ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានរដ្ឋសភា​ឥណ្ឌូណេស៊ី - សម្តេច​តេជោ ប្រធានព្រឹទ្ធសភា ជួប​សម្ដែង​ការគួរសម និង ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ប្រា​បូ​វ៉ូ ស៊ូ​ប៊ីយ៉ា​ន់​តូ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ - ​សម្តេច តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ លោក​សាស្ត្រាចារ្យ​បណ្ឌិត Dato' Sri Tahir សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​របស់ ប្រធានាធិបតី​ឥណ្ឌូណេស៊ី និង​ស្ថាបនិក​ក្រុមហ៊ុន Mayapada Group ចូលជួប និង​សម្តែង​ការគួរសម​​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​ឯកឧត្តម​បណ្ឌិត មហា​មេ​ដ យូ​សុស​កាឡា ប្រធាន​ប្រតិបត្តិ​អង្គការ អ្នកប្រជាធិបតេយ្យ​និយម​កណ្ដាល​អាស៊ី​-​ប៉ាស៊ីហ្វិក ចូលជួប​សម្តែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ អគ្គលេខាធិការ​អាស៊ាន - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ត​ផ្តល់​សេវាសាធារណៈ និង​ដោះស្រាយ​បញ្ហា​ប្រឈម ជូន​ពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព​ - ​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការសាងសង់​«​មន្ទីរពេទ្យ​ជាតិ​តេជោ​សន្ដិភាព​»

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការសាងសង់​«​មន្ទីរពេទ្យ​ជាតិ​តេជោ​សន្ដិភាព​»

នៅ​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ១៣​រោច ខែ​បុស្ស ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការសាងសង់​«​មន្ទីរពេទ្យ​ជាតិ​តេជោ​សន្ដិភាព​» ដែល​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ព្រមទាំង​សំណេះសំណាល​ជាមួយ​កម្មករសំណង់​នៅក្នុង​ការដ្ឋាន​មន្ទីរពេទ្យ​នេះ​ប្រមាណ ១,២០០ នាក់​។​

​នៅ​ព្រឹក​នេះ មុន​នឹង​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី បុគ្គលិក​សាងសង់​មន្ទីរពេទ្យ​នេះ សម្ដេច​តេជោ​បាន​អញ្ជើញ​ធ្វើដំណើរ​ពិនិត្យ​មើល​ពី​ដំណើរការនៃ​ការសាងសង់​មន្ទីរពេទ្យ​នេះ​ជាពិសេស​អញ្ជើញ​ពិនិត្យ​ទៅ​តាម​បន្ទប់​នីមួយៗ​ដែល​មាន​បំពាក់​នៅ​គ្រែ​អ្នកជំងឺ​និង​បរិក្ខារ​វេជ្ជសាស្ត្រ​មួយចំនួន​។

​តាម​ការ​ឲ្យដឹង​ពី​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​អោយដឹងថា អគារ​«​មន្ទីរពេទ្យ​ជាតិ​តេជោ​សន្ដិភាព​»​មាន​ចំនួន​១១ អគារ​ដែល​មាន​អគារ​ព្យាបាល និង​សង្គ្រោះ​បន្ទាន់​(E)​មាន​ទំហំ ៧,៤៨០ ម៉ែត្រការ៉េ​,​អគារ​ព្យាបាល​កម្រិតធ្ងន់​(H1​និង H2)​មាន​គ្រែ​សរុប​ចំនួន​៥២៧​គ្រែ​, អគារ​ព្យាបាល​កម្រិត​ស្រាល​(H3,H4,H5,H6​និង​H7)​មាន​គ្រែ​សរុប​៨,៩៦៩ គ្រែ​,​គ្រែ​បុគ្គលិក​ពេទ្យ​ប្រចាំការ​មាន​ចំនួន​៤៦​គ្រែ​និង​គ្រែ​បុគ្គ លិក​ស្នាក់​នៅ​ចំនួន​២០៦ គ្រែ​,​អគារ​បច្ចេកទេស​(T1),​អគារ​បច្ចេកទេស (T2),​អគារ​ផ្គត់ផ្គង់​និង​ព័ត៌មាន​(A)​មាន​ទំហំ​២,៨៣៥ ម៉ែត្រការ៉េ​,​អគារ​ស្នាក់​នៅ​សម្រាប់​បុគ្គលិក (S)​មាន​គ្រែ​សរុប​ចំនួន ២៣៤ គ្រែ​។ ចំណត​រថយន្ត​មាន​ផ្ទៃក្រឡា ៧,០២៦ ម៉ែត្រការ៉េ ដែល​អាច​ចត រថយន្ត​បាន​ចំនួន ២១០ គ្រឿង មាន​សួនច្បារ​ព័ណ៌​បៃតង​ទំហំ ៤,៤៩០ ម៉ែត្រការ៉េ ។​

