ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន អញ្ជើញ​ថ្វាយ​ព្រះរាជដំណើរ​ព្រះមហាក្សត្រ និង​សម្តេចម៉ែ យាង​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា នៅតែ​បន្ត​ព្រួយបារម្ភ​ពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ណែនាំ​ឱ្យ​ពិនិត្យ​ការប្រើ​កង់ ម៉ូតូ និង​កូន​រថយន្ត​អាគុយ​ - អនុព័ន្ធ​យោធា​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ដឹកនាំ​ប្រតិភូ​សមាជិក​សរុប​៧​ប្រទេស អញ្ជើញ​ដល់​យោធភូមិភាគ​ទី​៥ ខេត្ត​បាត់ដំបង | Military Attaché of Malaysia to Cambodia Leads a Delegation of Seven Countries to Military Region 5 in Battambang Province - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​បន្ត​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ វីរ​យុទ្ធជន​ពលី​នៅ​សមរភូមិ​មុខ​ក្នុង​បុព្វេ​ហេតុ​ការពារ​បូរណភាព​ទឹកដី​កន្លងទៅ​នៅ​ទិស​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ដែល​មាន​ទីតាំង​ស្ថិតក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី ចំនួន ៣​រូប ក្នុង​សមរភូមិ​មុខ​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ក្រសួងការបរទេស​កម្ពុជា​៖ កងទ័ព​កម្ពុជា​ពុំ​បាន​ធ្វើ​សកម្មភាព​ណាមួយ​ទាល់តែសោះ​ដែល​រំលោភ​បទ​ឈប់​បាញ់ និង​ព្យាយាម​ដោយ​ស្មោះត្រង់ ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​ទាំងស្រុង​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​នាំ​យក​ស្បៀងអាហារ គ្រឿងឧបភោគ​បរិភោគ​ព្រមទាំង​របស់របរ​ប្រើប្រាស​ចាំបាច់​ជាច្រើន​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ភៀ​សសឹក​ពី​តំបន់​មាន​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​ក្នុង​ជំរំ​សុវត្ថិភាព​ - សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​ចំនួន​៥​ចំនុច ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​កម្ពុជា ពី​ភាគី​ថៃ​នាពេល​ថ្មីៗ​នេះ​
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រតិភូ​កីឡា​កម្ពុជា មុន​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រតិភូ​កីឡា​កម្ពុជា មុន​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​

​នៅ​រសៀល​ថ្ងៃ​ចន្ទ ១២​កើត ខែ​ពិសាខ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​គណៈប្រតិភូ​កីឡា​របស់​កម្ពុជា មុន​នឹង​ពួកគេ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ដែល​រៀបចំឡើង​នៅ​កម្ពុជា​។​

​មុននឹង​ចាប់ផ្ដើម​ការ​សំណេះសំណាល សម្ដេច​តេជោ ហ៊ុន សែន បាន​ក្រាបបង្គំ​ថ្លែង​អំណរ​ព្រះរាជ​គុណ ថ្វាយ​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ព្រះអង្គ​សព្វព្រះរាជហឫទ័យ ប្រោស​ព្រះរាជទាន​យាង​ទៅ​ប្រទាន​ព្រះ​អគ្គិ​ជ័យ​កីឡា​នៅ​ខេត្តសៀមរាប នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​។​

