ទាន់ហេតុការណ៍
ឆ្នាំ​២០២៤ ក្រសួង​មហាផ្ទៃ​បន្ត​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​បាន​៦០៦​ករណី​ - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ឱ្យ​សិក្សា​បញ្ជូន​នគរបាល​ល្មើស​វិន័យ ទៅ​ធ្វើការ​នៅ​ព្រំដែន ពី ៣ ទៅ ៦​ខែ​ - ផ្លូវ​ថ្មើរជើង (Walk Street) ភ្នំពេញ បាន និង​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ - ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​)
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ

នៅ​ព្រឹក ថ្ងៃ​ពុធ ១២​កើត ខែ​ជេស្ឋ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​ស្ពានបេតុង​ខ្សែកាប ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ​។

​សម្ដេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​មក​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប​មក​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វារ និង​ស្ពាន​អាកាស​នៅ​ផ្លូវជាតិ​លេខ​៥​ឫស្សីកែវ បន្ទាប់ពី​សម្ដេច​បាន​អញ្ជើញ​បើក​ការដ្ឋាន​ស្ពាន​ទាំង​ពីរ​នេះ នា​ពេល​កន្លង​ទៅ​។​សម្តេច​តេជោ បាន​មានប្រសាសន៍​រំលឹក​គ្រា​អតីតកាល នៃ​តំបន់​ជ្រោយចង្វារ និង​ឫស្សីកែវ ដែល​ជា​កន្លែង​ជ្រក​ពួន និង​លាក់ខ្លួន របស់​ខ្មែរក្រហម ដែល​តែង​លបលួច​ចូល​វាយប្រហារ​កន្លែង​ស្តុក​សាំង និង​ចូល​មក​កាន់​រាជធានី​ភ្នំពេញ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍កោត​សរសើរ​ចំពោះ​កិច្ច​ខិត​សំ​ប្រឹងប្រែង និង​វិធីសាស្ត្រ​យក​ស្លឹកត្នោត​ខ្ចប់​ស្ករត្នោត ឬ​យក​រាជធានី​ភ្នំពេញ​ចិញ្ចឹម​រាជធានី​ភ្នំពេញ ដែល​ធ្វើឱ្យ​រាជធានី​ភ្នំពេញ​មាន​ការរីកចម្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​សម្ដេច​តេជោ​មានប្រសាស​ន៍​ទៀត​ថា​រាជធានី​ភ្នំពេញ​កំពុង​ដើរ​លើ​ផ្លូវ​ដ៏​ត្រឹមត្រូវ​មួយ​លើ​ការអភិវឌ្ឍ​ក្រោម​គោលនយោបាយ និង​យុទ្ធសាស្ដ្រ «​ស្លឹកត្នោត​ខ្ចប់​ស្ករត្នោត​» ដោយ​យក​ធនធាន​ផ្ទាល់​នៅ​ទីនេះ​ដើម្បី​អភិវឌ្ឍន៍​ឡើងវិញ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​លើ​គ្រប់​វិស័យ បម្រើ​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។

​ថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ប្រកាស​ពី​គម្រោង និង​ដំណើរការ​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត ដែល​ជា​ផ្នែក​មួយ នៃ​ការតភ្ជាប់ និង​លំហូរ នៃ​ការធ្វើ​ដំណើរ​បាន​ឆាប់រហ័ស ដែល​ផ្លូវ​នេះ​នឹង​ត្រូវ​បើក​ការដ្ឋាន​នៅ​ថ្ងៃ​៧ មិថុនា​ខាង​មុខ​នេះ​ផងដែរ​។

