ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

​រដ្ឋបាល​ខេត្ត​កំពង់ចាម បាន​ត្រៀម​រៀបចំ​កន្លែង​បញ្ចាំង​ស្លាយ ពី​ព្រឹត្តិការណ៍​ប្រកួត​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម នាពេល​ខាងមុខ​នេះ ដែល​ជ្រើស​យក​ទីតាំង​លើ​សួនច្បារ​មុខ​សាលាខេត្ត​

​រដ្ឋបាល​ខេត្ត​កំពង់ចាម បាន​ត្រៀម​រៀបចំ​កន្លែង​បញ្ចាំង​ស្លាយ ពី​ព្រឹត្តិការណ៍​ប្រកួត​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម នាពេល​ខាងមុខ​នេះ ដែល​ជ្រើស​យក​ទីតាំង​លើ​សួនច្បារ​មុខ​សាលាខេត្ត​

(​កំពង់ចាម​) ៖ រដ្ឋបាល​ខេត្ត​កំពង់ចាម បាន​ត្រៀម​រៀបចំ​កន្លែង​បញ្ចាំង​ស្លាយ ពី​ព្រឹត្តិការណ៍​ប្រកួត​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម នាពេល​ខាងមុខ​នេះ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ​២០២៣​នេះ ដែល​ជ្រើស​យក​ទីតាំង​លើ​សួនច្បារ​មុខ​សាលាខេត្ត​និង​តាម​ក្រុង​ស្រុក​មួយចំនួន​ផង​ដែរ​។ នេះ​ជា​ការបញ្ជាក់​ពី​អង្គភាព មន្ទីរ​ព័ត៌មាន​ខេត្ត​កំពង់ចាម សូម​គោរព​រាយការណ៍ ជូន លោក​រដ្ឋមន្ត្រី​ជាទីគោរព ដ៍​ខ្ពង់ខ្ពស់​។​

​ក្រោយពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ប្រកាស​ឲ្យ​រដ្ឋបាល​រាជធានី​-​ខេត្ត​ទាំងអស់​រៀបចំ​ទីកន្លែង​សមរម្យ​ដាក់​ស្លាយ​(LED)​ផ្សាយ​បន្ត​បន្ទាល់​នូវ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​។ ទន្ទឹមនឹងនេះ​ដែរ បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​ខេត្ត​កំពង់ចាម បាន​សម្តែង​ភាពសប្បាយ​រីករាយ បើ​ទោះបី​ពួកគេ​មិន​បាន​ទៅ​ទស្សនា​ផ្ទាល់​ប៉ុន្តែ​ពួកគេ​អាច​ទស្សនា​នៅតាម​ខេត្ត​បាន​។ ពលរដ្ឋ​បានបង្ហាញ​ពី មោទកភាព​មែនទែន ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើឲ្យ​នាវា​កម្ពុជា​គេ​ទទួលស្គាល់ពេញ​ពិភព​លោក ស្រប​ពេល​ឆ្នាំ​២០២៣​កម្ពុជា ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​នៅ​ពេល​នេះ​។​

​លោក ស្រី សុភក្ត្រ័ អភិបាលរង​ខេត្ត និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កំពង់ចាម បានឲ្យដឹងថា រដ្ឋបាល​ខេត្ត​កំពង់ចាម ក្រោម​ការដឹកនាំ​ពី ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណ​:​អភិបាលខេត្ត​កំពង់ចាម បាន​រៀបចំ​ឲ្យ​ការដាក់ស្លាយ​(LED)​ផ្សាយ​បន្ត​បន្ទាល់​នូវ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម នៅពេល​ខាងមុខ​នេះ ដោយ​បាន​ជ្រើស​យក​ទីតាំង​លើ​សួនច្បារ​មុខ​សាលាខេត្ត និង​ឲ្យ​អាជ្ញាធរ​ក្រុង​-​ស្រុក​ទាំង​១០​នៃ​ខេត្ត​កំពង់ចាម ត្រូវ​រៀបចំ​កន្លែង​ផ្សាយ​បន្ត​ដែរ ដូច​នៅ​តាម​ទីប្រជុំជន ឬ​តំបន់​ណា​ផងដែរ​។​

​គួរបញ្ជាក់​ថា ពិធី​បើក​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ នឹង​ប្រព្រឹត្តទៅ នា​ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០២៣ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ ។ ប៉ុន្ដែ​មុន​ឈាន​ដល់​ពិធី​បើក​ផ្លូវការ ប្រភេទ​កីឡា​មួយចំនួន នឹង​ត្រូវ​ចាប់ផ្ដើម​ការប្រកួត​មុន ដូចជា​កីឡាបាល់ទាត់ ដែល​នឹង​ចាប់ផ្ដើម​ការប្រកួត​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា​នេះ​តទៅ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com