ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អញ្ជើញ​បើក​ផ្ដល់ប្រាក់​របប​គោលនយោបាយ​គាំពារ​សង្គម​ជូន​ប្រជាពលរដ្ឋ​ចំនួន​២៣៩​នាក់ នៅក្នុង​សហគមន៍​ខេត្ត​កែប​

ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អញ្ជើញ​បើក​ផ្ដល់ប្រាក់​របប​គោលនយោបាយ​គាំពារ​សង្គម​ជូន​ប្រជាពលរដ្ឋ​ចំនួន​២៣៩​នាក់ នៅក្នុង​សហគមន៍​ខេត្ត​កែប​

​កែប​; នា​រសៀល​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០២៣ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាល​នៃ​គណ​: អភិបាល ខេត្ត​កែប បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បើក​ផ្ដល់​ប្រាក់​របប​គោល នយោបាយ​គាំពារ​សង្គម ក្នុង​សហ គ​មន៍​ខេត្ត​កែប ដែល​រៀបចំឡើង​ដោយ មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​កែប​។ ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី លោក វ៉ិត វាល់​ដា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន ស្តារ​សម្បទា និង​ប្រតិភូ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា តំណាង​កំលាំង​ទាំងបី ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មេភូមិ និង​បងប្អូន​ជា​ជន​មាន​ពិការភាព​ចំនួន ២៣៩​នាក់​។

​លោក ចាន់ សា​ម៉េង ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត បាន​ធ្វើ​របាយការណ៍​ឲ្យដឹងថា កន្លងមក​ក្រសួង​សង្គមកិច្ច និង​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា​ខេត្ត បាន​ធ្វើ​ការបណ្តុះបណ្តាល ស្តីពី​ការ កំណត់​អត្តសញ្ញាណ​កម្ម​ពិការភាព​តាម​គំរូ​សង្គម និង​សិទ្ធិ​ជា​មូលដ្ឋាន ជូន​ដល់​មន្ត្រី​ស្រុក​/​ក្រុង លោក​មេឃុំ ចៅសង្កាត់ និង​មន្ត្រី​ទទួលបន្ទុក​កម្មវិធី ឃុំ​/​សង្កាត់ ក្នុង​ការរៀបចំ ទិន្ន​នយ័​អត្តសញ្ញាណ​ពិការ​ភាព​ដែល​មាន​លក្ខណះ​ស្តង់ដា​រួម​មួយ​តាម​ប្រពន្ធ័​បច្ចេកវិទ្យា គ្រប់គ្រង​ព៌ត័មាន​ពិកា​រ​ភាព សម្រាប់​ជា​មូលដ្ឋាន​កំណត់​ក្រុម​គោលដៅ​ជន​មាន​ពិការភាព ក្នុង​ការលើកកម្ពស់​សេវា​គាំពារ​សង្គម និង​ការអភិវឌ្ឍ​ដល់​ជន​មាន​ពិការភាព ដើម្បី​ចូលរួម ចំណែក​ធ្វើអោយ​សម្រេច​គោលដៅ​អភិ​វឌ្ឈន៏​ប្រកបដោយ​ចីរភាព​របស់​រាជរដ្ឋាភិបា​ល​។

