ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោក អាគី​រ៉ា ដូ​ដា​តេ (Akira DODATE) នាយក​ប្រតិបត្តិ​សាជីវកម្ម​ទេសចរ​ជប៉ុន ចូលជួប​សម្តែង​ការគួរសម - ​សម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចូលរួម​ដង្ហែ ព្រះមហាក្សត្រ ស្តេច​យាង​ជា​ព្រះរាជាធិបតីភាព ក្នុង ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​វាល​ព្រះ​ស្រែ​ភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង - ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ វង្សី វិស្សុត សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ប្រវែង​ជាង ២១ គ​.​ម​. ក្នុង​ខេត្ត​កំពង់ធំ ដែល​ជា​អំណោយ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត - ប្រធានាធិបតី​ទីម័​រឡេ​ស្តេ បំពាក់​គ្រឿង​ឥស្សរិយយស Grand Collar of the Order of Timor-Leste ជូន សម្ដេច​តេជោ - កម្ពុជា ជា​ប្រទេស​ដ៏​ចំណាស់​មួយ មាន​វប្បធម៌​សម្បូរបែប ហើយ​គុណ​តម្លៃ​នៃ​វប្បធម៌​ខ្មែរ ផ្អែកលើ​មូលដ្ឋាន​ព្រះពុទ្ធសាសនា​, ជាពិសេស វប្បធម៌​កតញ្ញូ​, មេត្តា​, ករុណា និង​អហិង្សា ជាគោលការណ៍​សំខាន់​សម្រាប់​រស់នៅ​ក្នុង​សង្គម​ជាមួយគ្នា​ឱ្យបាន​ល្អ​ប្រសើរ ទាំង​ក្នុង​គ្រួសារ និង​សង្គមជាតិ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ លោកជំទាវ Maria Fernanda Lay ប្រធានរដ្ឋសភា​ទីម័​រឡេ​ស្តេ​ - ​សម្ដេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម José Ramos-Horta ប្រធានាធិបតី​ទីម័​រឡេ​ស្តេ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានរដ្ឋសភា​ឥណ្ឌូណេស៊ី - សម្តេច​តេជោ ប្រធានព្រឹទ្ធសភា ជួប​សម្ដែង​ការគួរសម និង ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ប្រា​បូ​វ៉ូ ស៊ូ​ប៊ីយ៉ា​ន់​តូ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ - ​សម្តេច តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ លោក​សាស្ត្រាចារ្យ​បណ្ឌិត Dato' Sri Tahir សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​របស់ ប្រធានាធិបតី​ឥណ្ឌូណេស៊ី និង​ស្ថាបនិក​ក្រុមហ៊ុន Mayapada Group ចូលជួប និង​សម្តែង​ការគួរសម​​
0

ក្រុម​កីឡាករ​ទូក​អធិរាជ​ឥន្ទ្រី​សែន​ជ័យ​បារមី​ដូនពេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​

ក្រុម​កីឡាករ​ទូក​អធិរាជ​ឥន្ទ្រី​សែន​ជ័យ​បារមី​ដូនពេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​

ទូក​អធិរាជ​ឥន្ទ្រី​សែន​ជ័យ​បារមី​ដូនពេញ ជា​ទូក​តំណាង​ឱ្យ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ គឺ​ធ្លាប់​ទទួលបាន​ជ័យលាភី​ចំណាត់ថ្នាក់​លេខ​១ ចំនួន​៣​ឆ្នាំ​ជាប់ៗ​គ្នា គឺ​ឆ្នាំ​២០១៧, ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩ ក្នុងការ​ប្រណាំងទូក នៅឯ​ទន្លេ​វ៉ៃ​គោ ខេត្ត​ស្វាយរៀង តែ​ដោយសារតែ​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​-១៩ បាន​ធ្វើឲ្យ​មាន​ការអាកខាន​រយៈពេល​០២​ឆ្នាំ ទើបតែ​ឆ្នាំ​២០២២ នេះ នឹង​មាន​ការ​ប្រារព្ធ​ពិធី​ឡើង​វិញ​។​

​នា​រសៀល​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២២ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​ឲ្យ​តំណាង ដែល​មាន​លោក ឧត្តមសេនីយ៍ត្រី ម៉ក់ សា​វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​ក្រុម​កីឡាករ​ទូ​ក​អធិរាជ​ឥន្ទ្រី​សែន​ជ័យ​បារមី​ដូនពេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នឹង​ត្រូវ​ទៅ​ចូលរួម​ការប្រកួត ប្រណាំង​ទូក នៅឯ​ទន្លេ​វ៉ៃ​គោ ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៩-៣០ ខែតុលា ឆ្នាំ​២០២២ ខាងមុខនេះ ដើម្បី​ការពារ​ជ័យលាភី​ចំណាត់ថ្នាក់​លេខ​១ របស់​ខ្លួន​ឡើងវិញ​។​

​នា​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ត្រី ម៉ក់ សា​វុទ្ធី បាន​ពាំនាំ​មតិ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​ជូនពរ​ដល់​កីឡាករ ទូក ទាំងអស់ ដែល​ត្រៀម​ចេញ​ទៅ​ប្រកួត សូមឲ្យ​ទទួលបានជ័យ​លាភី ក៏​ដូច​ជា​កិត្តិយស ជូន​ដល់​អង្គភាព កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជាមួយគ្នា​នោះ លោក ឧត្តមសេនីយ៍ឯក មេបញ្ជាការ ក៏​បាន​ឧបត្ថម្ភ​គាំទ្រ​ក្នុង​ការចំណាយ​រួមមាន​ថវិកា​ចំនួន ២៥,៨០០,០០០ រៀល (​ស្មើនឹង ៦,៤៥០​ដុល្លារ​), សម្លៀក​បំពាក់​កីឡា​ចំនួន​៨០​កំប្លេ​, អង្ករ ចំនួន ១៥ ការុង ស្មើ ៣៥០ គីឡូក្រាម , មី ចំនួន ១៩​កេស​, ត្រីខ ចំនួន ០២​កេស​, ទឹក​សុទ្ធ និង​ភេ​ស​ជ្ជះ​ចម្រុះ ចំនួន​៧៤​កេស សម្រាប់​ជូន​ដល់​ក្រុម​កីឡាករ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com