ទាន់ហេតុការណ៍
​សម្តេច តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ លោក​សាស្ត្រាចារ្យ​បណ្ឌិត Dato' Sri Tahir សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​របស់ ប្រធានាធិបតី​ឥណ្ឌូណេស៊ី និង​ស្ថាបនិក​ក្រុមហ៊ុន Mayapada Group ចូលជួប និង​សម្តែង​ការគួរសម​​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​ឯកឧត្តម​បណ្ឌិត មហា​មេ​ដ យូ​សុស​កាឡា ប្រធាន​ប្រតិបត្តិ​អង្គការ អ្នកប្រជាធិបតេយ្យ​និយម​កណ្ដាល​អាស៊ី​-​ប៉ាស៊ីហ្វិក ចូលជួប​សម្តែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ អគ្គលេខាធិការ​អាស៊ាន - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ត​ផ្តល់​សេវាសាធារណៈ និង​ដោះស្រាយ​បញ្ហា​ប្រឈម ជូន​ពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព​ - ​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជា និង​ប្រគល់​សញ្ញាបត្រ​ដល់​សិស្ស​វិជ្ជាជីវៈ​តុលាការ​ជិត​២​ពាន់​នាក់

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជា និង​ប្រគល់​សញ្ញាបត្រ​ដល់​សិស្ស​វិជ្ជាជីវៈ​តុលាការ​ជិត​២​ពាន់​នាក់

នៅ​ព្រឹក​ថ្ងៃ​អង្គារ ៣​រោច ខែ​ជេស្ឋ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង “​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​ថ្មី​នៃ​បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជា​” និង “​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​សិស្ស​ចៅក្រម​, សិស្ស​ក្រឡាបញ្ជី សិស្ស​អាជ្ញាសាលា និង​សិស្ស​សារការី ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជា​”​សរុប​ចំនួន​១៨៣៥ នាក់​។

​សម្ដេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​មក សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជា និង​ប្រគល់​សញ្ញាបត្រ​ដល់​សិស្ស​វិជ្ជាជីវៈ​តុលាការ​នា​ថ្ងៃនេះ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍រំ​លឹ​ក​ថា ពី​អតីតកាល កុំ​និយាយ​ឡើយ​ដល់​វិស័យ​យុត្តិធម៌ គឺ​អ្វីៗ​ទាំងអស់​បាន​ស្លាប់​ក្នុង​សម័យ​ប៉ុលពត​ទាំងអស់ ប៉ុន្ដែ​ក្រោយពេល​ដែល​កម្ពុជា​បាន​រំដោះ​មកវិញ គ្រប់​វិស័យ​ត្រូវ​បាន​រស់​ឡើង​វិញ​ជា​បន្តបន្ទាប់​។

​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍​បន្ត​ថា កាល​ពី​កំណែទម្រង់​រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​ទី​៣ រាជរដ្ឋាភិបាល​បាន​ធ្វើ​កំណែទម្រង់រដ្ឋបាល​សាធារណៈ កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ និង​តុលាការ និង​កំណែទម្រង់​ប្រព័ន្ធ​ហិរញ្ញវត្ថុ ហើយ​មក​ដល់​សព្វថ្ងៃនេះ ប្រព័ន្ធយុត្តិធម៌ និង​តុលាការ​របស់​កម្ពុជា គឺ​ត្រូវ​ការធ្វើកំណែទម្រង់​បន្តទៀត​។​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា ការបង្កើត​សាលាឧទ្ធរណ៍​តាម​ភូមិភាគ បាន​ផ្ដល់​ភាពងាយស្រួល ក្នុង​ការផ្ដល់​សេវា​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ​នាពេល​បច្ចុប្បន្ន​នេះ ដូច្នេះ​ឱកាស​បង្កើត​សាលាឧទ្ធរណ៍ ក៏​មាន​តម្រូវការ​ក្នុង​ការផ្ដល់​ក្របខណ្ឌ​មន្ដ្រី​យុត្តិធម៌​បន្ថែម​ផងដែរ​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ប្រកាស​លើក​ទឹកចិត្ត​ដល់​រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋមន្ដ្រី​ក្រសួង​យុត្តិធម៌ ត្រូវ​រួម​គ្នា​បង្កើត​អគារ​អន្ដេវាសិកដ្ឋាន នៅ​ទីតាំង​អគារ​បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជា ខណៈ​ទីនេះ​មាន​ផ្ទៃដី​ជា​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ស្រាប់​។ សម្តេច​តេជោ​ក៏បានកោតសរសើរ​ដល់​បណ្ដា​ក្រសួង​ស្ថាប័ន​របស់​រដ្ឋ​នាពេល​បច្ចុប្បន្ន​នេះ ដែល​បាន​គិតគូរ​បានល្អ ដោយ​បាន​បង្កើន​សាលារៀន និង​កន្លែង​បណ្ដុះបណ្ដាល​ដោយផ្ទាល់​ដល់​សិស្ស​មន្ដ្រី និង​និស្សិត​នៅតាម​ក្រសួង ស្ថាប័ន​របស់​ខ្លួន​។​

