ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ ជូន​និស្សិត​សុខាភិបាល​ជាង​១​ពាន់​នាក់​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ ជូន​និស្សិត​សុខាភិបាល​ជាង​១​ពាន់​នាក់​

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៤​រោច ខែ​ពិសាខ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ពេទ្យ​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ចំនួន ១,៣៩៦​នាក់​។ ពិធី​នេះ បាន​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ដែល​បាន​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ផ្នែក​សុខាភិបាល​ទទួលបាន​នូវ​ភាពជោគជ័យ​ជា​បន្តបន្ទាប់ ដែល​ជា​ធនធានមនុស្ស​ដ៏​សំខាន់​ក្នុង​វិស័យ​សុខាភិបាល​របស់​កម្ពុជា​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បន្ត​ថា រាជរដ្ឋាភិបាល​ក៏​បាន វិនិយោគ​អស់​ថវិកា​ជាច្រើន​ផងដែរ លើ​ហេ​ដ្ឋា​រចនា​ពាក់ព័ន្ធ​នានា​បន្ថែមទៀត​លើ​វិស័យ​នេះ ដើម្បី​ផ្ដល់​សេវា​សុខាភិបាល​គ្រប់គ្រាន់​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​កោតសរសើរ​ដល់​និស្សិត​ពេទ្យ ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ ជាមួយ​ក្រុម​គ្រូពេទ្យ​យុវជន​ស្ម័គ្រចិត្ត សម្តេច​តេជោ នា​អំឡុង​ពេល​កម្ពុជា​កំពុង​ប្រឈម​នឹង​ជំងឺ​រាតត្បាត​នេះ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា​ក្លាយជា​កន្លែង​សម្រាប់​ប្រទេស​ធំៗ មួយចំនួន​នៅ​លើ​ពិភពលោក​ចុះមក​ធ្វើការ​សិក្សា​ស្រាវជ្រាវ​លើ​ការអនុវត្ត​យន្តការ​សុខាភិបាល​ដើម្បី​លុបបំបាត់​ជំងឺ​មួយ​ចំនួន​ដោយ​ជោគជ័យ ក្នុងនោះ​មានដូចជា​ជំងឺ​គ្រុន​ស្វិតដៃជើង​ជាដើម​។ សម្ដេច​បញ្ជាក់ថា បច្ចុប្បន្ន​កម្ពុជា​ក៏​កំពុង​អនុវត្ត​យន្តការ​ដើម្បី​លុបបំបាត់​ជំងឺគ្រុនចាញ់​ពី​ប្រទេស​កម្ពុជា​ផង​ដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​លើកឡើង​ពី​ការខិតខំ​របស់​ប្រទេស​កម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្ដេច​ផ្ទាល់ ក្នុង​ការគ្រប់គ្រង​ស្ថាន​ការ​ជំងឺ​កូវី​ដ​-១៩ នា​រយៈពេល​កន្លង​ទៅ តាមរយៈ​ការ​ដាក់​ចេញ​នៅ​យុទ្ធសាស្ត្រ​ផ្កា​រីក​ក្នុង​ការចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ​ទាន់ពេលវេលា​។

​សម្តេច​តេ​ជោបាន​អបអ​រសាទរ​ដល់​និស្សិត​ពេទ្យ​ទទួលបាន​ជ័យលាភី​នា​ថ្ងៃនេះ​។ ប៉ុន្ដែ​ទោះបីជា​ទទួលបាន​លទ្ធផល​លើ​ការសិក្សា​លើ​ជំនាញ សម្ដេច​តេជោ ជំរុញ​ដល់​និស្សិត​ទាំងអស់​បន្ត​ខិតខំ​ពង្រឹង​សមត្ថភាព​លើ​ផ្នែក​ឌី​ជី​ថ​លើ​វិស័យ​របស់​ខ្លួន រួមជាមួយ​នឹង​ការអនុវត្ត​ការងារ​ប្រកបដោយ​ក្រមសីលធម៌​ខ្ពស់ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​លើ​វិស័យ​សុខាភិបាល​របស់​កម្ពុជា​បន្ថែមទៀត​។​

​ទាក់ទង​ទៅនឹង​ព្រឹត្តិការណ៍​អាស៊ី​ហ្គេម​នៅ​កម្ពុជា សម្តេច​តេ​ជោបាន​អបអ​រសាទរ​ដែល​កម្ពុ​ជា​បានរៀបចំ​តាំងពី​ចាប់ផ្ដើម រហូត ដល់​បិទ​បញ្ចប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២​ប្រប​កប​ដោយ​ជោគជ័យ​។

​ជាមួយគ្នានេះ ការសម្រេចចិត្ត​របស់​សម្ដេច​លើ​ការគ្រប់គ្រង និង​រៀបចំ​ព្រឹត្តិការណ៍​នេះ​ជាពិសេស​ការចំណាយ​ចំពោះ​ប្រតិភូ​កីឡា និង​អត្ត​ពលិ​កដោយ​មិន​គិតថ្លៃ រួម​នឹង​ការអនុញ្ញាតឱ្យ​ការផ្សព្វផ្សាយ​ដោយ​មិន​គិតថ្លៃ គឺ​ជា​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ និង​បន្សល់ទុក​នូវ​កេរ្តិ៍ឈ្មោះ​ដ៏​យូរអង្វែង​ជា​ប្រវត្តិសាស្ដ្រ​សម្រាប់​កម្ពុជា​ទៅ​ថ្ងៃ​ខាងមុខ​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា លុយ​អាច​ចាយ​អស់ តែ​កិត្តិយស និង​កេរ្តិ៍ឈ្មោះ​របស់​ជាតិ គឺ​ចាយ​មិន​អស់​ឡើយ​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន​សែន បាន​ថ្លែង​នូវ​ការអបអរសាទរ ចំពោះ​ជ័យលាភី​និស្សិត​សុខាភិបាល​នៅថ្ងៃនេះ និង​បាន​ជូនពរឲ្យ​ទទួលបាន​នូវ​ភាព​ជោគជ័យ​ជា​បន្តបន្ទាប់​ទៀត​នៅពេល​ខាងមុខ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com