ទាន់ហេតុការណ៍
សម្តេច​ធិបតី​ជូនដំណឹង​អំពី ​ក្រុម​អ​នា​មឹក​បាន​បង្កើតឡើង គណនី​ហ្វេ​សប៊ុក​ក្លែងក្លាយ ផុស​សារ​មិន​ពិត និង​មាន​ចេតនា​ទុច្ចរិត​បំផុត​ - គណៈប្រតិភូ​ធុរកិច្ច​ម៉ាឡេស៊ី ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - កងកម្លាំង​នគរបាលជាតិ បាន​ដើរតួនាទី និង​បំពេញ​ភារកិច្ច​យ៉ាង​សំខាន់​ក្នុង​ការធានា​សន្តិសុខ សុវត្ថិភាព​ប្រកបដោយ​ជោគជ័យ ថ្វាយ​ព្រះមហាក្សត្រ ឥស្សរជន និង​ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ក្នុង​ព្រះរាជ​ពិធី និង​ព្រឹត្តិការណ៍​ជាតិ​-​អន្តរជាតិ​នានា ដែល​ប្រារព្វ​ធ្វើ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ - សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងចាញ់បោក គណនីក្លែងបន្លំ - មេបញ្ជាការ​កង​ស្វ័យ​ការពារ​ជើងគោក​ជប៉ុន ប្តេជ្ញា​បន្ត​ពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រកា​ន់​តែ​ល្អ រវាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ​ - ស្មារតី​សាមគ្គី​ជាតិ ឯកភាព​ជាតិ ទើប​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ខ្លាំង ហើយ​កម្ពុជា​ប្ដូរផ្ដាច់​ក្នុង​ការការពារ​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​ - កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្តូរ​ព័ត៌មាន​ថ្ងៃខែ​ឆ្នាំ​កំណើត ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្តូរ​ព័ត៌មាន​ថ្ងៃខែ​ឆ្នាំ​កំណើត ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​

(​ភ្នំពេញ​) :​នៅ​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ១០​រោច ខែ​អស្សុជ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ប្តូរ​ព័ត៌មាន​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត ទៅ​សាលា​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ដោយ​ប្តូរ​ពី​ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​១៩៥១ ទៅ​ថ្ងៃ​ទី​០៥ ខែ​សីហា ឆ្នាំ​១៩៥២ វិញ​។​

​កន្លងទៅនេះ សម្តេច​តេជោ ហ៊ុន សែន បាន​យក​ថ្ងៃទី​០៤ ខែ​មេសា ឆ្នាំ​១៩៥១ ប្រើប្រាស់​ជា​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ក្នុង​ឯកសារ​ផ្សេងៗ​ចាប់តាំងពី​ក្រោយ​ថ្ងៃ​រំដោះ​ប្រទេស​ចេញពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត​។ ថ្ងៃទី​៤ ខែ​មេសា ជា​ថ្ងៃ​ដែល​សម្តេច​ចូល​ព្រៃ​តស៊ូ​វាយ​ផ្តួល​របប​សាធារណរដ្ឋ​ខ្មែរ តាម​ការអំពាវនាវរ​បស់​សម្តេច នរោត្តម សីហនុ​។ ឆ្នាំ​២០២២​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​ស្នើ​ទៅ​តុលាការ ដើម្បី​ផ្លាស់ប្តូរ​ថ្ងៃ​ខែ​ឆ្នាំ​កំណត់ មក​ថ្ងៃខែ​ឆ្នាំ​កំណើត​ពិត​វិញ គឺ​ថ្ងៃ​ទី​០៥ ខែ​សីហា ឆ្នាំ​១៩៥២​។​

​បន្ទាប់​ពី​អញ្ជើញ​ប្ដូរ​ថ្ងៃ ខែ ឆ្នាំ​កំណើត ទៅតាម​នីតិវិធី​បែប​រដ្ឋបាល​រួចមក សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​អញ្ជើញ​ថ្លែង​សារ ក៏ដូចជា​ឆ្លើយតប​ទៅកាន់​បងប្អូន​អ្នកសារព័ត៌មាន​នៅក្នុង​ខ្លឹមសារ​សំខាន់ៗ​ដូចខាងក្រោម​៖ សម្តេច​តេជោ ហ៊ុន សែន បាន​យក​ឱកាស​នេះ អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​យុវជន​ដែល​គ្រប់​អាយុ​ត្រូវ​បោះឆ្នោត សូម​អញ្ជើញ​មក​ចុះឈ្មោះ​បោះឆ្នោត ចាប់ពី​ថ្ងៃ​ទី ២០ ខែតុលា ឆ្នាំ​២០២២ នេះ តទៅ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២២ ដែល​មាន​រយៈពេល​៥០​ថ្ងៃ​។ សម្តេច​តេជោ ក៏​បានឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បង្ក​លក្ខណៈងា​យ​ស្រួល ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​បាន​មក​ចុះ​ឈ្មោះ​បោះឆ្នោត ដើម្បី​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​នា​ឆ្នាំ​២០២៣​ខាងមុខ​។​