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ នឹង​មិន​យក​លុយ​ពី​ប្រតិភូ​កីឡាករ​កីឡាការិនី​បរទេស ដែល​មក​ចូលរួម​ប្រកួត​នៅ​កម្ពុជា​ឡើយ​។​នេះ​គឺ​ជា​ការបើកឱកាស​ឲ្យ​ពិភពលោក​ស្គាល់​កម្ពុជា​កាន់តែ​ច្បាស់​បន្ថែមទៀត និង​ជា​ការវិនិយោគ​លើ​រយៈពេល​វែង​សម្រាប់​កម្ពុជា​នា​ពេលខាងមុខ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​ថា កាលពី​មុន​គេ​ស្គាល់​កម្ពុជា តាមរយៈ​ផលិតផល​អង្ករ និង​ផលិតផល​ក្នុងស្រុក​មួយ​ចំនួន​ទៀត ប៉ុន្ដែ​ពេល​នេះ​គេ​ស្គាល់​កម្ពុជា​តាមរយៈ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ (32nd SEA Games) និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ (12th ASEAN Para Games) ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ​២០២៣​នេះ​។ សម្តេច​តេជោ បាន​មានប្រសាសន៍​ទាប​ថា កម្ពុជា​បាន​ត្រៀម​រួចរាល់​ក្នុង​ការដឹកជញ្ជូន​ប្រតិភូ​កីឡា កីឡាករ កីឡា​ការិនី ក្នុង​ការចូលរួម​ប្រកួត​តាម​ប្រភេទ​កីឡា​នីមួយៗ ដូច្នេះ​សូម​សា​ព័ត៌មាន​អន្តរជាតិ​នានា​ស្វែង​យល់​ចំណុច​នេះ​ឱ្យបាន​ច្បាស់ ពីព្រោះ​ថ្មីៗ​នេះ​មាន​សារព័ត៌មាន​អន្តរជាតិ​មួយ​បាន​ផ្សាយ​ពី​ការព្រួយបារម្ភ​ក្នុង​ការដឹកជញ្ជូន​កីឡាករ​ចូលរួម​ប្រកួត​ខ្លាច​មិន​ទាន់​ពេលវេលា​ជា​ដើម​នោះ​។ ដូច្នេះ សម្ដេច​បញ្ជាក់ថា សម្ដេច​ធានា​អះអាង​ទៅលើ​សុវត្ថិភាព​ទាំងឡាយ ដល់​កីឡាករ​កីឡាការិនី​ទាំងអស់​។

​នៅថ្ងៃនេះ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​ដោយ​ស្នើ​ឱ្យមាន​ការយកចិត្តទុកដាក់​ខ្ពស់ ចំពោះ​មុខម្ហូប​«​ហា​ឡាល់​»​ដែល​ជា​មុខម្ហូប​សម្រាប់​បងប្អូន​ឥស្លាម ដែល​មក​ចូលរួម​ប្រកួត​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នៅ​កម្ពុជា​។​

​ជាថ្មី​ម្ដងទៀត សម្តេច​តឹ​ជោបាន​អំពាវនាវ​យ៉ាងទទួច​ដល់​បងប្អូ​ន​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ស្នេហា​វិស័យ​កីឡា​ទាំងអស់ កុំ​សម្រុកចូល​ទៅ​មើល​ការប្រកួត​កីឡា​នានា ដោយ​មិន​មាន​សំបុត្រ ហើយ​សូម​កុំ​ផ្លោះ​របង​ដើម្បី​បាន​ទស្សនា ពី​ព្រោះ​ធ្វើឲ្យ​បាត់​សណ្ដាប់ធ្នាប់ និង​បាត់បង់​កិត្តិយស​ជាតិ​យើង​។​ពលរដ្ឋ​កម្ពុជា​មាន​ភាពថ្លៃថ្នូរ ដោយ​នៅ​អំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា គឺ​ពុំ​មាន​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល ឬ ប្រតិភូ​ណាមួយ​ប្រឈម​ជួបនឹង​បញ្ហា​កកស្ទះ​ចរាច​រណ៍​នោះឡើយ​។ សម្តេច​តេជោក៏បាន​បន្តអំពាវ​នាវដ​ល់​គ្រប់​ស្ថានីយ​ទូរទស្សន៍​ចូលរួម​ផ្សព្វផ្សាយ​ពី​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឱ្យ​បាន​ផុសផុល ដើម្បី​ចូលរួម​លើកស្ទួយ​មុខមាត់​ជាតិ​យើង​។​

