ទាន់ហេតុការណ៍
​សម្តេច តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ លោក​សាស្ត្រាចារ្យ​បណ្ឌិត Dato' Sri Tahir សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​របស់ ប្រធានាធិបតី​ឥណ្ឌូណេស៊ី និង​ស្ថាបនិក​ក្រុមហ៊ុន Mayapada Group ចូលជួប និង​សម្តែង​ការគួរសម​​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​ឯកឧត្តម​បណ្ឌិត មហា​មេ​ដ យូ​សុស​កាឡា ប្រធាន​ប្រតិបត្តិ​អង្គការ អ្នកប្រជាធិបតេយ្យ​និយម​កណ្ដាល​អាស៊ី​-​ប៉ាស៊ីហ្វិក ចូលជួប​សម្តែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ អគ្គលេខាធិការ​អាស៊ាន - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ត​ផ្តល់​សេវាសាធារណៈ និង​ដោះស្រាយ​បញ្ហា​ប្រឈម ជូន​ពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព​ - ​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​
0

សម្តេច​តេជោ ហ៊ុន សែន និង​ឯកឧត្តម វ៉ាង វិន​ធៀន (Wang Wentian) អញ្ជើញ​កាត់​ខ្សែបូរ​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុម​ព្រះសីហនុ

សម្តេច​តេជោ ហ៊ុន សែន និង​ឯកឧត្តម វ៉ាង វិន​ធៀន (Wang Wentian) អញ្ជើញ​កាត់​ខ្សែបូរ​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុម​ព្រះសីហនុ

​បន្ទាប់​ពី​អញ្ជើញ​ទស្សនា​ពិព័ណ៍​សមិទ្ធផល​នានា​ដែល​កើតឡើង​តាមរយៈ​កិច្ចស​ហ​ប្រតិបត្តិកា​រ​កម្ពុជា​-​ចិន រួចហើយនោះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​ឯកឧត្តម​ ​វ៉ាង វិន​ធៀន (Wang Wentian) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ កាត់​ខ្សែ​បង​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នៅ​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត​ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​។

​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត នេះ ជា​ការវិនិយោគ​របស់​ក្រុមហ៊ុន ក្រុមហ៊ុន General Tire Technology (Cambodia) ដែល​មាន​ទុន​វិនិយោគ ៣០០​លាន​ដុល្លារ​អាម៉េរិក ដែល​ជា​គម្រោង​វិនិយោគ​ធំ​ជាងគេ​បង្អស់ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ និង​ជា​គម្រោង​ដែល​មាន​ទុន​វិនិយោគ​លើសពី​១០០​លាន ដុល្លារ អាម៉េរិក​លើក​ទី​១ មកពី​ខេត្ត​ជាំ​ង​ស៊ូ នៃ​ប្រទេស​ចិន​។

​ការវិនិយោគ​ដ៏​ធំ​នេះ គឺ​បង្ហាញ​ពី​ការជឿជាក់​លើ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង សក្ដានុពល​នៃ​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​១៥​ឆ្នាំ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុង ព្រះសីហនុ និង​មើលឃើញ​ពី​ឱកាស​ទីផ្សារ​ដ៏​មាន​សក្តានុពល​របស់​កម្ពុជា ក្រោយពី​កម្ពុជា​បាន​ចូល​ក្នុង​កិច្ច​ព្រម ព្រៀង​ពាណិជ្ជកម្ម​ជាច្រើន​។

​រោងចក្រ​នេះ ជា​ប្រភេទ​រោងចក្រ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ស្របទៅនឹង​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់ ដែល​ប្រើប្រាស់​វត្ថុធាតុដើម​កៅស៊ូ ធម្មជាតិ​ដែល​មាន​នៅក្នុង​ស្រុក​ប្រមាណ​ជិត​៥​ពាន់​តោន​ក្នុង​មួយ​ឆ្នាំ ដែល​អាច​ជួយ​លើកកម្ពស់​កម្រិត​ឧស្សាហកម្ម​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ជា​ពិសេស​ជួយ​លើកកម្ពស់​ទីផ្សារ​ជ័រកៅស៊ូ​របស់​កម្ពុជា និង​ដោះស្រាយ​មុខរបរ និង​ការងារ​កម្មករ​ដាំ​កៅស៊ូ​ជាច្រើន​នាក់​ទៀត​។

​នៅពេល​ដំណើរការ​ផលិតកម្ម រោងចក្រ​នេះ​អាច ផលិត​សំបក​កង់​ជិត ១,៣​លាន​សំបក​កង់​ក្នុង​មួយ​ឆ្នាំ ដែល​នឹង​ប្រើប្រាស់​កម្មករនិយោជិត​ប្រមាណ ១ ១៥០​នាក់​។ តាមរយៈ​ការវិនិយោគ​របស់​រោង​ចក្រ​ផលិត​សំបក​កង់​នាពេលនេះ សង្ឃឹម​ជឿជាក់ថា នឹង​មាន​ក្រុមហ៊ុន ផ្សេងៗ​ទៀត​នឹង​បន្ត​មក​វិនិយោគ​ក្នុង​វិស័យ​នេះ​បន្តទៀត​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com