងលើ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២២ ស្អែក​នេះ​។ ដោយឡែក​ចំពោះ​ការ​ដាក់​តាំង​ពិ​ព័​រណ៌ និង​ការប្រគំ​តន្ត្រី​ខ្នាត​ធំ និង​ចាប់​ដំណើរការ​ពី​រសៀល​ថ្ងៃ​ទី​៩ នេះ​តទៅ រហូត​ដល់​ថ្ងៃ​ទី​១១ ខែតុលា នៅតាម​បណ្តោយ​មាត់ទន្លេ​ក្រុង​កំពង់ចាម​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com