ទាន់ហេតុការណ៍
ឆ្នាំ​២០២៤ ក្រសួង​មហាផ្ទៃ​បន្ត​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​បាន​៦០៦​ករណី​ - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ឱ្យ​សិក្សា​បញ្ជូន​នគរបាល​ល្មើស​វិន័យ ទៅ​ធ្វើការ​នៅ​ព្រំដែន ពី ៣ ទៅ ៦​ខែ​ - ផ្លូវ​ថ្មើរជើង (Walk Street) ភ្នំពេញ បាន និង​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ - ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​)
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​

(​ភ្នំពេញ​) ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ១១​កើត ខែ​ជេស្ឋ ឆ្នាំ​ថោះ ព​.​ស​. ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២៣ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា ស្ថិត​ក្នុង​បរិវេណ​វត្ត​ស្វាយ​ពពែ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​អគារសិក្សា​ថ្មី​នេះ ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា «​អគារ​សម្តេចព្រះ​មហាសង្ឃរាជ បួ​រ គ្រី​» ត្រូវបាន​សាងសង់​ឡើង ដោយ​ចំណាយ​ថវិកា​សរុប​ជិត ២​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ថវិកា​សាងសង់​អគារសិក្សា​ថ្មី​នេះ ទទួលបាន​ការឧបត្ថម្ភ​ពី​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទ​ក្រហ​កម្ពុជា និង​ក្រុមគ្រួសារ ព្រមទាំង​សប្បុរសជន​នានា​។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​មក​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​នា​ថ្ងៃនេះ ដែល​ជា​ការរួមចំណែក​ក្នុង​ការបណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស​បន្ថែម​ទៀត​សម្រាប់​វិស័យ​អប់រំ​របស់​កម្ពុជា​។​

​នៅថ្ងៃនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​មាន​កែតម្រូវ​លើ​បទ​ចម្រៀង​មួយ​បទ​ដែល​មាន​ចំណងជើង ទាក់ទង​ការអបអរសាទរ​សម្ពោធ​អគារសិក្សា​ថ្មី​នៅ​ពុទ្ធិក​សាកលវិទ្យាល័យ​សីហមុនី​រាជា តែ​បែ​ជា​អ្នកនិពន្ធ និពន្ធ​ច្រឡំ​ដាក់​ថា​សាកលវិទ្យាល័យ​ពុទ្ធិក​សាកលវិទ្យាល័យ​សីហនុ​រាជា​ទៅវិញ​។ សម្ដេច​តេជោក៏បាន​បន្ថែមទៀត​ថា ពេលខ្លះ​ការនិពន្ធ​បទ​ចម្រៀង​ហាក់បីដូចជា​លឿន​ពេក ដែល​មិន​បាន​សិក្សា​ឱ្យ​ស៊ីជម្រៅ ធ្វើឱ្យ​មាន​ការខុសឆ្គង ហើយ​ពេល​ខ្លះ​និពន្ធ​ទៅតាម​សកម្មភាព​ប្រចាំថ្ងៃ ដែល​ធ្វើឲ្យ​អ្នកស្ដាប់ ស្ដាប់​សឹង​មិនទាន់ សូម្បី​សម្ដេច​ក៏​មិន​មាន​ពេល​ស្តាប់​ដែរ​។ ដូច្នេះ​សម្ដេច​តេជោ​សំណូមពរ​ឲ្យមាន​ការដក​បទ​ចម្រៀង​មួយ​នេះចេញ និង​ធ្វើ​ការកែតម្រូវ​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​មានប្រសាសន៍​ណែនាំ​ឱ្យ​ជ្រើសរើស​គ្រូ​ល្អៗ​មក​បណ្តុះបណ្តាល​នៅ​សាកលវិទ្យាល័យ​ពុទ្ធិក​សីហមុនី​រាជា ក្នុង​ការបណ្ដុះបណ្ដាល​ធ​ន​ធាន​មនុស្ស​និស្សិត​ឲ្យមាន​សមត្ថភាព​ល្អប្រសើរ​។ ជាមួយគ្នា​នោះ​ផងដែរ សម្តេច​តេជោក៏បាន​ជំរុ​ញ​ឱ្យ​ពង្រឹង​កិច្ច​ការ​នៃ​ការធ្វើ​និក្ខេបបទ​ថ្នាក់បណ្ឌិត​ឲ្យបាន​ត្រឹមត្រូ​វ​ជ្រើសរើស​អ្នកជំនាញ​មក​ពិនិត្យ​និក្ខេបបទ​នោះ​ឲ្យបាន​ច្បាស់លាស់ ដើម្បី​ពង្រឹង​គុណភាព នៃ​ការសិក្សា​របស់​និស្សិត​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​សារ​ជា​ថ្មី​ទៀត​ថា កំហុស​នយោបាយ​ពី​អតីតកាល ធ្វើឱ្យ​កម្ពុជា​ជួប​វិនាសកម្ម ហើយ​ធនធាន​មនុស្ស​ត្រូវបាន​បាត់បង់​។ ដូច្នេះ​គ្មាន​អ្វី​ល្អប្រសើរ​ជាង​ការចូលរួម​ថែរក្សា​សុខសន្តិភាព​ឱ្យបាន​គង់វង្ស​នោះទេ​។ សម្តេច​តេជោ​បន្តទៀតថា បើ​គ្មាន​រដ្ឋប្រហារ ១៨ មីនា ១៩៧០ ហើយ​ទុកឱ្យ​ព្រះ​បរម​រតន​កោដ្ឋ​ដឹកនាំ​ប្រទេស កម្ពុជា​នឹង​ទទួល​ល​បាន​ការអភិវឌ្ឍន៍ ចម្រើន​លូតលាស់ មិន​ជួប​វិនាសកម្ម​នោះឡើយ​។ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា កម្ពុជា​នៅតែ​ប្រកាន់​យក​គោលនយោបាយ ថវិកា ផ្សារ​ភ្ជាប់​នឹង​គោលនយោបាយ ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​ទៅមុខទៀត​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បា​ម​សម្រេច​ជួយ​សាងសង់​អគារ​ស្នាក់នៅ​សម្រាប់​និស្សិត​សិក្សា​នៅ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​មួយ​ខ្នង និង​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ​រៀបចំ​ចាត់ចែង​ការសាងសង់​ចាក់​ផ្លូវ​បេតុង សម្រាប់​ទីធ្លា​បរិវេណ​សាកលវិទ្យាល័យ​នេះ​ផងដែរ​។ ជាមួយគ្នា​នោះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏បាន​សម្រេច​ផ្តល់​ក្រប​ខណ្ឌ​មន្ត្រីរាជការ ជូន​គ្រូ និង​បុគ្គលិក​បណ្តែត ២៨​នាក់ កំពុង​បង្រៀន និង​បម្រើ​ការងារ​នៅ​ពុទ្ធិក​សាកលវិទ្យាល័យ​សីហមុនី​រាជា​ផងដែរ​។​

​ជាមួយនឹង​ការប្រកាស​ដាក់​ឲ្យ​ដំណើរការអាគា​រ​សិក្សា នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​នា​ថ្ងៃនេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រគេន​ពរ និង​ជូនពរ ដល់​សម្ដេច ឯកឧត្តម​លោកជំទាវ លោក លោកស្រី ព្រះ​តេជគុណ ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង​និស្សិត​ទាំងអស់ ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន និង​ពុទ្ធពរ​ប្រាំ​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com