ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ជាង ៤​ពាន់​នាក់​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ជាង ៤​ពាន់​នាក់​

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែ​មីនា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​សរុប​ប្រមាណ ៤,៥៦៦​នាក់ នារី ២,០៣២​នាក់​។ ពិធី​ប្រគល់​សញ្ញាបត្រ​នេះ ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។​

​និស្សិត​ទទួល​សញ្ញាបត្រ​នេះ មាន​កម្រិត​បរិញ្ញាបត្រ​រង បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់​បណ្ឌិត​។ ពួកគេ​បាន​បញ្ចប់​ការសិក្សា​ក្នុង​ឆ្នាំ​សិក្សា​២០១៩-២០២០, ឆ្នាំ​សិក្សា​២០២០-២០២១, និង ឆ្នាំ​សិក្សា​២០២១-២០២២ មក​ពី​ទីតាំង​គោល​រាជធានី​ភ្នំពេញ​, សាខា​ខេត្ត​តាកែវ​, សាខា​ខេត្ត​ស្ទឹងត្រែង​, និង​សាខា​ខេត្ត​រតនគិរី​។ និស្សិត​ទទួល​សញ្ញាបត្រ​ទាំងនេះ ក៏​មាន​និស្សិត​ជនជាតិដើម​ភាគតិច​ចំនួន ៤៦​នាក់ នារី ១៨​នាក់​ផង​ដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​អបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ក្នុង​ការបណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស​ឲ្យទទួល​បាន​ភាពជោគជ័យ​ជា​បន្តបន្ទាប់​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ និស្សិត​រាប់​ម៉ឺន​នាក់​ត្រូវបាន​ប្រគល់​សញ្ញាបត្រ ដែល​ជា​ដំណើរ​ដ៏​ល្អ​សម្រាប់​សង្គម​ពិសេស​ភាព​រីកចម្រើន​នៃ​វិស័យ​អប់រំ​នៅ​កម្ពុជា​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា គណបក្ស​ប្រជាជន​កម្ពុជា គឺជា​និមិត្តរូប​នៃ​ការផ្លាស់ប្តូរ​សង្គម​។​

​សម្តេច​បន្តថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ​ប្រទេស​ផ្លាស់ប្តូរ​ពី​ប្រទេស​បែកបាក់ ពី​ប្រទេស​មាន​សង្គ្រាម មក​ជា​ប្រទេស​មាន​សុខសន្តិភាព ផ្លាស់​ប្តូរ​ពី​ប្រទេស​ក្រីក្រ មក​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប នឹង​បន្ត​ផ្លាស់ប្តូរ​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យ​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​ខាងមុខ​ទៀត​។​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ទៀត​ថា រាជធានី​ភ្នំពេញ ពីមុន​មាន​អគារ​ខ្ពស់​ត្រឹម​មួយ​អគារ ២​គារ​ប៉ុណ្ណោះ តែ​ពេល​បច្ចុប្បន្ន​រាជធានី​ភ្នំពេញ មាន​អគារ​ខ្ពស់​ចាប់ពី​៥​ជាន់ ដល់ ៣០​ជាន់ ៤០​ជាន់ រាប់រយ​អគារ​។​

​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​គណបក្ស​តែមួយគត់​នាំទៅដល់​ការផ្លាស់ប្តូរ​នៅ​កម្ពុជា​។​

​សម្តេច​តេ​ជោបាន​លើកទឹ​ក​ចិត្ត​ឱ្យ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ បន្ត​យកចិត្តទុកដាក់​លើ​ការបណ្តុះបណ្តាល​បន្ថែមទៀត​។​សម្តេច​បន្ត​អំពាវនាវ​ដល់​សាកលវិទ្យាល័យ​ពង្រឹងគុណភាព​អប់រំ ជាពិសេស​នៅ​តាម​បណ្តា​ខេត្ត​។ ជាពិសេស​សាខា​សាកលវិទ្យាល័យ​នីមួយៗ ដែល​រួមចំណែក​ក្នុង​ការកាត់បន្ថយ​ការលំបាក​របស់​និស្សិត​ដែល​ត្រូវ​ធ្វើដំណើរ​មក​បន្ត​ការសិក្សា​នៅ​ភ្នំពេញ​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ការ​រាតត្បាត​ជំងឺ​កូវី​ដ​១៩ មិនទាន់​បិទ​បញ្ចប់​ទាំងស្រុង ហើយ​វិធានការ​ទប់ស្កាត់ ក៏​មិន​អាច​ទម្លាក់​ចោល​ទាំងស្រុង​នោះ​ដែរ​។​សម្តេច​តេ​ជោបាន​រំលឹកថា កាល​ពី​ចូលឆ្នាំថ្មី ឆ្នាំ​២០២២ សម្តេច​ការបារម្ភ និង​ភ័យ​ខ្លាំងណាស់ ពី​ការ​រាតត្បាត​ជំងឺ​កូវី​ដ​១៩ បន្ទាប់ពី​មាន​ការប្រមូល​មនុស្ស​យ៉ាង​កកកុញ តែ​ក្រោយមក​យើង​ទប់ស្កាត់​បាន​ល្អ​ប្រសើ​ររ​ហូត​មកដល់ពេលនេះ​។