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​សូមការ​អធ្យាស្រ័យ​ដល់​អ្នក​រត់​ទូកដ និង​សា​ឡង់​ទាំងឡាយ​ដែល​រាជរដ្ឋាភិបាល​បាន​សាងសង់​ស្ពាន​ជាច្រើន​ឆ្លងកាត់​ទន្លេ ដែល​ធ្វើឱ្យ​ផ្ដាច់​មុខរបរ​អ្នករត់​ទូកដ និង​សាឡាង​នៅ​រាជធានី​ភ្នំពេញ ខណៈ​គម្រោង​សាងសង់​ស្ពាន​មួយ​ចំនួន​ទៀត​ដូចជា ស្ពាន​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​អរិយ្យ​ក្សត្រ និង​ស្ពាន​ត​ភ្ជាប់​នៅ​តំបន់​ច្បារអំពៅ​ជាដើម ដែល​នឹង​ត្រូវ​សាងសង់​នៅពេល​ខាងមុខ​។ សម្ដេច​តេ​ជោបាន​ផ្ដាំផ្ញើ​អ្នក​បន្តវេន​នាំ​ក្រោយ កុំ​ភ្លេច​ប្រើប្រាស់ ឬ​វិភា​ជ​ថវិកា​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ពន្លឿន​សេដ្ឋកិច្ច ក្នុងពេល​ដឹកនាំ​ប្រទេស ឬ​ស្ថាប័ន ឬ​ហៅ​ថា «​បែងចែក​ថវិកា​នៅ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​សមធម៌​» ដោយ​គួរតែរៀបចំ​មិន​ត្រូវ​ប្រើប្រាស់​ថវិកា​ខ្ចះខ្ជាយ​ឡើយ​។​

​ទាក់ទង​ទៅនឹង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នៅ​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ស៊ី​ហ្គេម គឺជា​កាតព្វកិច្ច​របស់​រដ្ឋ​ជា​សមាជិក​អាស៊ាន ដែល​ត្រូវ​ផ្លាស់ប្តូរ​វេន​គ្នា​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​កីឡា​នេះ​។​ហើយ​គិត​ត្រឹម​ថ្ងៃ​នេះ​ទី​៣១ ឧសភា នេះ កម្ពុជា​សល់​តែ​៣ ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ​នឹង​ត្រូវ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឬ​កីឡា​សម្រាប់​បងប្អូន​ជនពិការ​នៅ​កម្ពុជា ដែល​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ជា​បន្ត​ទៀត​។ សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ សូម​គាំទ្រ និង​លើកទឹកចិត្ត​បន្ថែមទៀត​ដល់​កីឡាករ​-​កីឡា​ការិនី ដែល​ជា​កីឡា​ជនពិការ​។​សម្ដេច​តេជោ បាន​ណែនាំ​ដល់​រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍ និង​ក្រុមការងារ​រៀបចំ​ព្រឹត្តិការ​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ត្រូវ​រៀបចំ​ទស្សនីយភាព​ពិធី​បើក​ព្រឹត្តិការណ៍​នេះ​ឱ្យបាន​ល្អ និង​បាញ់​កាំជ្រួច​ឱ្យបាន​ច្រើន ខណៈ​រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍​បញ្ជាក់ថា ការបាញ់​កាំជ្រួច​ក្នុងពេល​បើក​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម គឺ​មាន​ចំនួន​ច្រើន​ជាង​ព្រឹត្តិការណ៍​បើក​ស៊ី​ហ្គេម​ទៅទៀត​។​

​ទាក់ទង​ទៅនឹង​ការការពារ​សន្តិសុខ​ជាតិ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ព្រមា​ន​សារជាតិ​ថ្មី​ទៅ​ដល់​អ្នក​ដែល​មាន​បំណង​ចង់​បំផ្លាញ​សន្តិភាព​ថា នរណា​ក៏​ដោយ ឲ្យតែ​ហ៊ាន​ធ្វើ​ចលនា ដែល​នាំឲ្យ​អសន្តិសុខ​សាធារណៈ និង​មាន​ចេតនា​ចង់​បំផ្លាញ​សុខសន្តិភាព នឹង​មិន​លើកលែង​ឲ្យ​នោះ​ទេ​។

​ជាមួយនឹង​ការប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៃ​សមិទ្ធផល​ស្ពាន​ទាំង​ពីរ​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន និង​ប្រកាស​បើក​សម្ពោធ​ស្ពាន​ទាំងពីរ​នេះ ចាប់ពី​ពេលនេះ​តទៅ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com