​សម្ដេច​តេជោ​ក៏​បាន​អំពាវនាវ​ដល់​កីឡាករ​គ្រប់រូប ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គុណធម៌ និង​សីលធម៌ ជាពិសេស​គោរព​ឱ្យបាន​នូវ​ក្រមសីលធម៌ នៃ​ការប្រកួត ក្នុងនាម​កម្ពុជា​ជា​ម្ចាស់ផ្ទះ​។​សម្តេច​តេជោ បាន​អំពាវនាវ​ដល់​កីឡាករ កីឡា​ការិនី បង្កើត​មិត្ត​ឱ្យបាន​ច្រើន​ក្នុង​កាស​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នេះ ដោយ​សម្ដេច​ថ្លែង​បញ្ជាក់ថា កីឡា​សម្រាប់​កសាង​មិត្តភាព និង​កីឡា​ក៏​ជា​ផ្នែក​ទូត​មួយ​ផង​ដែរ​។​សម្តេច​តេជោក៏បាន​ផ្ដាំផ្ញើ​ដល់​កីឡាករ កីឡា​ការិនី ដោយ​ហាម​ដាច់ខាត​លើ​ការប្រើប្រាស់​សារធាតុ​ដែល​ត្រូវ​បាន​ហាម​ប្រើប្រាស់​នៅក្នុង​ការប្រកួត​។ សម្ដេច​តេជោក៏បាន​ស្នើ​ដល់​កីឡា​ករ​គ្រប់រូប ប្រឹង​ដណ្ដើម​យក​មេដាយមាស ឱ្យមាន​ចំនួន​កើនឡើង​ច្រើន​ថែម​ទៀត​សម្រាប់​កម្ពុជា​។​

​ជាថ្មី​ម្ដងទៀត សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​ថា មូលហេតុ​ដែល​កម្ពុជា​ទ​ទួល​យក​ការរៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២៣​នេះ គឺ​ដោយសារ​កម្ពុជា មាន​តម្រូវកា​រ​ពន្លឿន​ការសាងសង់​ហេ​ដ្ឋា​រចនា​សម្ពន្ធ​នានា ជាពិសេស​គឺ​ការអភិវឌ្ឍ​នៅ​កម្ពុជា​ឱ្យ​បាន​លឿន​។​សម្ដេច​តេជោ​បានបង្ហាញ​មោទនភាព​ចំពោះ​កីឡាក​រ កីឡា​ការិនី និង​ក្រុមគ្រួសារ ដែល​ជា​កូន​ខ្មែរ​នៅ​បរទេស បាន​ខិតខំ​បញ្ជូន​កូន និង​សាច់ញាតិ​ឱ្យមក​ចូលរួម​ប្រកួត​តំណាងឱ្យ​កម្ពុជា​ក្នុង​ឱកាស ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ ដែល​នេះ​ហើយ​គឺជា​សាច់ឈាម​ខ្មែរ​បេះដូង​ជា​ខ្មែរ តែងតែ​មក​ជួយ​ដល់​ខ្មែរ​គ្នា​ឯង​វិញ​។

​ក្នុង​ពិធី​សំណេះសំណាល​នេះ​ដើម្បី​ជា​ការលើកទឹកចិត្ត​ដល់​ប្រតិភូ​កីឡាករ​កីឡាការិនី​ទាំងអស់ សម្ដេច​តេជោ​បានប្រកាស​ឧបត្ថម្ភ​ដល់​កីឡាករ កីឡា​ការិនី ដែល​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ ក្នុង​១​នាក់ៗ ៥០០ ដុល្លារ​អាមេរិក ។ ហើយ​មុន​នឹង​បញ្ចប់​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ជូនពរឲ្យ​ប្រតិភូកី​ឡាករ កីឡាការិនី​ទាំងអស់ ទទួលបាន​នូវ​ភាពជោគជ័យ​ជា​បន្តបន្ទាប់​ជា​បន្តបន្ទាប់​ទៀត និង​ជួប​តែ​សេចក្តីសុខ សេចក្តីចម្រើន គ្រប់ៗ​គ្នា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com