ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ លោកជំទាវ Maria Fernanda Lay ប្រធានរដ្ឋសភា​ទីម័​រឡេ​ស្តេ​ - ​សម្ដេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម José Ramos-Horta ប្រធានាធិបតី​ទីម័​រឡេ​ស្តេ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានរដ្ឋសភា​ឥណ្ឌូណេស៊ី - សម្តេច​តេជោ ប្រធានព្រឹទ្ធសភា ជួប​សម្ដែង​ការគួរសម និង ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ប្រា​បូ​វ៉ូ ស៊ូ​ប៊ីយ៉ា​ន់​តូ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ - ​សម្តេច តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ លោក​សាស្ត្រាចារ្យ​បណ្ឌិត Dato' Sri Tahir សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​របស់ ប្រធានាធិបតី​ឥណ្ឌូណេស៊ី និង​ស្ថាបនិក​ក្រុមហ៊ុន Mayapada Group ចូលជួប និង​សម្តែង​ការគួរសម​​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​ឯកឧត្តម​បណ្ឌិត មហា​មេ​ដ យូ​សុស​កាឡា ប្រធាន​ប្រតិបត្តិ​អង្គការ អ្នកប្រជាធិបតេយ្យ​និយម​កណ្ដាល​អាស៊ី​-​ប៉ាស៊ីហ្វិក ចូលជួប​សម្តែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ អគ្គលេខាធិការ​អាស៊ាន - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ត​ផ្តល់​សេវាសាធារណៈ និង​ដោះស្រាយ​បញ្ហា​ប្រឈម ជូន​ពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព​ - ​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​
0

ថវិកា​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ ត្រូវបាន​ប្រគល់ជូន​គ្រួសារ​សព​សមាជិក​មន្ត្រី អាវុធហត្ថ​រាជធានី​ភ្នំពេញ​!

ថវិកា​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ ត្រូវបាន​ប្រគល់ជូន​គ្រួសារ​សព​សមាជិក​មន្ត្រី អាវុធហត្ថ​រាជធានី​ភ្នំពេញ​!

ដោយ​បាន​ការអនុញ្ញាត​ពី លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ និង​ជា មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​ឲ្យ​តំណាង ដែល​មាន​លោក ឧត្តមសេនីយ៍ត្រី ច័ន្ទ វាសនា មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រគល់​ថវិកា​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ ចំនួន ៣៧,០៦១,០០០​រៀល ជូន​ដល់ គ្រួសារ​សព​លោក​ព្រិន្ទបាលឯក ឃួន វិសាល សមាជិក​មន្ត្រី អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​បាន​ទទួលមរណភាព ក្នុង​ជន្មាយុ​៣១​ឆ្នាំ ដោយ​គ្រោះថ្នាក់​ចរាចរ​។

​ថវិកា​ទាំងអស់​នេះ​គឺ​បានមកពី​ការបរិច្ចាគ​ដោយ​ស្ម័គ្រចិត្ត ប្រកបដោយ​ទឹកចិត្ត​សប្បុរសធម៌ របស់ លោកនាយ​ឧត្តមសេនីយ៍ លោក លោកស្រី ដែល​ជា​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ទូទាំង​ប្រទេស ក្នុង​ការចូលរួម​ចែករំលែក​ទុក្ខលំបាក​គ្នា​ទៅវិញទៅមក​។ ព្រម​ជាមួយ​គ្នា​នោះ ក្រុមការងារ បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា ជូន​ចំពោះ​ក្រុមគ្រួសារ​សព​ផងដែរ​។​

​តំណាង​គ្រួសារ​សព ក៏​បាន​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ទឹកចិត្ត និង​ការលះបង់ របស់ លោកនាយ​ឧត្តមសេនីយ៍ អគ្គមេបញ្ជាការ​រង មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ព្រមទាំង​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ទូទាំង​ប្រទេស និង​បាន​បួងសួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធ ក្នុង​លោក តាម​ជួយ​បីបាច់​ថែរក្សា ប្រោស​ព្រំ​ប្រសិទ្ធិ​ពរ​ជ័យ ជូន​ដល់ លោកនាយ​ឧត្តមសេនីយ៍ លោក លោកស្រី នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ សូម​ជួប​ប្រទះ​តែ​សេចក្តីសុខ សេចក្តីចម្រើន ព្រម​ជាមួយ​ពុទ្ធពរ ទាំង ៥​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​
#PhnomPenhGRK

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com