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ដាស់តឿន​ដល់​រដ្ឋមន្ត្រី​គ្រប់​ក្រសួង​ទាំងអស់ សូម​អោយ​ពិនិត្យ​ឱ្យ​ច្បាស់​លើ​លិខិត​ឯកសារ​ផ្សេងៗ មុន​ចុះហត្ថលេខា ទាំង​អក្ខរាវិរុទ្ធ និង​ការដាក់ ថ្ងៃ ខែ ច្បាស់លាស់​។ ពីព្រោះ​កន្លងមក​មាន​ក្រសួង​មួយចំនួន​មិនសូវ​បាន​យកចិត្តទុកដាក់​ទៅលើ​ឯកសារ​ដែល​ផ្ញើ​មក​កាន់​សម្ដេច រួច​ក៏​ចុះហត្ថលេខា ទាំង​មិន​បាន​ដាក់ ថ្ងៃ ខែ ផង​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា មាន​ក្រសួង​ចំនួន​៤ ដែល​ធ្វើ​លិខិត​នានា​ផ្ញើជូន​សម្តេច​មិនសូវ​មាន​កំហុស រួម​មាន​ក្រសួង​មហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​វប្បធម៌ និង​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន សួ​ម​ចូលរួម​សម្តែង​ការសោកស្តាយ​ចំពោះ​ភ្លើង​ឆេះ​ព្រះរាជដំណាក់​នៅ​ខេត្តសៀមរាប​។ សម្តេច​តេជោ បន់ស្រន់​ឱ្យ​បារមី​ព្រះអង្គ​ចេក ព្រះអង្គ​ចម កុំ​ត្រា​ប្រណី​លើ​ជន​បំភ្លៃ​ព័ត៌មាន និង​ចោទ​ថា រាជរដ្ឋាភិបាល និង​បក្ស​ប្រជាជន​ជា​អ្នក​ដុត​ព្រះរាជដំណាក់​។ សម្តេច​តេ​ជោបាន​ច្រាន​ចោល​ការចោទប្រកាន់​ថា រាជរដ្ឋាភិបាល និង​បក្ស​ប្រជាជន​កម្ពុជា បាន​ដុត​ព្រះរាជដំណាក់ ដែល​នេះ​ជា​គំនិត​របស់​ជន​អគតិ​មួយចំនួន​ដែល​វាយប្រហារ​មកលើ​រាជរដ្ឋាភិបាល​។ សម្តេច​តេជោ​បាន​ថ្លែងថា មិន​ថា​អស់​ថវិកា​ប៉ុន្មាន​នោះទេ ត្រូវតែ​សង់​ព្រះរាជដំណាក់​ឡើងវិញ ព្រោះ​ព្រះរាជដំណាក់​ជា​តំបន់​ប្រវត្តិសាស្ត្រ​នៃ​ការដឹកនាំ​ចលនា​តស៊ូ​រំដោះជាតិ របស់​ព្រះ​បិតា​ជាតិ​។​

​នៅ​ថ្ងៃ​នេះ​ផង​ដែរ សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​ប្រកាស​គាំទ្រ​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ ពាក់ព័ន្ធ​ការនាំ​សិស្ស​លេងល្បែង និង​របាំ​ប្រជាប្រិយ​។ សម្តេច​តេជោ​បាន​ថ្លែងថា សម័យ​សកលភាវូបនីយកម្ម​ប្រពៃណី​ទំនៀមទម្លាប់​ងាយ​នឹង​បាត់បង់​។​

​ជាមួយគ្នា​នោះ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ខាងមុខ សម្ដេច​តេជោឱ្យ​យកចិត្តទុកដាក់​លើសុ​វត្ថិភាព​ចំណីអាហារ ហើយ​សម្តេច​តេជោ ក៏​បាន​ណែនាំ​ឱ្យ​ដាក់​តម្លៃ​លើ​ចំណីអាហារ ដើម្បី​ឲ្យ​អ្នក​ទិញ​ទាំង​ជនជាតិខ្មែរ និង​បរទេស​ងាយស្រួល​។

​មុន​នឹង​បញ្ចប់ សម្ដេច​តេជោ ហ៊ុន សែន បាន​អបអរសាទរ​ចំពោះ​និស្សិត​ជ័យលាភី​ទាំងអស់ និង​បាន​ជូនពរឲ្យ​ទទួលបាន​នូវ​ភាពជោគជ័​យទាំង​ការងារ និង​ការសិក្សា ជា​បន្តបន្ទាប់​ទៀត​នៅពេល​ខាងមុខ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com