ទាន់ហេតុការណ៍
​សម្តេច តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ លោក​សាស្ត្រាចារ្យ​បណ្ឌិត Dato' Sri Tahir សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​របស់ ប្រធានាធិបតី​ឥណ្ឌូណេស៊ី និង​ស្ថាបនិក​ក្រុមហ៊ុន Mayapada Group ចូលជួប និង​សម្តែង​ការគួរសម​​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​ឯកឧត្តម​បណ្ឌិត មហា​មេ​ដ យូ​សុស​កាឡា ប្រធាន​ប្រតិបត្តិ​អង្គការ អ្នកប្រជាធិបតេយ្យ​និយម​កណ្ដាល​អាស៊ី​-​ប៉ាស៊ីហ្វិក ចូលជួប​សម្តែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ អគ្គលេខាធិការ​អាស៊ាន - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ត​ផ្តល់​សេវាសាធារណៈ និង​ដោះស្រាយ​បញ្ហា​ប្រឈម ជូន​ពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព​ - ​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ជួប​កម្មករ កម្មការិនី​ជិត​២​ម៉ឺន​នាក់​ជា​បន្ត​ទៀត​នៅ​ខេត្ត​កំពង់ឆ្នាំង​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ជួប​កម្មករ កម្មការិនី​ជិត​២​ម៉ឺន​នាក់​ជា​បន្ត​ទៀត​នៅ​ខេត្ត​កំពង់ឆ្នាំង​

(​កំពង់ឆ្នាំង​) ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ៦​រោច ខែ​ជេស្ឋ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​សរុប​ចំនួន​១៨០៥៧​នាក់ មកពី​រោងចក្រ សហគ្រាស ចំនួន​១១ នៅ​ស្រុក​កំពង់ត្រឡាច និង​ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង​។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​មក​ជួប​ជាមួយ​បងប្អូន​កម្មករ កម្មការិនី​នៅ​ខេត្ត​កំពង់ឆ្នាំង​នេះ​ជាថ្មី​ម្ដងទៀត បន្ទាប់ពី​បាន​ជួប​កាលពី​ឆ្នាំ​២០១៨​កន្លងទៅ​។ នៅថ្ងៃនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​អភិបាល​ខេត្ត​កំពង់ឆ្នាំង និង​ផ្នែក​សុខាភិបាល​ពាក់ព័ន្ធ​អោយ​យកចិត្តទុកដាក់​ពិនិត្យ​តាមដាន​ចំពោះ​សុខភាព​ស្ដ្រី​ជា​កម្មការិនី​ម្នាក់ នៅ​ខេត្ត​កំពង់ឆ្នាំង​នេះ ដែល​បាន​សម្រាល​កូនភ្លោះ​កាលពី​ថ្ងៃ​ទី​៨ ខែ​មិថុនា​ម្សិលម៉ិញ​នេះ ខណៈ​ការ​សម្រាលកូន​មិន​ទាន់​គ្រប់​ខែ​ហើយ​បាន​បញ្ចូនទៅ​ចិញ្ចឹម​ក្នុង​កែវ នៅ​រាជធានី​ភ្នំពេញ​។ ជាមួយគ្នា​នោះ សម្ដេច​តេជោ ក៏​បាន​ប្រកាស​ឧបត្ថម្ភ​ថវិកា​ចំនួន ៥​លាន​រៀល​ដល់​ក្រុមគ្រួសារ​ស្ដ្រី​សម្រាលកូ​ន​ភ្លោះ​នេះ​ផងដែរ ហើយ​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ឲ្យ​អាជ្ញាធរ​ខេត្ត និង​ក្រសួង​សុខាភិបាល​តាមដាន​ករណី​នេះ​ឱ្យបាន​ដិតដល់​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ ថ្លែងអំណរគុណ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ និង​ឪពុក​ម្ដាយ​កម្មករ កម្មការិនី​ទាំងអស់​ទូទាំង​ប្រទេស​ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការថែរក្សា​សន្ដិភាព​កម្ពុជា និង​ចូលរួម​ទប់ស្កាត់​សង្គ្រាម​នៅ​កម្ពុជា ធ្វើឱ្យ​ប្រទេស​កម្ពុជា​មាន​ការអភិវឌ្ឍ​រីកចម្រើន​ដូច​សព្វថ្ងៃនេះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បន្ត​ទៀត​ថា ស្វែងរក​សន្តិភាព​សម្រាប់​កម្ពុជា​គឺ​ពិតជា​លំបាក ខណៈ​ដែល​បច្ចុប្បន្ន​នេះ ប្រទេស​មួយចំនួន កំពុង​រងគ្រោះ​ព្រោះ​សង្គ្រាម​បង្ហូ​ឈាម ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ​ស្លាប់ ចំណាកស្រុក កុមារកំព្រា​ជាច្រើន​កំពុង​រង​ទុក្ខ ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដែល​ខិតខំ​កសាង​ក៏​ត្រូវបាន​បំផ្លាញ​អស់​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​មានប្រសាសន៍ប្តេ​ជ្ញា​ថា ទោះបី​តម្លៃ​ណាក៏ដោយ សម្ដេច​ត្រូវ​តែ​រក្សា​សន្ដិភាព​របស់​ប្រទេស​កម្ពុជា​ឱ្យបាន​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​ទៀត​ថា គោលនយោបាយ​សោធន​និវត្តន៍​សម្រាប់​កម្មករ​និយោជិត គឺ​បាន​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​ប្រជាពលរដ្ឋ ដែល​នេះ​គឺជា​គោលនយោបាយ​រយៈពេល​វែង​របស់​រាជរដ្ឋាភិបាល សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​នៅពេល​មាន​វ័យចាស់ ធ្វើ​ការងារ​លែងកើត​។​