​លោក​ប្រធាន​បន្ថែមថា តាមរយះ​ការសហការ​ជាមួយ​អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ ក្នុង​ការចុះ​សម្ភាសន៍ កំណត់​អត្តសញ្ញាណ​កម្ម​ជន​មាន​ពិការភាព​ទូទាំង​ខេត្ត ពី​ឆ្នាំ​២០២១ រហូតមកដល់ ខែ​មីនា ឆ្នាំ​២០២៣ នេះ សម្ភាសន៍​បាន​ចំនួន ៦២៨ នាក់ ស្រី​ចំនួន ២៩៤ នាក់ ពិការ​កម្រិត​ស្រាល ៣៥៧ នាក់​, ពិការ​កម្រិត​មធ្យម​ចំនួន ១១៣ នាក់ , ពិការ​កម្រិតធ្ងន់ បំផុត ១៥៨ នាក់ ។ ក្នុង​នោះ​ក្រសួង​បានអនុម័ត​បោះពុម្ព​ប័ណ្ណ​ចំនួន ៦២០​នាក់ និង​ចេញ​ប្រកាស​ទទួលស្គាល់​ជនពិការ ដើម្បី​ទទួល​បាន​របប​គោលនយោបាយ ចំពោះ​ជនពិការ​ក្រីក្រ​នៅ​សហគមន៍ និង​បាន​បើក​ផ្តល់​ប្រាក់​លើក​ទី​១​នៅពេល​នេះ​ចំនួន ២៣៩ នាក់ ស្រី​១២៧​នាក់​(​ក្រុងកែប​ចំនួន​១១០​នាក់​, ស្រុក​ដំណាក់​ចង្អើរ​ចំនួន ១២៩​នាក់ ) ។ ជន​មាន​ពិការភាព​ដែល​ត្រូវ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​រយះពេល ៦​ខែ​ស្មើ ១២០,០០០​រៀល ចំនួន ១២៦​នាក់ និង​ទទួល​ប្រាក់ឧបត្ថម្ភ​រយះពេល ១២ ខែ​ស្មើ ២៤០,០០០ រៀល ចំនួន​១១៣​នាក់ សរុប​ទឹកប្រាក់​ដែល​ត្រូវ​ចំណាយ​បើក​ជូន​លើក​ទី​១ សម្រាប់​ឆ្នាំ ២០២២ ចំនួន ៤២,២៤០,០០០ រៀល ។

​មានប្រសាសន៍​សំណេះសំណាល និង​ផ្តាំផ្ញើ​ក្នុងឱកាស​នោះ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ បានបញ្ជាក់​ថា ក្រៅ​ពី​របប​គោលនយោបាយ​គាំពារ​សង្គម ចំពោះ​ជនពិការ​ក្រីក្រ​នៅ​សហគមន៍​  ប្រមុខ​រាជរដ្ឋាភិបាល បាន​ដាក់ចេញ​នូវ​គោល​យោ​បាយ​គាំពារ​សង្គម​រួមមាន សុខុមាលភាព ជីវភាព​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​រងគ្រោះ និង​ងាយ​រងគ្រោះ​ជាក់ស្ដែង​ដូចជា ការចាក់​វ៉ាក់សាំង​ដូ​សមូលដ្ឋាន និង​ដូស​ជំរុញ​ជូន​ប្រជាពលរដ្ឋ​ការឧ​ប​ត្ថ​ម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​០២​ឆ្នាំ​, ការឧបត្ថម្ភ​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​រង​ផលប៉ះពាល់ ដោយសារ​ជំងឺ​កូវី​ដ​-១៩, ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ​ក្នុងអំឡុងពេល​មាន​សំពាធ អតិផរណា ជាដើម​។ ក្នុងនោះ​ឯកឧត្តម ក៏​បាន​ផ្តាំផ្ញើ​ដល់​លោក​ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​លោក អភិបាលស្រុក /​ក្រុង លោក មេឃុំ ចៅសង្កាត់ និង​មន្ត្រី​ទទួលបន្ទុក​អនុវត្ត​កម្មវិធី នៅ​ឃុំ សង្កាត់ ភូមិ ត្រូវ​បន្ត​ផ្សព្វផ្សាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​បន្ត​ចុះ​សម្ភាសន៍​ការកំណត់​អត្តសញ្ញាណ​កម្ម​ជូន​ជន​មាន​ពិការភាព ដើម្បី​ជា​ឧត្តម​ប្រយោជន៍​របស់​បងប្អូ​ន​ជនមាន​ពិការភាព​៕​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com