​ជាថ្មី​ម្តងទៀត សម្តេច​តេជោ ហ៊ុន សែន បាន​បន្ត​ណែនាំ​ឱ្យ​មាន​ការយកចិត្ត​ទុកដាក់​ក្នុង​ការអនុវត្ត​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​ច្រើន ដែល​នេះ​គឺជា​រឿង​ល្អ​ក្នុង​ការដោះស្រាយ​បញ្ហា​វិវាទ​មួយចំនួន​នៅ​ថ្នាក់មូលដ្ឋាន និង​វិវាទ​ជា​លក្ខណៈ​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ជា​ដើម ដោយ​មិនបាច់​ឡើងដល់​តុលាការ​។ ហើយ​សម្តេច​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​មាន​ការ​ចម្រុះ​សម្រួល​គ្នា​ក្រៅ​ប្រព័ន្ធតុលាការ ដោយ​មាន​ការចូលរួម​ពី​មន្ដ្រី​យុត្តិធម៌ មេធាវី និង​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ជៀសវាង​បញ្ហា ឬ​វិវាទ​នោះ​ឈានទៅដល់​តុលាការ ឬ​ឈានទៅដល់​ការ​ប្រឈម​ផ្សេងៗ​ទៀត ហើយ​ការកាត់ក្ដី​នេះ​ត្រូវ​ធ្វើ​ម៉េច​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​យុត្តិធម៌ មិន​ត្រូវ​ឱ្យ​មាន​ពាក្យ​ថា ឱ្យ​តែ​អ្នក​មាន​គឺ​ឈ្នះ អ្នកក្រ​ចាញ់​នោះទេ​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​បន្ត​ដាក់បទបញ្ជា​ដល់​បណ្ដា​អភិបាលខេត្ត និង​អាជ្ញាធរ​តាម​បណ្ដា​ខេត្ត​ទាំងអស់​ត្រូវ​ទប់ស្កាត់​ឱ្យ​បាន​ពី​ការកាប់​ទន្ទ្រាន រុករាន​ព្រៃឈើ​ល្មើស​ច្បាប់​នៅ​តាម​ខេត្ត​របស់​ខ្លួន ខណៈ​នា​ពេល​កន្លង​ទៅ​មាន​ក្រុម​មេខ្យល់​បាន​បង្កើត​ក្រុម​មនុស្ស​ទៅ​ទន្ទ្រាន​ដី​ឯកជន និង​ដី​របស់​រដ្ឋ​។ សម្តេច​តេជោ​បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​ដឹងថា នរណា​នៅ​ពីក្រោយ​ក្នុង​ការដឹកនាំ​ពលរដ្ឋ​ទៅ​កាប់​រុករាន ទន្ទ្រាន​ដី​រដ្ឋ និង​ដី​ឯកជន​នេះ​រួចហើយ​។ សម្ដេច​ណែនាំ​ទៅ​ដល់ មន្ដ្រីរាជការ បើសិន​មាន​ការពាក់ព័ន្ធ​ត្រូវ​ដកខ្លួន​ចេញ​ជាបន្ទាន់ ពីព្រោះ​បើ​រកឃើញថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អនុវត្ត​ច្បាប់​ដោយ​មិន​លើកលែង​ឡើយ​។​

​ជាមួយនឹង​ការប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ អគារ​បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជា និង​ការអបអរសាទរ​សិស្ស​ជ័យលាភី ផ្នែក​ចៅក្រម​, សិស្ស​ក្រឡាបញ្ជី សិស្ស​អាជ្ញាសាលា និង​សិស្ស​សារការី ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជា នៅថ្ងៃនេះ សម្ដេច​តេជោ ហ៊ុន សែន សូម​ជូនពរ​ឲ្យ​សិស្ស​ជីវៈ​តុលាការ​និង​មន្ត្រី នៃ​ក្រសួង​យុត្តិធម៌​ទាំងអស់ ទទួលបាន​នូវ​សេចក្តីសុខ សេចក្តីចម្រើន និង​ជោគជ័យ​គ្រប់​ភារកិច្ច​ការងារ​៕


Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com