ទាន់ហេតុការណ៍
ឆ្នាំ​២០២៤ ក្រសួង​មហាផ្ទៃ​បន្ត​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​បាន​៦០៦​ករណី​ - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ឱ្យ​សិក្សា​បញ្ជូន​នគរបាល​ល្មើស​វិន័យ ទៅ​ធ្វើការ​នៅ​ព្រំដែន ពី ៣ ទៅ ៦​ខែ​ - ផ្លូវ​ថ្មើរជើង (Walk Street) ភ្នំពេញ បាន និង​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ - ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​)
0

សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​សម្ពោធ​ភាពយន្ត​រឿង «​កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូរណ៌​មី​»

សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​សម្ពោធ​ភាពយន្ត​រឿង «​កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូរណ៌​មី​»

(​ភ្នំពេញ​) ៖ នៅ​ល្ងាច​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ ២០២៣ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​សម្ពោធ​ខ្សែភាពយន្ត​រឿង «​កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូរណ៌​មី​» ដែល​ជា​ភាពយន្ត​បែប​ប្រវត្តិសាស្ត្រ និង​ឆ្លុះបញ្ចាំង​ពី​ជីវិត​តស៊ូ​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​នោះ ដែល​ថត​បាន​ប្រមាណ​ជា​៦០% សល់​៤០%​ទៀត​នឹង​ត្រូវ​ថត​បន្ត​នា​ពេល​បន្ទាប់​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​កោតសរសើ​រ​ចំពោះ​គណៈកម្មាធិការ​រៀបចំ ដែល​ដឹកនាំ​ដោយ​លោក​ជំទាវ ហ៊ុន ម៉ា​ណា ជាមួយ​នឹង​ការរៀបចំ​ពី​បុគ្គលិក​ទូរទស្សន៍​បាយ័ន ដើម្បី​រៀបចំ​កម្មវិធី​នេះ​ឡើង​។ សម្ដេច​តេជោ​បានសម្ដែង​នូវ​ការ​អរគុណ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​តួរ​សម្ដែង​ទាំងអស់ ដែល​បាន​ចូលរួម​សម្ដែង​បាន​យ៉ាង​ល្អ​ក្នុង​រឿងនេះ​។​សម្ដេច​តេជោបា​នអរគុណ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង ក៏​ដូច​បញ្ជាការដ្ឋាន​កង​អង្គរក្ស ដែល​បាន​ចូលរួម​សម្របសម្រួល​នៅ​ក្នុង​ការផលិត​រឿងនេះ​។ សម្តេច​តេជោ​ក៏បានថ្លែងអំណរគុ​ណ​ចំពោះ​អាជ្ញាធរ​គ្រប់​ទីកន្លែង ដែល​បាន​ជួយ​សម្រួល​ឲ្យមាន​ទីតាំងថ​ត​ផងដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ថ្លែងអំណរគុណ​ដល់​បណ្តា​សប្បុរសជន ដែល​បាន​ចូល​ថវិកា​សម្រាប់​ទ្រទ្រង់​ក្នុង​ដំណើរការ​ថត​ខ្សែភាពយន្ត កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូរណ៌​មី ជា​បន្តបន្ទាប់​។ នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា កន្លងទៅនេះ មាន​ក្រុមហ៊ុន​បរទេស​ចំនួន​៣ បាន​មក​ជួប​សម្តេច​ដើម្បី​ចង់​ថត​រឿង «​កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូរណ៌​មី​» តែ​សម្តេច​មិន​អនុញ្ញាត​ឲ្យ​ថត​។ ការ​មិន​ឲ្យ​ថត ដោយសារ​មិន​ចង់ឲ្យ​មាន​ការ​យក​រឿង​ជីវិត​ផ្ទាល់ខ្លួន​របស់​សម្តេច យក​ទៅ​កាឡៃ​ខុស​ពី​ការពិត​។​
​សម្តេច​តេជោ​បន្តថា តួអង្គ​សម្តេច​ក្នុង​រឿង «​កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូរណ៌​មី​» ផ្សាភ្ជាប់​ទៅនឹង​ប្រវត្តិសាស្ត្រ​ខ្មែរ ហើយ​រឿង​នេះ នឹង​ក្លាយជា​កេរ្តិ៍​មរកត​សម្រាប់​អ្នកជំនាន់ក្រោយ​យល់ដឹង​។ រឿង «​កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូរណ៌​មី​» នឹង​ផ្តល់​ប្រយោជន៍​ដល់​អ្នក​ស្រាវជ្រាវ​ប្រវត្តិ​សាស្ត្រ ដែល​មាន​ដំណាក់កាល​មួយ​ទៅ​ដំណាក់កាល​មួយ​ទៀត​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​រំលឹក​ដល់​ជីវិត​ស្នេហា​របស់​សម្តេច​ជាមួយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្តើមចេញ​ពី​ការផ្សំផ្គុំ ពី​អ្នក​មិន​ស្គាល់​គ្នា​សោះ ក្លាយ​ជា​គូព្រេង​នឹង​គ្នា​។ សម្តេច​សារភាពថា សម្តេច​ស្រឡាញ់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែ​សម្តេច​ថា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏​ស្រឡាញ់​សម្តេច​ដែរ​តាមរយៈ​ការបង្ហាញ​សកម្មភាព​មួយ​ចំនួន​ផងដែរ​។ សម្តេច​មានប្រសាសន៍​បញ្ជាក់ថា «​របួស​ខ្លួនប្រាណ​អាច​ព្យាបាល​ជា តែ​របួស​ផ្លូវចិត្ត​ពិបាក​ព្យាបាល​បាន​» ដែល​បាន​វាយប្រហារ​សម្តេច​រហូត​មកដល់ពេលនេះ គឺ​ការស្លាប់​កូនប្រុស ហ៊ុន កំសត់ នៅ​នឹង​មុខ​។ សុំ​គេ​យក​ទៅ​កប់ គេ​មិនឲ្យ ប្រពន្ធ​ឈឺ​ក៏​គេ​មិនឲ្យ​ទៅ​មើល​។ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ទឹកភ្នែក​សម្តេច​តែងតែ​ហូរ​ជានិច្ច​នៅពេល​ស្តាប់​ចម្រៀង ទុក្ខ​ស្រីប្តី​ព្រាត់ អនិច្ចា​កូន​កំសត់ និង​សំបុត្រ​ដែល​ពិបាក​សរសេរ​បំផុត​។ ទោះ​បី​ត្រូវ​ហូរ​ទឹកភ្នែក តែ​សម្តេច​នៅ​តែ​ស្តាប់​។ នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ដោយសារ​តែ​ឆ្លង​ការ​កាត់​ការលំបាក​ទុក្ខសោក​នេះហើយ ដែល​នាំ​ឲ្យ​សម្តេច​ប្តេជ្ញា​ថា ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ នឹង​មិន​ឲ្យ​កម្ពុជា​ធ្លាក់​ចូល​សង្គ្រាម​នោះទេ​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ថ្លែងអំណរគុណ​សារជាថ្មី ដល់​គ្រប់​តួអង្គ​ទាំងអស់​ដែល​បាន​រួច​ចំណែក​ក្នុងការ​ផលិត​រឿង «​កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូរណ៌​មី​» រួម​ទាំង​ទីប្រឹក្សា​ទាំងអស់ និង​សូមឲ្យ​ទទួលបាន​នូវ​ភាពជោគជ័យ​ក្នុង​ការផ​លិត​ភាគ​បន្តបន្ទាប់​ទៀត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com