ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បុណ្យ​បញ្ចុះ​ខណ្ឌសីមា និង​ឆ្លង​សមិទ្ធផល​នានា​ក្នុង​វត្ត​ព្រះ​បារមី​វង្កត​បុរី ហៅ​វត្ត​ទួល​ក្រសាំង

សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បុណ្យ​បញ្ចុះ​ខណ្ឌសីមា និង​ឆ្លង​សមិទ្ធផល​នានា​ក្នុង​វត្ត​ព្រះ​បារមី​វង្កត​បុរី ហៅ​វត្ត​ទួល​ក្រសាំង

នៅ​ព្រឹក ថ្ងៃ​ចន្ទ ៥​កើត ខែ​ពិសាខ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២៣ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាតក្រហមកម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ ពុទ្ធា​ភិ​សេក និង​ឆ្លង​សមិទ្ធផល​នានា​ក្នុង​វត្ត​ព្រះ​បារមី​វង្កត​បុរី ស្ថិតនៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​សម្ដេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា​ក្នុង​វត្ត ព្រះ​បារមី​វង្កត​បុរី ហៅ​វត្ត​ទួល​ក្រសាំង​នាពេលនេះ​។ សម្តេច​តេ​ជោបាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​អភិបាល​រាជធានី ក៏ដូចជា​ព្រះចៅអធិការ និង​គណៈកម្មការ​វត្ត ដែល​បាន​ខិតខំ​រួមគ្នា​កសាង​វត្ត​ព្រះ​បារមី​វង្កត​បុរី ហៅ​វត្ត​ទួល​ក្រសាំង​ឡើងវិញ​។​

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​រំពឹងថា កូនចៅ​ត្រកូល «​ហ៊ុន​» និង​ត្រកូល «​ឌី​» នឹង​មិន​បោះបង់​វត្ត​ព្រះ​បារមី​វង្កត​បុរី​នោះទេ ហើយ​បន្ត​ជួយ​ជ្រោមជ្រែង​គាំទ្រ​ដល់​វត្ត​នេះ​រហូត​ត​ទៅ​មុខ​ទៀត​។​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា នៅ​ឆ្នាំ​នេះ​ជា​ខួប ២៥​ឆ្នាំ នៃ​មរណភាព​មាតា​របស់​សម្តេច​, និង​ខួប​១០​ឆ្នាំ​នៃ​មរណភាព​បិតា និង​ជា​ខួប ១០០​ឆ្នាំ​ថ្ងៃ​កំណើត​របស់​បិតា​សម្តេច​ផងដែរ​។ សម្តេច​តេជោ បានសម្រេច​ជ្រើស​យក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២៣​នេះ ជា​ថ្ងៃ​បុណ្យខួប​នៃ​មរណភាព​បិតា​របស់​សម្តេច​។ សម្តេច​តេជោ ហ៊ុន សែន បាន​មាន​ប្រសា​ន៍​ថា ទោះបី​ថ្ងៃ​ទី​១២ ខែកក្កដា ចំ​ពេល​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​យ៉ាងណាក្តី តែ​សម្តេច​មិន​អាច​បោះបង់​ពិធីបុណ្យ​សម្រាប់​បិតា និង​មាតា​នោះឡើយ​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ដោយ​ភ្ញាក់ផ្អើល និង​មិន​នឹកស្មានថា ល្ខោនបាសាក់​ទទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​ភ្នំពេញ ក្នុងឱកាស​នៃ​ពិធី​បុណ្យ​បញ្ចុះ​ខណ្ឌសីមា​នេះ សម្ដេច​តេជោ​បានអនុញ្ញា​ត​ឲ្យ​មាន​ការកំសាន្ត​ទាំង​តន្ត្រីសម័យ ទាំង​ល្ខោនបាសាក់​ចំនួន​៣​យប់​នៅ​ទី​អារាម​នេះ​។

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា កម្ពុជា​អាច​ប្រារព្ធ​ពិធី​បុណ្យទាន និង​បុណ្យចូលឆ្នាំ​យ៉ាង​សប្បាយ​រីករាយ ដោយសារតែ​ប្រទេស​មាន​សុខសន្តិភាព គ្មាន​ភ្លើងសង្គ្រាម​។​នៅពេល​ប្រជាពលរដ្ឋ​មាន​ជីវភាព​ល្អ​ប្រសើរ ទី​អារាម​ក៏​មាន​ការរីកចម្រើន​ផងដែរ​។​ពុទ្ធចក្រ​ក៏​បាន​ផ្តល់​នូវ​ការអប់រំ​ផ្នែក​សីលធម៌ និង​គុណធម៌​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ប្រព្រឹត្ត​នូវ​សេចក្តី​ល្អ​ផង​ដែរ​។

​អាណាចក្រ និង​ពុទ្ធចក្រ ជា​ចំណង​ទាក់ទង​គ្នា​មិន​អាច​កាត់ផ្តាច់​គ្នា​បាន​នោះឡើយ​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បានឱ្យដឹងថា ក្រុមហ៊ុន​ប៊ូ​យ៉ុង​ថោ​ន របស់​កូរ៉េ នឹង​សាងសង់​សាកលវិទ្យាល័យ​មួយ​នៅ​ក្បែរ​វត្ត​ទួល​ក្រសាំង នេះ​ផង​ដែរ​នេះ​ពេលខាងមុខ​។

​ទាក់ទង​ទៅនឹង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ដែល​សល់​តែ​រយៈពេល​១១ ថ្ងៃ​ទៀត​តែប៉ុណ្ណោះ គិត​ត្រឹម​ថ្ងៃទី ២៤​ខែ​មេសា​នេះ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នេះ​រដ្ឋ​ចំណាយ​ថវិកា​ប្រមាណ ៧​លាន​ដុល្លារ​បន្ថែម សម្រាប់​ការ​ស្នាក់នៅ និង​ហូបចុក​របស់​គណៈប្រតិភូ​កីឡា​ស៊ី​ហ្គេម​។ សម្តេច​តេជោ​បានបញ្ជាក់​ទៀតថា​នៅ​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នោះ​សម្ដេច​មិន​មាន​ការ​ថ្លែង​អ្វី​ច្រើន​នោះ​ទេ​មាន​តែ​ពិធី​ប្រកាស​បើក​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​តែប៉ុណ្ណោះ​។

​មុន​នឹង​ពិធី​កាត់​ឬ​ស​សីមា​នោះ​សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​អញ្ជើញ​បំពាក់​មេដាយ និង​គ្រឿង​ឥស្សរិយយស​ជូន​ដល់​សប្បុរសជន និង​មន្ត្រី​មាន​ស្នាដៃ​មួយចំនួន ដែល​បាន​ចូលរួម​ក្នុង​កិច្ចការ​កសាង​អភិវឌ្ឍន៍​ក្នុង​ទី​អារាម​នេះ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com