​មន្ទីរពេទ្យ​ជាតិ​តេជោ​សន្ដិភាព​នេះ​ស្ថាបនា​ដោយ​ក្រុមហ៊ុន ស៊ីជេ​អ៊ី​ស៊ី CJEC .co,Ltd សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​។ មន្ទីរពេទ្យ​ជាតិ​តេជោ​សន្ដិភាព​នេះ​ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​បើក​ការដ្ឋាន​សាងសង់​កាលពី​
​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ ។​មន្ទីរពេទ្យ​ជាតិ​ដ៏​ធំ​មួយ​នេះ​គ្រោង​នឹង​បញ្ចប់​ការសាងសង់ រួច​ជា​ស្ថាពរ​និង​ដាក់ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ខែ​មិថុនា​ឆ្នាំ​២០២៣​។​

​សម្ដេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​ឃើញ​ពី​វឌ្ឍនៈភាព នៃ​ការសាងសង់​មន្ទីរពេទ្យ​នេះ ដោយ​សាងសង់​បាន​លឿន​ឆាប់រហ័ស និង​ប្រកបដោយ​គុណភាព​។ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​កោតសរសើ​រ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រសួង​សុខាភិបាល ក៏​ដូចជា​ក្រុមហ៊ុន​សាងសង់ និង កម្មករ កម្មការិនី​ទាំងអស់ ដែល​បាន​រួមគ្នា​ប្រឹងប្រែង​សាងសង់​មន្ទីរពេទ្យ​ជាតិ «​តេជោ​សន្តិភាព​» ឱ្យ​សម្រេច​បាន​ប្រមាណ ៨០​ភាគរយ​នា​ពេល​នេះ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ផ្តើមចេញ​ពី​បទពិសោធ​ន៍​ដ៏​ឈឺចាប់​នៃ​ជំងឺ​ឆ្លងកូវី​ដ​-១៩ កាលពី​ឆ្នាំ​២០២០ និង​២០២១ ទើប​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​សម្រេច​ចិត្ត​សាងសង់​មន្ទីរពេទ្យ «​តេជោ​សន្តិភាព​»​នេះ​ឡើង​។​សម្តេច​ត​ថា សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ជា​គោលដៅ​ចម្បង​មួយ ក្នុងចំណោម​គោលដៅ​អាទិភាព​ទាំងឡាយ​របស់​រាជរដ្ឋាភិបាល​។​

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​ទៀត​ថា មន្ទីរពេទ្យ​ជាតិ «​តេជោ​សន្តិភាព​» មាន​សមត្ថភាព​ទទួល​អ្នកជំងឺ​បាន​រហូតដល់​ជិត​១​ម៉ឺន​នាក់​។​សម្ដេច​ក៏​បាន​កោតសរសើ​រ​អ្នក​រចនា​ប្លង់​អគារ​មន្ទីរពេទ្យ​ជាតិ «​តេជោ​សន្តិភាព​» ដោយ​មាន​ពន្លឺ និង​ខ្យល់​ចេញចូល​គ្រប់​គ្រាន់ ដែល​ផ្ដល់​នូវ​ផា​សុខភាព​សម្រាប់​អ្នកជំងឺ​។

