ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​ជាមួយ​គណៈប្រតិភូ​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​ជាមួយ​គណៈប្រតិភូ​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន​

នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន ដឹកនាំ​ដោយ លោក ម៉ៃ​ឃើ​ល មីឆា​ឡាក់ ( Michael Michalak) អនុប្រធាន​ជាន់ខ្ពស់ ជា​នាយក​គ្រប់គ្រង​ប្រចាំ​តំបន់ និង​សមាជិក​រួមមាន​ក្រុមហ៊ុន Conoco Phillips , ក្រុមហ៊ុន Ford, ក្រុមហ៊ុន RMA Group ,​ក្រុមហ៊ុន Pfizer, ក្រុមហ៊ុន Visa, ក្រុមហ៊ុន Vriens & Partners​។

​លោក ម៉ៃ​ឃើ​ល មីឆា​ឡាក់ បាន​គោរព​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​សម្រាប់​ការផ្ដល់ពេលវេ​លា​ដ៏​មានតម្លៃ​ទទួល​ពិភាក្សា​ជាមួយ​គណៈប្រតិភូ ហើយ​បាន​សំដែង​ការអបអរសាទរ ចំពោះ​ជោគជ័យ​របស់​កម្ពុជា ក្នុងការ​ធ្វើ​ជា​ប្រធាន​អាស៊ាន ដែល​បាន​បង្កើន​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​សហរដ្ឋអាមេរិក លើក​គ្រប់​វិស័យ​ដូចជា​ទំនាក់ទំនង សហរដ្ឋអាមេរិក​-​អាស៊ាន ជារួម​។

​ជាមួយគ្នា​នោះ លោក ម៉ៃ​ឃើ​ល មីឆា​ឡាក់ ក៏​បាន​គោរព​ជូនពរ​កម្ពុជា ឲ្យទទួល​បាន​ជោគជ័យ ក្នុងការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម និង ការបោះឆ្នោត​ជា​សកល​នៅក្នុង​ខែ​កក្កដា​ខាងមុខ ។ លោក ម៉ៃ​ឃើ​ល មីឆា​ឡាក់ បាន​គោរព​ជម្រាបជូន​សម្ដេច​តេជោ ថា គោលបំណង​របស់​គណៈ​ប្រតិភូ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​នៅពេលនេះ គឺ​ដើម្បី​សម្ដែង​នូវ​ការគាំទ្រ​ដល់​ផែនការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​វិបត្តិ​ជំងឺ​កូវី​ដ​១៩ ដោយ​ស្វែងរក​មធ្យោបាយ​កែលម្អ​លទ្ធភាព​ទទួលបាន​ហិរញ្ញវត្ថុ សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងស្រុក និង​វិស័យ​ឧស្សាហកម្ម ដែល​រងគ្រោះ​ខ្លាំង លើកកម្ពស់​វិស័យ​ឯកជន​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ជា​ប្រភព​សំខាន់​នៃ​ការយល់ដឹង ការអនុវត្ត​ល្អ​បំផុត និង​បច្ចេកវិទ្យា​ដែល​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុង​ការរៀបចំ និង​អនុវត្ត​កំណែទម្រង់​សេដ្ឋកិច្ច ក្នុង​គោលបំណង​ពង្រឹង​ឧស្សាហកម្ម​ដែល​មាន​ស្រាប់ ដោយ​បណ្ដុះបណ្ដាល​តម្លៃបន្ថែម​សេវាកម្ម និង​ឧស្សាហកម្ម​ឲ្យ​កាន់តែ​ខ្ពស់ និង​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​កសាង​សមត្ថភាព​រួម​ទាំង​ការអភិវឌ្ឍ​ធនធានមនុស្ស ការបណ្ដុះបណ្ដាល​សហគ្រាស​ធុន​តូច និង​មធ្យម និង​កម្មវិធី​ភាពជា​អ្នកដឹកនាំ​យុវជន ។

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍ និង​ថ្លែងអំណរគុណ​ជូន​ដល់​ធុរកិច្ច​សហរដ្ឋអាមេរិក​ទាំង​អស់ រួម​ទាំង​ក្រុមហ៊ុន ហ្វៃ​ហ្ស៊័​រ ក្រុម​ហ៊ុនហ្វត ក្រុមហ៊ុន Abbott ។​ល​។ ដែល​សុទ្ធសឹង​ជា​ក្រុមហ៊ុន​ដែល​តំណាង​ឲ្យ​គុណភាព ។​

​សម្ដេច​តេជោ បាន​ជម្រាបជូន​ប្រតិភូ​ទាំងមូល​ថា គ្មាន​ពេល​ណា​ដែល​ទំនាក់ទំនង​កម្ពុជា និង​សហរដ្ឋអាមេរិក ល្អ​ជាង​ពេល​នេះ​ទេ ។ អ្វី​ដែល​ជា​សក្ខីភាព​នោះ គឺ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ មាន​ការរីកចម្រើន ប្រជាជន​នៅ​សហរដ្ឋអាមេរិក ប្រើប្រាស់​សម្ភារៈ​ផលិត​នៅ​កម្ពុជា ហើយ​ប្រជាជន​កម្ពុជា មាន​ការងារ​ធ្វើ នេះហើយ ជា​អ្វី​ដែល​យើង​នឹង​ជំរុញ​បន្ត​ទៅមុខ​ទៀត ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com