​នៅថ្ងៃនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បញ្ជាក់​ថា ក្រុម​ប្រឆាំង​ដែល​ចាកចេញ​ពី​ទណ្ឌិត​ក្បត់ជាតិ​៣​ជំនាន់ ទាំង​នៅ​កម្ពុជា និង​ក្រៅប្រទេស ដែល​បាន​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ធ្វើ​ការងារ​នានា​ដើម្បី​ផ្ដល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ និង​កម្មករ​និយោជិត ខណៈ​កាលពីមុន​ពួកគេ​បាន​ចាញ់បោក​ទណ្ឌិត​ក្បត់ជាតិ ៣​ជំនាន់​ទៅធ្វើ​សកម្មភាព​ប្រមូល​លុយ​ពី​កម្មករ​ទៅឱ្យ​ទណ្ឌិត​ក្បត់ជាតិ​ដោយ​ឥត​ប្រយោជន៍​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​ថា តាមរយៈ​ជំនួប​ជាមួយ រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​អេ​មី​រ៉ា​ត​អារ៉ាប់​រួម និង​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា អេ​មីរ៉ា​ត​អា​រ៉ាប់រួម​កាលពី​ម្សិលមិញ នឹង​នាំមក​នូវ​ផលប្រយោជន៍​សម្រាប់​ប្រទេស​ទាំង​ពីរ ជាពិសេស​ការវិនិយោគ​លើ​វិស័យ​កសិកម្ម​។​

​នៅថ្ងៃនេះ សម្ដេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​ម្ចាស់​បុរី​ទាំងអស់​ត្រូវ​បញ្ឈប់​ជា​បន្ទាន់ នូវ​ការ​រឹបអូស​ផ្ទះ​ពី​អតិថិជន​បង់​រំលស់​ប្រាក់​យឺតយ៉ាវ ខណៈ​សម្ដេច ក៏​បាន​ណែនាំ​ឯកឧត្ដម អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អ្នកឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​សហការ​គ្នា​រៀបចំ​ឡើង​វិញ នូវ​នីតិវិធី​សម្រាប់​ការ​ឥណទាន​បង់​រំលស់​ផ្ទះ​របស់​ប្រជាពលរដ្ឋ ដើម្បី​ធ្វើ​យ៉ាងណា​អាច​ឱ្យ​ពលរដ្ឋ​អាច​បន្ត​បង់​រំលស់​ផ្ទះ​ទៀត​បាន​។​

​សម្ដេច​តេជោ បានបញ្ជាក់​ថា បច្ចុប្បន្ននេះ ធនាគារជាតិ​នៃ​កម្ពុជា និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​មួយចំនួន ក៏​កំពុង​រៀបចំ​ឡើង​វិញ លើ​គណនេយ្យ​បង់​រំលស់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​រាប់សែន​គណនេយ្យ ដើម្បី​ពិនិត្យមើល​លើ​នីតិវិធី ឬ​អូសបន្លាយ​រយៈពេល​សម្រាប់​ការបង់​រំលស់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ផងដែរ​។ ក្នុង​ឱកាស​នេះ​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ណែនាំ​ឱ្យ​ជំនួយការ​ផ្ទាល់​របស់​សម្ដេច ត្រូវ​រៀបចំ​បញ្ជី​ពោះ​បុរី​ណា​ដែល​បាន​រឹបអូស​ផ្ទះ​ប្រជាពលរដ្ឋ ក្រោយពេល​ពលរដ្ឋ​បង់ប្រាក់​យឺតយ៉ាវ​នា​ពេល​កន្លង​ទៅ ដើម្បី​អាច​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​បាន​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន ក៏បាន​ជូនពរ​ដល់​បងប្អូន​កូនក្មួយ កម្មករ កម្មការិនី​ទាំងអស់ ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន ជា​ពិសេស​កម្មការិនី​ដែល​មាន​ផ្ទៃពោះ​សូមឲ្យ​ទទួលបាន​នូវ​សុខភាព​ល្អ ទាំង​ម្ដាយ និង​កូន​នៅពេល​សម្រាល​ហើយក៏​បាន​ផ្ដល់​ជា​ថវិកា​​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​៨៥១​នាក់ ក្នុង​ម្នាក់ៗ ២០០​ដុល្លារ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com