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បានអនុញ្ញាត​ឱ្យ​មន្ទីរពេទ្យ​ជាតិ «​តេជោ​សន្តិភាព​» មាន​អនុប្រធាន​ចំនួន​៥​រូប និង​សម្រេច​ឱ្យ​ជ្រើសរើស​ពេទ្យ​ចំនួន​២០០​នាក់​បន្ថែមទៀត សម្រាប់​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ «​តេជោ​សន្តិភាព​»​។​

​ជាមួយគ្នា​នោះ សម្តេច​តេជោក៏បាន​អនុញ្ញាតផ្ត​ល់​បុគ្គលិកជាប់​កិច្ចសន្យាចំ​នួន​៣០០​នាក់ សម្រាប់​មន្ទីរពេទ្យ​ជាតិ​នេះ​ផង​ដែរ​។

​នៅថ្ងៃនេះ ពាក់ព័ន្ធ​ទៅនឹង​ឱកាស​នៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​ខាងមុខនេះ សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​មាន​ការព្រម​ប្រយ័ត្ន​អំពី​គ្រោះថ្នាក់​ចរាចរណ៍ រាល់​ការ​ធ្វើ​ដំណើរ​ត្រូវ​គោរព​ច្បាប់​ចរាច​រណ៍ ចៀសវាង​ការគ្រោះថ្នាក់​ដោយ​យថាហេតុ​ណាមួយ​។
​ជាមួយគ្នា​នោះ ក្នុងឱកាស​ដែល​មាន​វិធី​សែនព្រេន​ផ្សេងៗ​ត្រូវ​ប្រយ័ត្ន​ភ្លើង​ធូប ភ្លើង​ទៀត ចៀសវាង​ការឆាបឆេះ​ដោយ​អគ្គីភ័យ ក្នុងអំឡុងពេល​ពិធី​បុណ្យចូលឆ្នាំ​ចិន​ខាងមុខនេះ​។

​ពាក់ព័ន្ធ​នឹង​បញ្ហានយោបាយ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​រំលឹក​ថា សូម​កុំ​ចាត់​ទុក​គ្រប់​រឿង​របស់​អ្នកនយោបាយ ជា​រឿង​នយោបាយ​។ សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​ប្រកាស​ជា​ថ្មី​ព្រមាន​ចាត់វិធានការ​ច្បាប់ រាល់​សម្តី​ប៉ះពាល់​ដល់​កិត្តិយស​បក្ស​ប្រជាជន​កម្ពុជា​។​សម្តេច​តេជោ បាន​បញ្ជាក់ទៀតថា សំណុំរឿង​លោក ថាច់ សេដ្ឋា មិន​ជាប់​ពាក់ព័ន្ធ​នឹង​នយោបាយ​ទេ​។​

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​ទៀត​ថា ចាប់ពី​ពេលនេះ​តទៅ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ប្រើប្រាស់​វិធានការ​ច្បាប់ ដើម្បី​ការពារ​ភាព​ស្អាតស្អំ​។ សម្តេច​ក៏​បាន​ណែនាំ​អោយ​មេធាវី​រាជរដ្ឋាភិបាល ពិនិត្យ​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ភ្លើងទៀន ដែល​ចោទថា គណបក្ស​ប្រជាជន​កម្ពុជា​គំរាមកំហែង​បក្ស​ខ្លួន ដែល​ចេញផ្សាយ​ការពារ​ម្សិលមិញ​នេះ​។

​សម្តេច​តេជោក៏បាន​ហាម​ជន​បរទេស​កុំ​អោយ​លូក​ដៃ​ក្នុង​បទល្មើស​របស់​អ្នក​នយោបាយ​នៅ​កម្ពុជា ព្រោះ​ប្រទេស​កម្ពុជា ជា​ប្រទេស​ឯករាជ្យ មិន​ចំណុះ​ឱ្យ​ប្រទេស​ណាមួយ​នោះ​ទេ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com