​ឆ្លើយតប​ជាមួយ​អ្នកសារព័ត៌មាន ទាក់ទង​ទៅនឹង​ក្រុមប្រឆាំង​ជ្រុលនិយម សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​ចោទ​ជា​សំណួរ​ថា តើ​អាច​ក្លាយជា​អ្នកដឹកនាំ​ប្រទេស​យ៉ាង​ម៉េច​ទៅ​? បើ​មិន​ទាន់​កាន់​អំណាច​ផង ខ្លួន​ហ៊ាន​ចុះ​កិច្ចព្រមព្រៀង​ប្រគល់​ឱ្យ​បរទេស​នូវ​ដែនដី​កម្ពុជា​នោះ ? សម្តេច​តេជោជំ​រុញ​ឱ្យ​ពលរដ្ឋ​ត្រូវ​មើល​ឱ្យ​ឃើញ​អំពី​សារជាតិ​ក្បត់ជាតិ របស់​ទណ្ឌិត សម រង្ស៉ី​។ សម្តេច​តេជោ មានប្រសាសន៍ថា កុំថាឡើយ​អ្នកឯង​មិន​កាន់​អំណាច សូម្បី​តែ​សម្តេច​កាន់អំណាច បើ​ហ៊ាន​ចុះហត្ថលេខា​ឱ្យ​ទឹក​ដី​ទៅ​ប្រទេស​ណាមួយ សម្តេច​ក៏​នឹង​ជាប់​ទោស​ធ្ងន់ធ្ងរ​ដូចគ្នា​។ ដូច្នេះ សម្តេច​តេជោ​ចាត់ទុកថា សាលក្រម​កាត់ទោស បុគ្គល​សម រង្ស៉ី មួយជីវិត គឺ​ត្រឹមត្រូវ​បំផុត​។ នៅថ្ងៃនេះ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​ច្បាស់ៗ​ថា រឿង​ទណ្ឌិត សម រង្ស៊ី សម្តេច​មិន​ត្រឹមតែ​មិន​លើកលែង​ឱ្យ​នោះ​ទេ ថែមទាំង​ដាក់ចេញ​ចលនា​កម្ចាត់​ចោល​នូវ​នយោបាយ​ជ្រុលនិយម​ទៀតផង​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន ថ្លែងអំណរគុណ​ដល់​ធ​នាគារ​ជាតិ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​បាន​ផ្តល់​ការ​អនុគ្រោះ​ដល់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​។​

​ទាក់ទង​ទៅនឹង​សកម្មភាព​សម្ដេច​តេជោដែ​លនឹង​អញ្ជើញ​ធ្វើដំណើរ​ទៅកាន់​បណ្ដា​ខេត្ត​នានា​ជាប់​បឹង​ទន្លេសាប​នៅ​ថ្ងៃស្អែក​នេះ សម្តេច​តេជោ​មិន​ខ្វល់​អំពី​ការរិះគន់​ពី​ក្រុមប្រឆាំង​មួយចំនួន​ដែល​ថា​សម្ដេច​យក​ឱកាស​ឃោសនា​រក​សំឡេង​ឆ្នោត​នោះ​ទេ ពីព្រោះ​ការដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ ជា​ការងារ​របស់​នាយ​ក​រដ្ឋមន្ត្រី​។ សម្ដេច​តេជោ ត្រូវតែ​ទៅ​ជួប​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​ដោះស្រាយ​នូវ​ការលំបាក និង​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ដោយ​គ្រោះ​ទឹកជំនន់​និង​ការដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​មួយចំនួនទៀត​។ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍ថា ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​សម្ដេច​មិន​សម្ងំ​នៅ​ផ្ទះ​នោះទេ ខណៈ​ដែល​ប្រជាពលរដ្ឋ​របស់​សម្ដេច​កំពុង​ជួប​ការលំបាក​នោះ ដែល​ទាំងអស់​នេះ គឺជា​ចរិត​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា ដែល​តែងតែ​ផ្សារភ្ជាប់ ដឹង​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​ពេលវេលា និង​គ្រប់​ទីកន្លែង​តាំងពីដើម​រៀងមក​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com